បដិមាដំរី និមិត្តរូបនៃអាទិទេព ផ្ដល់នូវការការពារ និងកម្លាំងខ្លាំងក្លាចំពោះអាជីព
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

បដិមាដំរី និមិត្តរូបនៃអាទិទេព ផ្ដល់នូវការការពារ និងកម្លាំងខ្លាំងក្លាចំពោះអាជីព

បានផុស

នៅ

ដំរី ជាសត្វមួយប្រភេទត្រូវបានគេស្រឡាញ់ ហើយគោរពបូជា និងជានិមិត្តរូបរបស់អាទិទេពនៅក្នុងវប្បធម៌ជាច្រើន ព្រោះវាជាថនិកសត្វមានជីវិតធំជាងគេ។ ចំណែកក្នុងក្បួនហុងស៊ុយ ដំរីតំណាងឱ្យកម្លាំងខ្លាំងក្លា ការការពារ ប្រាជ្ញាមោះមុត និងសំណាងល្អគ្រប់ច្រកល្ហក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Elephant on table with flowers

ជំនឿលើសត្វនិងបដិមាដំរីមានដើមកំណើតនៅអាស៊ី និងអាហ្រ្វិក​យូរយារមកហើយ។ វាជាសត្វទេវកថាស័ក្តិសិទ្ធិដូចគ្នាទៅនឹងសត្វនាគដែរ។ ក្នុងសាសនាហិណ្ឌូ វាជាយានជំនិះរបស់អាទិទេព និងក៏ជាព្រះអាទិទេពមួយអង្គផងដែរ។

ក្នុងរឿងព្រេងហិណ្ឌូបានបង្ហាញពីអាទិទេពមួយអង្គដែលមានក្បាលដំរី និងខ្លួនមនុស្ស នោះគឺ ព្រះកិណេស (Ganesha)។

Hindu god Ganesha on white wooden table. Candles on background

នៅសម័យបុរាណដំរីត្រូវបានបង្វឹកឱ្យធ្វើសង្គ្រាម ព្រោះវាមានកម្លាំងខ្លាំងដែលអាចកំចាត់ឧបសគ្គនានាងាយស្រួលជាងសត្វផ្សេង។ ហេតុនេះបើមានតាំងរូប ព្រះកិណេស នោះជានិមិត្តសញ្ញាតំណាងឱ្យសន្តិភាព ព្រោះទ្រង់ជាព្រះអាទិទេពដែលដកចេញនូវឧបសគ្គទាំងឡាយទាំងពួង។

ដំរីពណ៌ស

The white stylish interior with copy space, tropical leafs, white elephant figure and books on the shelf. Modern composition of white space

រូបបដិមាដំរីទាំងអស់មិនថាធំឬតូច សុទ្ធតែជានិមិត្តរូបនៃការការពារ សំណាងល្អ និងប្រាជ្ញាឈ្លាសវៃ។ ទោះយ៉ាងណាដំរីពណ៌សមានអត្ថន័យសំណាង ពិសេសជាងគេ។ វាត្រូវបានគេជឿថា ជាសត្វដ៏ពិសិដ្ឋ ព្រោះព្រះមាតារបស់ព្រះពុទ្ធ បានសុបិនអំពីដំរីសមួយក្បាល មុនពេលព្រះនាងសម្រាលបុត្រ។ ដូច្នេះទើបដំរីពណ៌សនៅក្នុងព្រះពុទ្ធសាសនា ត្រូវបានតំណាងឱ្យសេចក្តីថ្លៃថ្នូរ និងអំណាចខ្ពង់ខ្ពស់។

Elephant figurines on table

គេជឿថាតាំងដំរីនៅក្នុងផ្ទះ អាចហៅសំណាងល្អ និងផ្ដល់ភាពត្រជាក់ត្រជុំចូលគ្រួសារ។ បើតាំងនៅមុខផ្ទះ អាចហៅថាមពលវិជ្ជមាន បង្កើនអំណាចដល់ម្ចាស់។ បើតាំងនៅតុធ្វើការអាចការពារសំណាងអាក្រក់ និងបន្ថែមភាពរីកចម្រើននៅក្នុងអាជីព៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តាំងរូបសត្វ ៥ ប្រភេទក្នុងផ្ទះឬការិយាល័យ អាចជួយការពារសំណាងអាក្រក់បាន

ចុចអាន៖ កូនត្រី និមិត្តរូបសំណាងបំផុត ត្រូវហុងស៊ុយជាមួយមនុស្សគ្រប់ធាតុ

ចុចអាន៖ សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services