Connect with us

វប្បធម៌ ជំនឿ

រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ

បានផុស

នៅ

រុក្ខជាតិតាំងលម្អក្នុងផ្ទះ មិនមែនចេះតែដាំតាមចិត្តចង់បានឡើយ។ ដើមឈើនីមួយៗសុទ្ធតែមាន ក្បួនដាំនិងមានអត្ថន័យដើម្បីបញ្ជាក់ពី​ការ​ទាក់ទាញ​របស់​វា ​មក​លើ​ម្ចាស់​ផ្ទះ​ដែរ។

តួយ៉ាង​រុក្ខជាតិ​ទាំង ៦ ប្រភេទនេះ សុទ្ធតែនាំសំណាង ​ទាក់ទាញ​លុយ ​និង​នាំ​មក​នូវ​ខ្យល់​ដកដង្ហើម​ល្អ​ដល់​ម្ចាស់​ផ្ទះ រួម​ទាំង​សុភមង្គល​ផង​ដែរ។

១ Emerald

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជួយហៅសំណាងល្អមកខ្លួនអ្នកដាំ មិនថាដាក់តាំង​លម្អ​ក្នុងផ្ទះ លើតុឬកន្លែងណាមួយឡើយ។ ការដាក់ដាំ​ដើមឈើ​ប្រភេទ​ដូចត្បូង​មរកត​នេះ ​នឹងនាំមកនូវផ្លែផ្កានៃមានសំណាង​កាន់តែ​ច្រើន​ចូល​មក​ក្នុង​ជីវិត។

២ Gosan

រុក្ខជាតិតាំង​លម្អ​នេះ មានឈ្មោះហៅក្រៅថា “ស្តេចដើមឈើដែលមានស្លឹកច្រើន” ប្រជាជន​អាស៊ីជឿជាក់​ថា​ ប្រសិនបើដាំនៅក្នុងផ្ទះ។ វានឹងផ្តល់នូវអុកស៊ីសែន​គ្រប់គ្រាន់​ ហើយជួយ​ពង្រឹង​សេចក្ដី​សប្បុរស​និង​ភាព​រីករាយ ​រួម​ទាំង​ជួយ​រក្សា​ភាព​ត្រជាក់ត្រជំ​ក្នុង​គ្រួសារ។

៣ Asana

រុក្ខជាតិមួយប្រភេទនេះ នឹងជួយដល់អ្នករស់នៅក្នុងផ្ទះជួបតែ​សំណាងល្អ​ និងសុខភាព​រឹងមាំ ជា​ពិសេស​គឺ​ចិត្ត​ជ្រះថ្លា​ដោយ​វិបស្សនា ​ដូចជា​ឈ្មោះ​ដើមឈើដែរ។

៤ Guan Im Money

រុក្ខជាតិនេះ​មានអំណោយផលតាំងពីដាក់ដាំដំបូង។ ប្រសិនបើផ្ទះណាមួយ​បានដាំរុក្ខជាតិប្រភេទនេះ ​នោះអំណាចនៃឥទ្ធិពលរបស់វា ​នឹងអំពាវនាវរកប្រាក់ចូលមកក្នុងផ្ទះ។

៥ Nang Kwak

Nang Kwak​ ដូចជារុក្ខជាតិដែលបានរៀបរ៉ាប់ដូចខាងលើដែរ។ ក្នុងផ្ទះណា បានដាំដើមឈើប្រភេទនេះ ​វានឹងជួយហៅប្រាក់​ចូលមកក្នុង​ផ្ទះ។ ​ចំណែកមនុស្សក្នុងផ្ទះនឹងជួបតែរឿងសុខសប្បា ទៅណាមកណាជួប​សំណាងល្អ។

៦ Ysian

ពាក្យ «ysian» សំដៅទៅលើព្រះទាំង ៨ អង្គ​ ដែល​ជាប្រភេទដើមឈើមួយដែលមានន័យថា​ មានរបស់ដែលជួយការពារ​មនុស្ស​នៅក្នុងផ្ទះ​ឲ្យសុខសប្បាយគ្រប់គ្នា៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖កំហុសឆ្គងនៃការលម្អរុក្ខជាតិក្នុងផ្ទះដែលនាំឱ្យរាសីស្រុតចុះ

ចុចអាន៖ដើមរាសី រុក្ខជាតិកម្ចាត់​ខ្យល់ពុល​ ជួយបង្កើនសំណាងដល់គ្រួសារនិងអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម