Connect with us

វប្បធម៌ ជំនឿ

អំណោយទាំង ៩ គេចៀសវាងជូនឱ្យគ្នា ព្រោះអាចនាំទុក្ខដល់អ្នកទទួល

បានផុស

នៅ

ការជូនអំណោយដល់គ្នាក្នុងឱកាសពិសេស​​ ឬដើម្បីបង្ហាញសេចក្ដីស្រឡាញ់ក្ដី មិនចេះតែជូនតាមនឹកឃើញឡើយ ព្រោះថានៅលោកខាងលិចក៏ដូចជានៅអាស៊ីមានអបិយជំនឿមុតមាំចំពោះអំណោយទាំងនោះ។ អំណោយខ្លះជូនទៅ នឹងទទួលបានក្ដីសុខសប្បាយ តែអំណោយខ្លះទៀតអាចនាំទុក្ខទោស ក្ដៅក្រហាយដល់អ្នកទទួល។

ហេតុនេះគេតែងតែប្រយ័ត្នចំពោះអំណោយទាំង ៩ នេះ!  

១. កន្សែងដៃ

Mens Personalised Handkerchiefs Gift Boxed Hankies Set
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្សែងដៃ ផ្សារភ្ជាប់ជាមួយនឹងទឹកភ្នែក។ នៅប្រទេសស៊ុយអែត គេមិនដែលជូនកន្សែងដៃឱ្យគ្នានោះទេ ព្រោះគេជឿថា វាតំណាងឱ្យភាពបែកបាក់នៃស្នេហាឬមិត្តភក្តិ។

២. ស្បែកជើង

5 Reasons why shoes are a perfect gift – roccamore

ស្បែកជើងជានិមិត្តរូបនៃសំណាងអាក្រក់ ព្រោះគេគិតថា វាជាសញ្ញាបង្ហាញពីការដើរចេញរបស់បុគ្គលសំខាន់ក្នុងជីវិត។

 ៣. ពណ៌ខ្មៅ

Add a Matte Black Magnetic Gift Box, Crinkle Paper & Silk Bow (10.5") - B+D  Custom Crafts

ពណ៌នៃអំណោយក៏មានសារៈសំខាន់ខ្លាំងដែរ។ ការឲ្យឬទទួលរបស់របរពណ៌ខ្មៅត្រូវបានគេចាត់ទុកជាគ្រោះ ដោយសារពណ៌នេះតំណាងឱ្យសេចក្តីស្លាប់។

៤. ផ្កា

1-Roses- | Flower Delivery Makati

ការជូនផ្កាជាអំណោយដ៏គួរឱ្យស្រឡាញ់ ប៉ុន្តែប្រសិនបើផ្កាតែមួយទងបែរជាសំណាងអាក្រក់ទៅវិញ។​ តាមជំនឿវាអាចនាំឱ្យអ្នកទទួលនោះទៅជាឈឺ ជាពិសេសឈឺហើយមិនងាយជាសះស្បើយ។

៥. ស្រោមដៃ

Suixtil Gran Turismo Driving Gloves

កាដូស្រោមដៃជាសំណាងមិនល្អ ដែលមានន័យថា អ្នកនឹងមានជម្លោះឈ្លោះប្រកែកគ្នា ឬបាត់បង់មិត្តភាពដែលជិតដិត។

៦. រូបសត្វក្ងោក

រូបសត្វក្ងោក​ឬស្លាបរបស់វា ត្រូវបានហាមប្រាមក្នុងការផ្តល់ជាអំណោយ ព្រោះវានឹងទាក់ទាញវេទមន្តងងឹត ឬថាមពលអាក្រក់ចូលក្នុងគ្រួសារ។

៧. ឆ័ត្រឬកញ្ចក់

Customized Black Printed Lid-off Folding Umbrella Packing Box,Paper Gift  Box - Buy Folding Packing Box,Umbrella Paper Box,Paper Gift Box Product on  Alibaba.com

ឆ័ត្រនិងកញ្ចក់ក៏ជាអំណោយដែលគ្មានសំណាងល្អផងដែរ ព្រោះវានឹងបង្កឱ្យមានការឃ្លាតឆ្ងាយពីគ្នា ឬដាច់ទំនាក់ទំនងតែម្ដង។

៨. វត្ថុធ្វើពីដែក

Metal Wedding Invitations Cards Stainless Steel Marriage Card Unique Gift  #2160975 - Weddbook

ប្រយ័ត្នចំពោះអំណោយដែលធ្វើពីលោហៈធាតុ ជាពិសេសវត្ថុដែលធ្វើពីសំណ។ តាមក្បួនហោរាសាស្ត្រទស្សន៍ទាយថានឹងមានអំពើអាក្រក់មកព័ទ្ធជុំជិត។

៩. កាបូប

4.5x2x3.75 Matte Silver Ribbon Tied Purse Gift Card Boxes

ប្រសិនបើឱ្យកាបូបស្ពាយឬកាបូបលុយទៅនរណាម្នាក់ ចាំបាច់ត្រូវប្រាកដថា អ្នកដាក់កាក់យ៉ាងហោចណាស់មួយកាក់នៅខាងក្នុង។ ពុំនោះទេ អ្នកដែលទទួលនឹងមិនអាចរកស៊ីអ្វីឱ្យសមប្រកបឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MENTALFLOSS

ចុចអាន៖ ​ក្នុងជីវិតគួរមានគ្រឿងអលង្ការ​ទាំងនេះ ដើម្បីបង្កើនហុងស៊ុយនិងការពារពីភាពអវិជ្ជមានផ្សេងៗ

ចុចអាន៖ ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម