Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញស្បែកជើងមានន័យយ៉ាងណាខ្លះ?

បានផុស

នៅ

សុបិនឃើញស្បែកជើងគ្រប់ប្រភេទមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេព្រោះវាជា​សុបិនទូទៅមួយ។ អត្ថន័យអាចជាប្រផ្នូលពីការ​បង្កើតអ្វីមួយ​ថ្មីចាប់ផ្តើមអ្វីដែលថ្មី ឬបោះជំហានឆ្ពោះទៅរកគោលដៅ។

ប្រសិនបើអ្នកកំពុងចាប់ផ្តើមគម្រោងថ្មីឬចាប់ផ្តើមជំពូកថ្មីនៅក្នុងជីវិត ទំនងជាស្បែកជើងអាចបង្កើតរូបរាងនៅក្នុងក្តីសុបិនបាន ព្រោះជារឿយៗជាសញ្ញាមួយសម្រាប់អារម្មណ៍បច្ចុប្បន្នចំពោះទិសដៅថ្មីនោះ។
ក្តីសុបិនឃើញស្បែកជើងក៏អាចជាសញ្ញាមួយដែលបង្ហាញថាយើងស្ថិតនៅក្នុងអារម្មណ៍ថា ត្រូវតែធ្វើអ្វីមួយក្នុងជីវិតហើយមិនទាន់មាន​ជំរើសច្បាស់ យលង​ប្រហែលជាកំពុងចាប់ផ្តើម ហើយការចាប់ផ្តើមជំហានដំបូងគឺមិនងាយស្រួលប៉ុន្មាន​ទេ​។
ពេលខ្លះស្បែកជើងក្នុងសុបិន បង្ហាញការដឹងមុនអំពីកន្លែងដែលជីវិតនឹង​ដើរទៅដល់ ដូចជា​នៅក្នុងអាជីព ក្នុងស្នេហា​ទំនាក់ទំនងឬសូម្បីតែការលូតលាស់ខាងវិញ្ញាណរបស់យើងផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ប្រភេទស្បែកជើង និងពណ៌ ក្នុងយល់សប្តិ អាចសម្គាល់ជាក់លាក់សិន ព្រោះវា ទាក់ទង​បាន ជាមួយព្រឹត្តិការណ៍សំខាន់ៗឧទាហរណ៍ស្បែកជើងពណ៌សប្រហែលជាទាក់ទងទៅពិធីមង្គលការ។ ស្បែកជើងទារកអាចទាក់ទងនឹងការមានផ្ទៃពោះ។
មនុស្សយើងពាក់ស្បែកជើងសម្រាប់គោលបំណងសំខាន់មួយនៅក្នុងជីវិតគឺការពារជើងពេលដែលយើងដើរលើផ្ទៃរដុបគ្រប់ប្រភេទ ចាប់ពីក្រួសនិងថ្មរហូតដល់បេតុងក្តៅនៃចិញ្ចើមថ្នល់ទីក្រុង ឬសូម្បីតែម្ជុល បន្លា​ក្នុងទឹក លើដីព្រៃ។ល។ដូច្នេះ​សារវា ប្រាកដណាស់ក៏អាចទាក់ទងអំពីដំណើរជីវិត​ដែលយើងមាន​គ្រប់ប្រដាប់សម្រាប់ការពារខ្លួនឯងដូចគ្នា។

ជារួម សុបិនអំពីស្បែកជើង​អាចជាប្រផ្នូលការងារថ្មីល្អ មុខតំណែងថ្មី ឬដំណើរជិវិតថ្មី ។ ប្រសិន​បើស្បែកជើងនោះដាច់រហែក ជារឿងមិនល្អទេ។

រក្សាសិទ្ធិដោយកម្ពុជាថ្មី

ដោយ គ្រូឯម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម