អ្នកកើតឆ្នាំ ១៩៧៨ «សេះផែនដី»នឹងត្រូវស៊ូបន្តក្នុងឆ្នាំ២០២១តែមិនទទេឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

អ្នកកើតឆ្នាំ ១៩៧៨ «សេះផែនដី»នឹងត្រូវស៊ូបន្តក្នុងឆ្នាំ២០២១តែមិនទទេឡើយ

បានផុស

នៅ

តាមប្រតិទិនចន្ទគតិតាំងពីបុរាណកាលអ្នកមាន​ជតារាសី ជា សេះផែនដីគឺ​ចាប់ផ្តើមរាប់អ្នកណា​កើតពីរវាងថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ១៩៧៨ ដល់ថ្ងៃទី ២៧ ខែមករាឆ្នាំ ១៩៧៩ មាន​សញ្ញាសំណាងលេខសំណាង ២, ៦, ៨ ពណ៌សំណាង គឺ​ពណ៌ត្នោត លឿង ស្វាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ត្រឆ្នាំ ២០២០ សំរាប់សេះផែនដីកើតនៅឆ្នាំ ១៩៧៨
មនុស្សកើតក្នុងឆ្នាំ ១៩៧៨ បានហែលកាត់បញ្ហាជាច្រើនមកហើយនៅឆ្នាំ ២០២០ ពីព្រោះឆ្នាំនេះជាឆ្នាំនៃរណ្តៅសម្រាប់រាសីចក្រ​ខ្លួន ។

នៅក្នុងអាជីពសេះផែនដីមិនមានស្ថេរភាពទេនៅឆ្នាំ ២០២០ ទាមទារឱ្យ​លំឱន អាកប្បកិរិយាចុះចូល ព្រមធ្វើឱ្យបានល្អជាមួយមិត្តរួមការងារ រក្សាភាពស្ងប់ស្ងៀមនៅពេលអ្នកជួបប្រទះការលំបាក នៅកន្លែងធ្វើការនិងចៀសវាងភាពឆេវឆាវ រៀនពីរបៀបដោះស្រាយបញ្ហានិងការបត់បែនបាន។

ចំពោះភ័ព្វសំណាងខាងលុយ ពួកគេត្រូវមានការប្រុងប្រយ័ត្ននៅឱ្យឆ្ងាយពីមនុស្សខ្ចីលុយ និងផ្អាក​សកម្មភាពវិនិយោគចៀសវាងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ ពេញមួយឆ្នាំ២០២០ពួកគេត្រូវបានគេណែនាំឱ្យសន្សំប្រាក់ដើម្បីដោះស្រាយភាពអាសន្នឬការចំណាយណា​ដែលមិនបានគ្រោងទុក។

សម្រាប់មនុស្សនៅលីវពួកគេនឹងមានលទ្ធភាពខ្ពស់ក្នុងការជួបស្នេហាពិតតែទោះជាយ៉ាងណាក៏ដោយពួកគេត្រូវបានគេណែនាំឱ្យអត់ធ្មត់ដើម្បីដោះស្រាយជាមួយភាពផ្ទុយគ្នា។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សេះផែនដីកើតនៅឆ្នាំ ១៩៧៨
យោងទៅតាមការទស្សន៍ទាយឆ្នាំ ២០២១ ពួកគេនៅតែមាន​ជួបប្រទះបញ្ហាលំបាកខ្លះៗទៀតនៅក្នុងការងារហើយចំណូលនិងការចាយមិនទាន់មានសមាមាត្រទេ។ នេះជា​វេលាដែលបន្តធន់ទ្រាំជាមួយនឹងសម្ពាធផ្លូវចិត្តជំនះគំនិតបោះបង់ខ្លួនឯងចោល។

ដោយសារតែមិនមានការអភិវឌ្ឍន៍ល្អក្នុងអាជីព សេះ​ផែនដី នឹង​រងឥទ្ធិពលដោយកម្រិត​ប្រាក់ចំណូលតិច​តែមានការចំណាយដែលមិននឹកស្មានដល់កើតមាន​ថែម​។ ទោះយ៉ាងណាក៏ដោយ ពួកគេគួរ​ណាវិនិយោគប្រាក់លើផ្នែកដែលមានហានិភ័យខ្ពស់ឬមិនច្បាស់ថា មានស្ថេរភាពទេ។

អារម្មណ៍អវិជ្ជមានបណ្តាលមកពីសម្ពាធនិងប៉ះពាល់សូម្បីតែ​ជាមួយ​សមាជិកគ្រួសារ។ ចូររករូបភាស៊ីវ (សត្វឆីមិនជុះ) ឬត្រីនាគមួយគូមកតាំងយករាសី​ការពារផ្កាយឧបគ្រោះក្នុងផ្ទះ​ឬកន្លែងធ្វើការ។

ស្ថានភាពសុខភាពរបស់សត្វសេះផែនដីនឹងមិនល្អទេ អាច​ដូចជា អស់សង្ឃឹម ក្អក ពិបាកដកដង្ហើម គេងមិនលក់និងបញ្ហាឈឺក្បាល។​បើមាន​ចម្លាក់គជ់​រូបឃ្លោកមួយ​ មក​ព្យូរ ឬតាំងទុកក្បែរគ្រែគេងអាចជួយបញ្ចៀសបាន។

លក្ខណៈបុគ្គលិកលក្ខណៈរបស់សេះផែនដី ឆ្នាំ ១៩៧៨
មនុស្សកើតនៅឆ្នាំ ១៩៧៨ ឆ្នាំនៃរាសីចក្រ​ជា​សេះផែនដីគឺជាអ្នកមានគំនិតសុទិដ្ឋិនិយម។ ពួកគេមានទំនួលខុសត្រូវខ្ពស់ជាមួយនឹងសន្តាន​ចិត្តល្ អដូច្នេះងាយស្រួលសម្រាប់ពួកគេក្នុងការរាប់អានជាមួយអ្នកដទៃហើយពិតជាមិត្តដែលអាចទុកចិត្តបាន។ ពួកគេជាមនុស្សដែលប្រកាន់ភាពយុត្តិធម៌និងស្មោះត្រង់។

អាជីព

ជាទូទៅ​ពួកគេខ្លាំងក្នុងមុខរបរអាជីពនៃវ័យម្ភៃប្លាយ ហើយធ្លាក់មកវិញនៅវ័យ​សាមប្លាយ​ចំណែក​ចាប់ពី​៤៣ នឹង​ឡើងខ្លាំង​ដល់កំពូល នៅឆ្នាំ៦១នឹងមានគ្រោះម្តង ។ លុយកាក់វិញ សេះផែនដីកើតមកជាមួយមរតកពីដូនតា។ ពួកគេកម្រដឹងក្តីដោយបាតដៃ​ទទេណាស់ ។ ទោះយ៉ាងណា គេមិនងាយ​ជាមនុស្ស​ស្រណុកទេ​គឺតែងតែរស់ដោយ​សកម្មភាព​របស់ខ្លួនឯង។ គេមាន​បានយ៉ាងណានៅតែធ្វើការ​តឹងតែងរហូតដល់ចាស់។

ចំពោះរឿងស្នេហាវិញ ពួកគេមាន​ចិត្តច្រណែន​ខ្លះ ហើយច្រើន​ដូរគូជីវិត​ចុះឡើង។ ប្រសិនគេអាចជួបមនុស្សឆ្នាំរោងឬម្សាញ់ គេអាចនឹង​នៅបានយូរយារ រុងរោចន៍ជាមួយគ្នាទៅមុខ។

នៅឆ្នាំ​២០២១​លុះដល់ចុងឆ្នាំ អំឡុងខែ១០ ឬ១២ ពួកគេនឹងបាន​ទទួលលុយកាក់ធំម្តង​ ពី​អ្វីមួយ​ដែលគេបានភ្លេចចោលជាយូរមកហើយ៕

គ្រូ ឯម

ចុចអាន៖ មនុស្ស​កើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services