Connect with us

វប្បធម៌ ជំនឿ

សុបិនបានរើទៅនៅផ្ទះថ្មី មានអត្ថន័យ និងប្រផ្នូលយ៉ាងណា

បានផុស

នៅ

យល់សប្តិឃើញផ្ទះថ្មីតំណាងឱ្យអនាគតបង្ហាញថាបំណងប្រាថ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅកំពុងចាប់ផ្តើមក្លាយជាការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យល់សប្តិឃើញ​ផ្ទះថ្មីក៏ទាយទុកជាមុននូវការវិនិយោគដ៏ឆ្លាតវៃទាក់ទងនឹងអាជីព ឬ​ឱកាសការងារថ្មីដែលឈានទៅ​ធ្វើការកែលម្អជំហរហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកឱ្យប្រសើរឡើងដែរ។

បើឃើញយើង​កំពុងសាងសង់ផ្ទះថ្មីវិញ បង្ហាញថាអ្នកនឹងធ្វើអ្វីមួយទៀតនៅក្នុងជីវិតដែលនឹងធ្វើឱ្យមានមោទនភាព ជាសញ្ញាតឿនថា គួរតែចាប់ផ្តើមដើរតាមបេះដូងជំនួសគំនិតរបស់អ្នក។

ផ្លាស់ទៅផ្ទះថ្មីនៅក្នុងក្តីសុបិនមានន័យថាកំពុងឈានចូលដំណាក់កាលថ្មីក្នុងជីវិតពិត។ អ្នកកំពុងទុកអតីតកាលចោល ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ។
ក្តីសុបិនរើនៅផ្ទះថ្មី អាចមានអត្ថន័យផ្សេងទៀត​យោងតាមធាតុនីមួយៗដែលយើងឃើញ​។ ផ្ទះតំណាងឱ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់យើងនៅក្នុងជីវិត។ ជាទូទៅ​ឃើញបាន​ផ្ទះស្អាត​ក្នុងក្តីសុបិនជានិមិត្តរូបនៃការទទួលបានអ្វីធំដែលគ្រប់គ្នា​រមែង​តែងតែ​ចង់បាន។

រចនាបថនៃផ្ទះក្នុងក្តីសុបិនដែលមានភាពទាក់ទាញខ្លាំងអាច ផ្ដល់យោបល់ជាមុនថាអ្នកនឹងជួបស្ថានភាពដែលជោគជ័យបន្តទៅមុខ។

ឃើញផ្ទះដែលមាន​ផ្កាចម្រុះពណ៌ផ្ការីកត្រសុំជាតំណាងនៃវិបុលសុខ សុភមង្គល៕

គ្រូ ឯម

ចុចអាន៖ សុបិនឃើញលុយជាប្រផ្នូលវិជ្ជមានផ្សារភ្ជាប់ជាមួយការរីកចម្រើន

ចុចអាន៖ អត្ថន័យ​នៃ​ការ​យល់​សុបិន​ឃើញពស់ពណ៌ខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

ទីបំផុត ! សមត្ថកិច្ច​ចាប់ខ្លួន​លោក ជួន គន្ធា ប្រើ​ស្ទីល​បោក ចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់

ព័ត៌មានជាតិ១៧ នាទី មុន

បណ្តុំអង្គការ សង្គមស៊ីវិល  ថ្កោលទោស ចំពោះសកម្មភាពរបស់បក្សកម្លាំងជាតិ ដែលបង្ករភាពវឹកវរ ដោយចេតនា

ព័ត៌មានជាតិ៤៩ នាទី មុន

កម្មវិធីទូរស័ព្ទថ្មីមួយ​ អាចឱ្យពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀនទៅអាជ្ញាធរដោយសម្ងាត់

សន្តិសុខសង្គម៥៨ នាទី មុន

ករណី​​គប់កញ្ចក់​រថយន្ត​ពេលយប់ ​ចាប់​ស្ទាវ​៦​នាក់​ដាក់គុក​ជា​ការ​ព្រមាន

ព័ត៌មានជាតិ១ ម៉ោង មុន

នៅថ្ងៃទី ២៦-២៧ ខែមេសា  ខេត្តព្រះសីហនុ មានយន្តហោះខ្នាតតូច ១៦គ្រឿង នឹងហោះសម្តែងលើទីលានតេជោ

Sokha Hotels

ព័ត៌មានពេញនិយម