Connect with us

វប្បធម៌ ជំនឿ

ឡត អង្កាំ និងស្ពឺដែលជាគ្រឿងលម្អកាយរបស់ខ្មែរពីបុរាណមានជំនឿថា ជាវត្ថុត្រជាក់ត្រជំ

បានផុស

នៅ

គ្រឿង​លម្អ​កាយ​មាន​ឡត អង្កាំ​ និង​ស្ពឺ​ដែល​ខ្មែរ​យើង​ពី​បុព្វ​កាលដែល​និយម​ប្រើប្រាស់​ពាក់​ជា​គ្រឿង​លម្អ​ប្រចាំកាយ​ផង ​និង​យល់ឃើញថា ​ធ្វើឱ្យ​ការរកស៊ី​ត្រជាក់ត្រជុំ​ផង។​ នេះ​ជាការ​លើកឡើង​របស់​អ្នកប្រើ​ប្រាស់​ដែលមាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ការពាក់​នូវ​អង្កាំ​ពី​បុរាណ​រកស៊ី​មានបាន ​និង​ត្រជាក់ត្រជុំ​ដែល​ចាត់ទុក​ថា​ ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ម្យ៉ាងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ផេ​ក​បង្ហោះ​ដែលមាន​ឈ្មោះថា ពិភព​ឡត អង្កាំ ​និង​ស្ពឺ​នា​សម័យបុរាណ​ដែលមាន​ទីតាំង​ឋិត​ក្នុង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ​ឡត អង្កាំ​ និង​ស្ពឺ​ជា​របស់​ពី​បុរាណ​ដែលមាន​ប្រភពដើម​ចេញពី​ខេត្ត​បន្ទាយមានជ័យ ​ហើយ​បន្ទាប់បន្សំ ​គឺឧ​ត្ត​រ​មានជ័យ តាកែវ និង​ខេត្តបាត់ដំបង​។ ​ក្នុងនោះ​មានស្រុក​ទាំង​៨​នៃ​ប្រភព​អង្កាំ​ម្ខុប​បុរាណ​របស់​ខែ្មរ​យើង​មានស្រុក​ថ្មពួក ស្រុក​ព្រះនេត្រព្រះ ស្រុក​ភ្នំស្រុក ស្រុក​មង្គលបុរី ស្រុក​ម៉ាឡៃ ស្រុក​សិរី​សោ​ភ័ណ្ឌ ស្រុក​ស្វាយចេក ស្រុក​អូរជ្រៅ​។​

អ្នកលក់​គ្រឿងអលង្ការ​ពី​បុរាណ​ទាំង​នោះបាន​និយាយទៀតថា ​អង្កាំ​បុរាណ​និង​ឡត​គឺជា​គ្រឿង​លម្អ​កាយ​ដល់​អ្នក​ជំនឿ​ និង​ការប្រើប្រាស់​ដែលមាន​ដើមកំណើត​ដ៏​យូរលង់​ណាស់​មកហើយ​ តាំងតែ​ពី​យុគសម័យ​ចុង​ថ្ម​រំលីង​រហូតដល់​សម័យ​នគរ​ភ្នំ​។​ នៅក្នុង​យុគសម័យ​នោះ​មានការ​និ​យម​ប្រើប្រាស់​ឡត​ និង​អង្កាំ​យ៉ាង​ខ្លាំង​ចំពោះតែ​អ្នក​ដែលមាន​សមត្ថភាព​ប្រើ​វា ​គឺ​ច្រើនតែ​ជា​ត្រកូល​អភិជន​តែប៉ុណ្ណោះ​។​ សម្រាប់​ជំនឿ​លើ​ការប្រើប្រាស់​អង្កាំ​ និង​ឡត​របស់​ខ្មែរ​ជំនាន់​ដើម​នា​យុគសម័យ​នោះ​ជា​គ្រឿង​លម្អ​មួយ​សម្រាប់​មនុស្ស​ប្រុស​ស្រី​និង​ជា​វត្ថុ​មានតម្លៃ​ប្រៀបដូចជា​មាស ពេជ្រ​ផងដែរ​នា​សម័យ​នោះ​។​ អង្កាំ​និង​ឡត​បុរាណ​គឺ​ជួយ​លើក​រាសី និង​បញ្ចៀស​គ្រោះភ័យ​ចង្រៃ​។​

ពាក់​អង្កាំ​ និង​ឡត​ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​ជំនឿ​ចិត្ត​ធ្វើឱ្យ​ចិត្តស្ងប់​ស្ងាត់​និង​ក្លាហាន​។ ជួយ​អ្នកប្រើប្រាស់​ឱ្យមាន​សុខភាព​រឹងមាំជួយ​សម្រស់​និង​ស្បែក​ភ្លឺ​ថ្លា​។ នា​សម័យ​នោះគេ​និយម​ដាក់​អង្កាំ​និង​ឡត​ក្នុង​ផ្នូរ​បុព្វ​បុរស ព្រោះ​លោក​ជឿថា​ អ​ង្កាំនិង​ឡត​អាចជួយ​ជំនួយ​ឱ្យ​សាកសព​មិន​ងាយ​ស្អុយរលួយ​និង​ជួយ​ឱ្យ​វិញ្ញាណ​បាន​ទៅកាន់​សុគតិភព​៕​

អត្ថបទ ៖ កញ្ញា វ៉ាត​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៩ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៥ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម