Connect with us

វប្បធម៌ ជំនឿ

៤ កន្លែងនេះ បើហ៊ានតែតាំងកញ្ចក់ដូចនាំឧបទ្រពចង្រៃចូលផ្ទះ

បានផុស

នៅ

ទោះបីអ្នកជាម្ចាស់ផ្ទះ មានសិទ្ធិក្នុងការតាំងលម្អវត្ថុនានាក្នុងគេហដ្ឋានតាមបំណងចិត្តក៏ពិតមែន តែក៏ត្រូវគិតដល់ក្បួនហុងស៊ុយផងដែរ ព្រោះថាអបិយជំនឿនេះមិនអាចកាត់ផ្ដាច់ពីការរស់នៅបានឡើយ។

ចំណែឯជំនឿអំពីការតាំងកញ្ចក់ក្នុងគេហដ្ឋាន ក៏ជាទម្លាប់មួយដែលដូនតាមានការប្រុងប្រយ័ត្ន ព្រមទាំងប្រកាន់ទីតាំងមួយចំនួន មិនឱ្យដាក់តាំងកញ្ចក់ទុកឆ្លុះជាដាច់ខាត ព្រោះប្រៀបដូចហៅគ្រោះមកចូលផ្ទ្ទះ។

១.​កញ្ចក់ទល់មុខគ្រែគេង

Bed facing Reclaimed Wood Full Length Mirror - Transitional - Bedroom
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចក់​ដែល​ដាក់តាំង​លម្អ​នៅក្នុង​បន្ទប់​គេង ​ហើយ​ចាំង​ឆ្លុះ​ឃើញ​ស្ថានភាព​គ្រែ​ នឹង​នាំមក​នូវ​គ្រោះអាក្រក់ ជាពិសេស​បញ្ហាទំនាក់ទំនង​រវាងប្ដីប្រពន្ធ។

តាមជំនឿគេជឿថា ជីវិត​គូនឹង​មាន​ភាព​រង្គោះរង្គើ ព្រោះ​ថាមពល​អាក្រក់​ដែល​ជះ​ចេញពី​ផ្ទាំង​កញ្ចក់ ដែល​ស្ថិតនៅ​ទល់មុខ​នឹង​គ្រែ​គេង ​អាច​ជះ​ថាមពល​ខ្លាំង​ដល់​អ្នក​ដែល​គេង​នៅលើ​គ្រែ​នោះ​។

២. កញ្ចក់ទល់មុខបង្គន់

Can we stop putting mirrors in front of toilets...: mildlyinfuriating

ផ្ទះខ្លះសង់បន្ទប់ទឹកនិងបង្គន់ក្នុងបន្ទប់តែមួយ ហើយដាក់តាំងកញ្ចក់ទល់មុខនឹងចានបង្គន់តែម្ដង។  គេហាមមិនឱ្យតាំងបែបនេះទេ ព្រោះម្ចាស់ផ្ទះ​ងាយ​រង​ដោយសារការវាយលុក​ពី​ថាមពលឬ​អំណាច​ងងឹត​ដែល​លាក់ខ្លួន​នៅក្នុង​ផ្ទៃ​នៃ​កញ្ចក់​។​ មួយវិញទៀតគេជឿថា វិញ្ញាណអសោចអាចចូលសណ្ឋិត ប្រសិនរាសីរបស់អ្នកស្រុតចុះ។

៣. កញ្ចក់ទល់មុខទ្វារចូលផ្ទះ

Entryway Ideas - 7 Must-Haves to Make an Entrance - Bob Vila

​កម្រមានអ្នកតាំងកញ្ចក់ទល់មុខនឹងទ្វារចូលផ្ទះណាស់ ប៉ុន្តែករណីខ្លះ ម្ចាស់អាចតាំងទូដែលមានភ្ជាប់ជាមួយកញ្ចក់។ កញ្ចក់ប្រភេទនេះ ក៏ជាត្រណម ហាមមិនឱ្យដាក់ដែរ ព្រោះប្រៀបបាននឹងការហៅខ្មោចព្រាយចង្រៃឱ្យចូលមកនៅជាមួយ។​ យូរៗទៅ សមាជិកគ្រួសារអាចឈឺថ្កាត់ ពិបាកព្យាបាល។

៤. កញ្ចក់ទល់មុខជណ្ដើរ

Feng Shui of Hallway Mirror Facing Side of Stairs - FengShuiNexus

ទីតាំងទល់មុខជណ្ដើរឡើងក្នុងផ្ទះ បុរាណហាមប្រាមដូចគ្នា។ ចាស់ៗតែងថា គ្រួសាររកស៊ីមិនឡើង ឯរាសីស្រុតចុះគ្រប់ប្រការ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Feng Shui

ចុចអាន៖ ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ

ចុចអាន៖ ចាស់ៗហាមមិនឱ្យគេងបន្ទប់ ៣ ប្រភេទ​ ពេល​​ស្នាក់​នៅផ្ទះសំណាក់ឬ​សណ្ឋាគារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម