វប្បធម៌ ជំនឿ
ធូបមិនមែនចេះតែអុជតាមនឹកឃើញឡើយ សរសៃនីមួយៗបញ្ជាក់អត្ថន័យនិងតំណាងឲ្យការគោរពបូជាផ្សេងគ្នា
ការអុជធូបមិនមែនធ្វើឡើងតាមចិត្តឯងចង់ឡើយ! ពុទ្ធសាសនិកខ្មែរតែងគោរពនិងឲ្យតម្លៃនៃការ គោរពបូជា ហើយយកធូបតំណាងជាការថ្វាយបង្គំដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូបាធ្យាយរបស់គេរៀងៗខ្លួន។
ក្នុងនាមជាប្រជាជនខ្មែរ ដែលតែងតែគោរពព្រះពុទ្ធសាសនាតាំងពីយូរលង់នោះ ត្រូវស្វែងយល់និងដឹងពីទំនៀមទម្លាប់របស់ដូនតាយើងផងដែរ។
ធូប ១ សរសៃតំណាងឲ្យការគោរពបូជាវិញ្ញាណខ្មោចក្នុងផ្ទះ។
ធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។
ធូប ៣ សសៃ ជាការបូជាព្រះរតនត្រ័យ ដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
ធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
ធូប ៥ សសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
ធូប ៧ សសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន មាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
ធូប ៩ សសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
ធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
ធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
ធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thairath
-
សន្តិសុខសង្គម២ ម៉ោង ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាកាសយានដ្ឋានចំនួន ០៨ ចុះបញ្ជីនៅកម្ពុជា មាន ៣ កំពុងដាក់ឲ្យដំណើការ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ករុណា ពេជ្រ ហួសចិត្តអ្នក Troll សើចចំអក សេះសមុទ្រ បាញ់ទឹក នៅខេត្តកំពត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ