Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញឈាម អត្ថន័យល្អអាក្រក់ឬជាប្រផ្នូល?

បានផុស

នៅ

សុបិនឃើញបង្ហូរឈាមឬបាត់បង់ឈាមច្រើន នៅហេតុការណ៍ទាំងនោះ សុទ្ធតែជាសុបិនដែលចង់មកប្រាប់រឿងអាក្រក់ឬល្អមករួមគ្នា។

ហេតុការណ៍​ដែល​យើង​ជួប​ក្នុង​សុបិន​គឺ​ទំនាយ​ហេតុ​ ដែល​អាច​ប្រាប់​យើង​ពី​ប្រផ្នូល​អ្វី​ម៉្យាង៖

សុបិន​បង្ហូរ​ឈាម​បាន​ន័យ​ថា ​អ្នក​នឹង​អស់​បញ្ហា​ ហើយ​ទទួល​បាន​ដំណឹង​ល្អ​ពី​ចម្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​ឈាម​អ្នកដទៃ​បានន័យថា នរណា​ម្នាក់​នឹង​នាំ​មក​នូវ​លាភ​សំណាង​ក្នុង​ពេល​នេះ​ ដែល​អាច​កើតឡើង​ក្នុង​ទម្រង់​ជា​វត្ថុ។

សុបិន​ចង់​បាត់បង់​ឈាម​ច្រើន​ជាប្រផ្នូលថា ពេល​វេលា​ដែល​អ្នក​​គាំទ្រ​យើង​នៅ​ជុំវិញ ​ឬ​គ្រួសារ ​កំពុង​តែ​​មាន​វេលា​បន្តិចបន្តួចដើម្បី​មក​លា​យើង​ប៉ុណ្ណោះ។

សុបិន​ហូរ​ឈាម​តាម​ច្រមុះ​បញ្ជាក់​ថា​ មាន​អ្វីមួយ​ធ្វើឲ្យ​អ្នក​មិន​ស្រួល​ខ្លួន​ តែ​យ៉ាងណា​ក្នុង​កាលៈទេសៈ​នេះ​ អ្នក​ក៏​ទទួល​បាន​លាភ​សំណាងពី​ការងារ​ដែរ។

សុបិន​ឃើញ​ដៃ​ប្រឡាក់​ឈាម​បាន​ន័យ​ថា ​យើង​អាច​ជួប​ការ​លំបាក​ឬ​ពិបាក​ក្នុង​អាជីព​ ប៉ុន្តែ​អ្វីៗ​នឹង​ដំណើរការ​ល្អ​វិញ។

សុបិន​ចង់​ស៊ី​ឈាម​សត្វ​បញ្ជាក់​ថា​ យើង​នឹង​ទទួល​បាន​លាភ​សំណាង​ដោយ​ការ​លេង​ល្បែង​ស៊ីសង។

សុបិន​ឃើញ​ឈាម​រដូវ​បាន​ន័យ​ថា ​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ឬ​ទទួល​បាន​លាភ​សំណាង​នៅ​កន្លែង​ធ្វើការ។ មនុស្ស​ដែល​កំពុង​រក​ការងារ​ធ្វើ​ឬ​គ្មាន​ការងារ​ធ្វើ​ អាច​អាច​ធ្វើការ​បាន​ក្នុង​អំឡុង​ពេល​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សុបិនឃើញគ្រោះថ្នាក់ចរាចរណ៍ អត្ថន័យល្អឬអាក្រក់នឹងបញ្ជាក់ក្នុងនេះ

ចុចអាន៖សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម