អ្នកកើតឆ្នាំ ១៩៧៤ ជនជាតិចិន ហៅថាខ្លាឈើ មាន​រាសីចក្រឆ្នាំ២០២១ កាន់តែល្អឡើង
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

អ្នកកើតឆ្នាំ ១៩៧៤ ជនជាតិចិន ហៅថាខ្លាឈើ មាន​រាសីចក្រឆ្នាំ២០២១ កាន់តែល្អឡើង

បានផុស

នៅ

បើគិតតាម​ប្រតិទិនតាមចន្ទគតិ អ្នកដែលកើតចាប់ពីថ្ងៃទី ២៣ ខែមករាឆ្នាំ ១៩៧៤ ដល់ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ១៩៧៥ គឺមានជតារាសីជា សត្វខ្លាឈើ។ សញ្ញាសំណាងសម្រាប់អ្នករាសីចក្រ​ឆ្នាំ ខ្លាឈើ គឺគួរប្រើលេខ​សំណាង: ២ឬ ៧ និងពណ៌សំណាង បៃតង ឬខៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ដ្រឆ្នាំ ២០២០ នៃជតាខ្លាឈើ​កើតនៅឆ្នាំ ១៩៧៤
នៅពេញ​ឆ្នាំ ២០២០ សត្វខ្លាឈើ កើតក្នុងឆ្នាំ ១៩៧៤ មានភ័ព្វសំណាងណាស់។ ពួកគេបានទទួលស្គាល់ដោយអ្នកដឹកនាំ ឬបុគ្គលិក ទោះជាពួកគេត្រូវការដោះស្រាយជាមួយទំនាក់ទំនងសង្គមដែលហាក់ស្មុគស្មាញតែគេនៅតែខ្លាំងពីលើបញ្ហា។

ឆ្នាំ ២០២០ គឺជាឆ្នាំល្អបំផុតសម្រាប់ការវិនិយោគនានាននៃរាសីចក្រ​សត្វខ្លាឈើ។​ បើជា​អ្នកជំនួញ ពួកគេ​អាចទទួលបានប្រាក់ចំណូលយ៉ាងច្រើន។

បុរសកើតក្នុងឆ្នាំ ១៩៧៤ គឺជាបុគ្គលដ៏មានប្រជាប្រិយភាពណាស់ក្នុងចំណោមមនុស្ស​ស្រីក្នុងឆ្នាំ ២០២០ ។ ដូច្នេះបុរសដែលមានដៃគូរហើយ អាចនឹងមានការឈ្លោះប្រកែកគ្នាខ្លះ ដោយសារតែរឿងប្រចែប្រចណ្ឌ។ វិធីល្អបំផុតក្នុងការដោះស្រាយជាមួយពួកគេគឺការស្ងប់ស្ងាត់និងនិយាយគ្នាដោយអត់ធ្មត់។ អ្នកនៅលីវអាចជួបមនុស្សជាទីស្រឡាញ់នៅឆ្នាំនេះ ពិសេសខែធ្នូនឹងយល់ចិត្ត​​រលឹកស្រលាញ់សឹងមិនធ្លាប់បានជួបក្នុងជីវិត​រស់នៅកន្លងមក។

ពួកគេនឹងមិនមានជំងឺធ្ងន់ធ្ងរទេនៅឆ្នាំ ២០២០នេះ ប៉ុន្តែអាចនឹង​មាន​បញ្ហា​បំពង់កនិងធ្មេញឬរងដោយសារសម្ពាធចិត្តខ្លះៗ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សត្វខ្លាឈើកើតនៅឆ្នាំ ១៩៧៤
សត្វខ្លាវ័យជាងសែនេះ នឹងមានអាជីពល្អប្រសើរខ្លាំងឡើង​នៅឆ្នាំ ២០២១។ ទោះបីមានបញ្ហាឬឧបសគ្គខ្លះនៅកន្លែងធ្វើការក៏ដោយ ក៏ពួកគេនឹងមិនមានផលប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍអាជីពរបស់ពួកគេដែរ។ ប្រសិនបើអាច គួរ​រៀនចាប់យកឱកាសថ្មី ធ្វើការជាមួយមនុស្ស​ថ្មី នោះរង្វាន់នឹងផលចំណេញ មុខតំណែង​ជាកេរ៍កិត្តិយស ​នឹង​រឹងមាំ​វែងឆ្ងាយ​នាពេលអនាគត។ គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះអារម្មណ៍របស់ដៃគូនិងអ្នកនៅកន្លែងធ្វើការ ឈប់ព្រងើយ​កន្តើយ ដើម្បីចៀសវាងការស្អប់ខ្ពើម ខឹងសម្បារអំពីពួកគេ។

ប្រាក់ចំណូលខ្លាឈើលនឹងកើនឡើងច្រើននៅឆ្នាំ ២០២១ បើប្រៀបធៀបនឹងឆ្នាំមុនៗ។ សត្វខ្លាទាំងនោះនឹងមានការងារច្រើនព្រមទាំង​ហុចផលជា​ប្រាក់កម្រៃខ្ពស់ផងដែរ។ លទ្ធភាពនៃប្រាក់ចំណូលទ្វេដងគឺអាចមានក្នុងភាគរយ​ខ្ពស់ណាស់។ ចងចាំថារក្សាទម្រង់ឥរិយាបថរាបទាបគ្រប់ពេលចំពោះជនទូទៅ​ ទើប​មិនអព្ទរាសី។

នៅឆ្នាំ ២០២១ ដោយសារការកើនឡើងនៃបន្ទុកការងារ ពួកគេអាចដាក់ថាមពលច្រើននៅផ្នែកអាជីព​ហើយ​ចំណាយពេល​តិចលើដៃគូស្នេហា​ឬសមាជិកគ្រួសារ។ កង្វះនៃការប្រាស្រ័យទាក់ទងនឹងបណ្តាលឱ្យមានជម្លោះមួយចំនួន។ មិនថាពួកគេរវល់យ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវចំណាយពេលដើម្បីមើលថែទាំសមាជិកគ្រួសារដើម្បីមានតុល្យភាព។ ក្រៅពីនេះការរៀបចំអំណោយឬការភ្ញាក់ផ្អើលមួយចំនួននឹងក្លាយជាមធ្យោបាយដ៏ល្អមួយដើម្បីបង្កើនទំនាក់ទំនង។

ផ្អែកលើការទស្សន៍ទាយសំណាងរបស់ខ្លាឈើនៅឆ្នាំ ២០២១ ការធ្វើការលើសម៉ោងនិងចូលគេងយឺតធ្វើឱ្យមនុស្សកើតនៅឆ្នាំ ១៩៧៤ មានអារម្មណ៍ថា រាងកាយចុះខ្សោយ។ ដូច្នេះពួកគេងាយនឹងធ្លាក់ឈឺឬក៏អាចរងរបួសដោយចៃដន្យផងដែរ។ ចូរព្យាយាម នៅឱ្យឆ្ងាយពីវត្ថុមុតស្រួចនិងយកចិត្តទុកដាក់បន្ថែមទៀតនៅពេលបើកបររថយន្ត។

លក្ខណៈបុគ្គលិកលក្ខណៈពេញមួយ​ជីវិតនៃសត្វខ្លាឈើកើតឆ្នាំ ១៩៧៤
មនុស្សកើតក្នុងឆ្នាំ ១៩៧៤ ឆ្នាំនៃខ្លា គឺខ្លាំងក្លាហាននិងឯករាជ្យ។ ពួកគេមានការគោរពខ្លួនឯងខ្ពស់ហើយចូលចិត្តធ្វើអ្វីតែម្នាក់ឯង។ ពួកគេស្មោះត្រង់ណាស់ ហើយជាធម្មតារក្សាពាក្យសន្យារបស់ពួកគេ។ ពួកគេតែងតែផ្តល់កិច្ចការពារល្អដល់មិត្តភក្តិនិងញាតិផៅ។

ទោះយ៉ាងណាក៏ដោយពួកគេមានភាពអាត្មានិយម មានជំនឿចិត្ត​ពេក ពិបាកសម្រាប់ពួកគេក្នុងការលើកនិយាយ​កោតសរសើរអ្នកដទៃ ហើយពួកគេមិនយកចិត្តទុកដាក់ក្នុងការធ្វើអ្វីជាមួយ​មនុស្ស​ដែលពូកែជាងខ្លួនប៉ុន្មានទេ។

អាជីព
ដោយសារស្មារតី ជារឿយៗពួកគេអាចទទួលបានការសរសើរពីសង្គម និង​ដោយសារតែពួកគេមានមហិច្ឆិតាខ្ពស់ និងស្វាហាប់​ឧស្សាហ៍គ្រប់ពេលពួកគេអាចត្រូវបានតម្លើងឋានៈឬរីកចម្រើន​យ៉ាងឆាប់រហ័ស។

ទ្រព្យសម្បត្តិ
មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៤ នឹងរស់នៅក្នុងជីវិតដែលសំបូរបែបនៅវ័យកណ្តាលឡើង។ ម៉្យាងវិញទៀតដោយសារជោគជ័យក្នុងអាជីព ពួកគេអាចរកលុយបាននិងពូកែវិនិយោគណាស់។គេអាចនឹង​មាន​លុយបានច្រើនសន្ធឹកសន្ធាប់ដោយសារ​មាន​ទេពកោសល្យក្នុងការសន្សំប្រាក់។ ជាទូទៅ គេតែងមាន​ចិត្តសប្បុរសចំពោះមិត្តនៅពេលណាត្រូវការជំនួយហិរញ្ញវត្ថុប៉ុន្តែមិនសូួវបានត្រឡប់មកវិញទេ។

ស្នេហានិងទំនាក់ទំនង
អាពាហ៍ពិពាហ៍របស់ពួកគេពិតជាសប្បាយរីករាយនិងមានស្ថេរភាព។ ខ្លាឈើ​មាន​ការ​ យកចិត្តទុកដាក់យ៉ាងខ្លាំង និងស្មោះត្រង់ចំពោះគូស្នេហ៍របស់ពួកគេដោយ​សុខចិត្តខិតខំដើម្បីបង្កើតជីវិតដ៏សំបូរបែបសម្រាប់ដៃគូមាន​សុភមង្គល។

គេគួរយកគូជាមនុស្ស​ឆ្នាំ ថោះ និងមមី រកស៊ីជាមួយឆ្នាំកុរ និងរោង យកអ្នកបម្រើឆ្នាំរកា និងកុរ ចៅហ្វាយឆ្នាំម្សាញ់ និងចរ៕

គ្រូ ឯម

ចុចអាន៖ អ្នកកើតឆ្នាំ ១៩៧៨ «សេះផែនដី»នឹងត្រូវស៊ូបន្តក្នុងឆ្នាំ២០២១តែមិនទទេឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣ ម៉ោង មុន

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទទួល​បាន​បុរាណវត្ថុ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ធំ រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី៦នាក់​ទៀត​ នៅថ្ងៃនេះ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​អប់រំ​ ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់​បុគ្គលិក​អប់រំ​រស់នៅ​តំបន់​ក្រហម​ចំនួន​១២៩​នាក់

ចរាចរណ៏៦ ម៉ោង មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services