"ខ្មៅ" មិនអពមង្គលដូចគិតទេ ជាពណ៌ស្រូបទាញអំណាចនិងបណ្ដេញធាតុអាក្រក់
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

“ខ្មៅ” មិនអពមង្គលដូចគិតទេ ជាពណ៌ស្រូបទាញអំណាចនិងបណ្ដេញធាតុអាក្រក់

បានផុស

នៅ

ពណ៌​ខ្មៅ តែងតែ​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​​ញឹកញាប់​ជាមួយ​នឹង​ភាព​ងងឹត ទុក្ខសោក ឬថាមពល​អាក្រក់។ មិនថា​ក្នុង​ភាពយន្ត​ឬជីវិតពិត ភាគច្រើនពណ៌​នេះ​រមែង​ត្រូវបានគេ​ប្រៀបប្រដូចទៅនឹង​រឿង​អពមង្គល​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
black 50s swing dress off 70% - www.lophocrevit.com

ផ្ទុយទៅវិញ ពណ៌ខ្មៅមិនអាក្រក់នោះពេកទេ នៅក្នុងក្បួនហុងស៊ុយ។ ពណ៌ខ្មៅត្រូវបានប្រើដើម្បីផ្សារភ្ជាប់ជាមួយធាតុទឹក ហើយគេជឿថា​ វាអាចស្រូបយកថាមពលអាថ៌កំបាំងនិងភាពស្ងប់ស្ងាត់ បង្កើតក្ដីសុខដល់ជីវិត។

ទាំងនេះជាអត្ថន័យខ្លះៗពាក់ព័ន្ធនឹងពណ៌ខ្មៅ តាមក្បួនហុងស៊ុយ៖

សម្លៀកបំពាក់ខ្មៅ៖ ស្រូបយកអំណាច បញ្ចេញថាមពលឱ្យអ្នកក្រោមបង្គាប់ខ្លបខ្លាចប្រើសម្រាប់អ្នកមុខអ្នកការ​ឬមន្ត្រីរាជការ។

6 Rules to Live by When Wearing Black Clothes

ស្បែកជើងខ្មៅ៖ ត្រូវបានប្រើដើម្បីតំណាងឱ្យភាពក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់ និងជាហុងស៊ុយរារាំងថាមពលអវិជ្ជមាន។

Hype Sole Sneakers in Full Black

កាបូបខ្មៅ៖  ហុងស៊ុយ​រក្សាទ្រព្យ និងលុយកាក់បានល្អ។ កាបូបពណ៌ខ្មៅនិមិត្តរូបសម្បូរ​ប្រាក់កាស ចំណូលហូរចូលឆិបៗ ​​រកស៊ី​មិន​ងាយ​ខាតបង់​ឡើយ។

Monogrammed Leather Wallet Black| Gifts Australia

រថយន្តពណ៌ខ្មៅ៖ តំណាងកម្លាំងខ្លាំងក្លា បង្កើនរាសីឱ្យខ្ពស់ត្រដែត សត្រូវមិនហ៊ានយារយីក្បែរឡើយ។

Bugatti The Black Car - Finally the definitive version! - Byri

បន្ទប់ពណ៌ខ្មៅ៖ តុបតែងបន្ទប់ដាក់ពណ៌ខ្មៅ (មិនមែនលាបពណ៌ខ្មៅសុទ្ធ)​មិនអពមង្គលដូចគិតទេ។ វាជួយបង្កើនថាមពលផ្លូវចិត្ត និងជាហុងស៊ុយបណ្ដេញធាតុអាក្រក់ចេញពីផ្ទះ។

Black and white bedroom ideas with a timeless appeal

ការិយាពណ៌ខ្មៅ៖ ជួយរក្សាអាជីពឱ្យរឹងមាំ និងនាំភាពចម្រុងចម្រើនដល់ម្ចាស់អគារ​។

5 Advantages of a Short-Term Lease for Start-Ups - Arctic Business Centre

ត្រណម

១. ចៀសវាងជូនអំណោយពណ៌ខ្មៅដល់មនុស្សជាទីស្រឡាញ់​ ព្រោះជាប្រផ្នូលហៅគ្រោះ អាចបង្កទុក្ខទោសដល់អ្នកទទួល។

២. ចៀសវាងស្លៀកពាក់ខ្មៅចូលរួមពិធីមង្គលការ ព្រោះជាផ្នូលនៃការព្រាត់ប្រាស់ ឬសេចក្ដីស្លាប់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អត្ថន័យល្អ និងអាក្រក់ ចំពោះការប្រើសម្ភារពណ៌ក្រហមក្នុងជីវភាពប្រចាំថ្ងៃ

ចុចអាន ចរិត​លក្ខណៈ​ពិសេស​របស់​មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services