Connect with us

វប្បធម៌ ជំនឿ

វកកើតឆ្នាំ ១៩៨០ ជា«ស្វាដែក»ក្នុងរាសីចក្រចិនកាន់តែមានសំណាងហិរញ្ញវត្ថុក្នុងឆ្នាំ២០២១

បានផុស

នៅ

វកដែលកើតឆ្នាំ ១៩៨០ ជា«ស្វាដែក»ក្នុងរាសីចក្រចិន ដូចច្នេះមនុស្សកើតចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ១៩៨០ ដល់ថ្ងៃទី ៤ ខែកុម្ភះឆ្នាំ ១៩៨១ មាន​លេខសំណាង: ០, ៩ពណ៌សំណាង មាសឬស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ត្រឆ្នាំ ២០២១ សម្រាប់ស្វាដែកកើតនៅឆ្នាំ ១៩៨០
ស្វាលោហៈដែលកើតក្នុងឆ្នាំ ១៩៨០ មានសំណាងណាស់នៅឆ្នាំ ២០២០ពិសេស​នៅផ្នែអាជីព ការងារ​ដែលបានការលើកដំកើងឱ្យតម្លៃ​ បើជាចៅហ្វាយគេ​ នឹងមានឧបនិស្ស័យ​បានជួបបុគ្គលិកឆ្នើមកែប្រែរាសីចក្ររបស់យើង។ លុះឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ស្វាដែកកើតនៅឆ្នាំ ១៩៨០កាន់តែត្រដែតត្រដឹម អាចបន្ថែម​មហិច្ឆិតាក្នុងការពង្រីកអាជីវកម្ក្នុងបរិយាកាសថ្មីបាន ទាំងសំណាងនិងភ្លឺស្វាង។ ទោះយ៉ាងណាក៏ដោយក្នុងពេលតែមួយ ពួកគេគួរបន្ថែម​ការ​យកចិត្តទុកដាក់ចំពោះទំនាក់ទំនងក្នុងគ្រួសារ។

ពេញមួយឆ្នាំ២០២១ នៅពេលដែលមនុស្សធាតុស្វាដែកចង់ទទួលបានអ្វីដែលថ្មីនៅក្នុងអាជីព ពួកគេនឹងកាន់កាប់យ៉ាងពេញលេញ ទទួលបានជោគជ័យ ផ្អែកលើឱកាសអាជីវកម្មមាស ឆ្នាំ​នេះ។

ទ្រព្យសម្បត្តិសំណាងរបស់ស្វាដែកគឺទទួលបានទំនងជានឹងវិនិយោគប្រាក់ប្រកបដោយប្រាជ្ញានិងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ក្នុងករណីមួយទៀតការអនុវត្តន៍អនាគតរបស់ពួកគេអាចទាក់ទាញការវិនិយោគរបស់អ្នកដទៃ និងបន្ធូរបន្ថយការព្រួយបារម្ភវាពីខ្សែសង្វាក់ដើមទុន។ សូម្បីតែមនុស្សសាមញ្ញគ្មានលុយ​វិនិយោគ ក៏មានសំណាងល្អដែរនៅពេលទិញសំបុត្រឆ្នោត។

ទោះជាយ៉ាងណាក៏ដោយមហិច្ឆតាក្នុងអាជីពរបស់ពួកគេគឺជាដាវមុខពីរនៅឆ្នាំនេះ ព្រោះពួកគេជោគជ័យ ភ្លេចខ្លួន​​បាន និងមិនសូវយកចិត្តទុកដាក់នឹងគ្រួសារឬក្រុមការងារងាយបាត់បង់មនុស្សល្អៗដែលជ្រោមជ្រែងគេ​។ មនុស្សដែលកើតក្នុងឆ្នាំ ១៩៨០ គួរតែដោះស្រាយតុល្យភាពរវាងគ្រួសារ មនោសញ្ចេតនា​និងការងារ។ ពាក្យលួងលោមមួយចំនួន អំណោយតូចៗ ឬគ្រាន់តែអោប មកបង្ហាញខ្លួន អាច​ធ្វើឱ្យកក់ក្តៅបានល្អ។

ដោយមើលឃើញពីសំណាងគ្រប់បែប​របស់ឆ្នាំស្វាទាំងប្រាំធាតុ ពិសេសស្វាដែក១៩៨០ និងស្វាអគ្គី​១៩៥៦ នៅឆ្នាំ ២០២១ ពួកគេនឹងអាចចូលរួមក្នុងឱកាសសង្គមជាច្រើនឡើងទៀតតែ​សូមចងចាំថាមិនត្រូវមានជាតិអាល់កុលញឹកញាប់ ដែលនឹងបើកទ្វារផ្កាយអួរអព្ទឱ្យមានឱកាសចូលមករំខានលាភសំណាង។

បុគ្គលិកលក្ខណៈពេញមួយឆាកជីវិត​នៃរបស់ស្វាលោហៈកើត​ឆ្នាំ ១៩៨០
មនុស្សកើតនៅឆ្នាំ ១៩៨០ រមែងឆ្លាតវាងវៃ មាន​ធនធានច្នៃប្រឌិតនិងទេពកោសល្យ ជីវិតពេញ​ដោយ​ភាពឧឡារិក មាន​ចរិតជាមនុស្ស​ឆ្នើមនិងមាន​សម្តីមិនចេះរីងស្ងួតឱ្យអ្នកដទៃជឿទុកចិត្ត​ឱ្យតម្លៃ។ ពួកគេមានការស្រេកឃ្លានខ្លាំងចំពោះចំណេះដឹងដើម្បីស្វែងរកអ្វីដែលថ្មីហើយពួកគេក្រាញននៀល ប្រកាន់ខ្ជាប់នូវរឿងមួយច្បាស់ៗ រហូតដល់ពួកគេទទួលបានជោគជ័យ។

ចំណុចខ្សោយគឺវកលោហៈកើតក្នុងឆ្នាំ ១៩៨០ គឺមិនចេះអត់ធ្មត់ និងរឹងចចេសផង។ ពួកគេតែងតែគិតថាពួកគេឆ្លាតណាស់ដូច្នេះនេះងាយស្រួលបីក្លាយជាជនរងគ្រោះនៃភាពវាងវៃរបស់ពួកគេផ្ទាល់។

អាជីពនិងលុយកាក់

ពួកគេមានសំណាងរឿងលុយកាក់តែមិនដែលបានស្រណុកទេ។ គេតែរស់ជាមួយសម្ពាធផ្លូវចិត្ត​ ដែលខ្លួនឯងបង្កើតឡើង។ គួរស្វែងរករូបសំណាកនាគទីប្រាំ ឬ រូបស្វាកាន់ផ្លែសូដាជិះលើខ្នងសេះមកដាក់ក្បែរបន្ទប់គេង​តុធ្វើការ​ការពារថាមពលសម្ពាធ។ ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ពួកគេនឹងកាន់តែល្អឡើងៗ សម្រាប់ពាក់កណ្តាលជីវិតក្រោយជាងកាលពីក្មេងដែលគេមិនចេះលោភលន់លុយឬចង់បានហួសហេតុនោះ។

ស្នេហានិងទំនាក់ទំនង

ស្វាលោហៈជាមនុស្ស​មានមន្តស្នេហ៍និងមាន​ការទាក់ទាញភេទផ្ទុយយ៉ាងពិសេស។ ប្រសិនគេមិនមាន​វិន័យខ្ជាប់ខ្ជួន​ពួកគេ​អាចនឹងមាន​ស្នេហាច្រើន​ដងក្នុងជីវិត។ ពួកគេ​ចូលចិត្ត​ការតុបតែង​ស្រស់ឆើត​និងមានទម្លាប់បំពេញចិត្ត​ខ្លួនឯងដោយ​ប្រើសម្រស់ជាទំនុកចិត្ត​។ ដោយសារ​គេតែង​តែមាន​សំណាងក្នុងរឿងស្នេហានិងទំនាក់ទំនងមានអ្នកដើរតាមជាច្រើនតាំងពីវ័យក្មេងៗ គឺ​អាចរកមនុស្សត្រឹមត្រូវដើម្បីរៀបការងាយស្រួលជាងឆ្នាំដទៃ។ បន្ទាប់ពីរៀបការគេនឹងកាន់តែ​ទទួលបានការ​កោតសរសើរដោយសារតែជោគជ័យក្នុងអាជីព។

ដៃគូនិងអាជីពល្អបំផុតសម្រាប់ស្វាដែកកើតឆ្នាំ១៩៨០

ស្ដែកគួររកស៊ីផ្នែកប៉ុន្មាននេះ៖

១ ប្រដាប់ប្រដាឬកន្លែងក្មេងលេង

ស្វាដែកមានចិត្តល្អរស់រវើក ហើយពួកគេអាចចុះសម្រុងជាមួយក្មេងៗបានយ៉ាងងាយស្រួល ដូច្នេះកុមារៗក៏ចូលចិត្តពួកគេខ្លាំងដែរ។ ការបើកហាងដែលទាក់ទងនឹងកុមារនឹងផ្តល់នូវអត្ថប្រយោជន៍ពេញលេញដល់គុណសម្បត្តិរាសីចក្រខ្លួន។

២ ក្រុមហ៊ុនមូលធន
មនុស្សដែលកើតក្នុងឆ្នាំស្វាមានភាពក្លាហាន ប្រយ័ត្នប្រយែងនិងពូកែចាប់យកឱកាស។ អ្វីដែលសំខាន់បំផុតនោះ គឺពួកគេមានការស៊ូទ្រាំខាងផ្លូវចិត្តល្អ។ បើទោះបីជាគ្មានអ្វីនៅសេសសល់ក៏ដោយពួកគេអាចចាប់ផ្តើមធ្វើឱ្យស្រស់ស្រាយនិងទទួលបានជ័យជម្នះនៅតឹកចុងក្រោយដោយផ្អែកលើការអត់ធ្មត់និងការតស៊ូនេះ។ ដូចគ្នានេះផងដែរ អាជីពដើមទុនដែលបណ្តាក់ទុនមានហានីភ័យ អាចបំពេញទម្លាប់ក្លាហាន​ន​ិង​ផ្សងព្រេងរបស់ពួកគេ។

៣ សហគ្រាសឯកសិទ្ធិឬភាពជាដៃគូ
ស្វាដែក ច្រើនធ្វេសប្រហែសរឿងសំខាន់ៗមួយចំនួនព្រោះពួកគេយករឿងតូចតាចច្រើនពេកមកពិចារណា។ ពួកគេគួរតែផ្តោតការយកចិត្តទុកដាក់លើការសម្រេចចិត្តនិងការងារសំខាន់ៗមួយចំនួនហើយទុកបញ្ហាផ្សេងទៀតដល់ដៃគូ ដែលវាមិនត្រឹមតែធ្វើឱ្យការងាររបស់ពួកគេកាន់តែងាយស្រួលប៉ុណ្ណោះទេតែថែមទាំងធ្វើឱ្យអាជីវកម្មមានការអភិវឌ្ឍកាន់តែរលូនថែមទៀតផង។

ដៃគូអាជីវកម្មនិងអាជីពសម្រាប់ស្វា

ឆ្នាំនាគ: ដៃគូល្អបំផុតពួកគេអាចសហការគ្នាបានយូរអង្វែងនិងមិនដែលខកខានឡើយ។

ឆ្នាំពស់៖ ពួកគេអាចចាប់ផ្តើមអាជីវកម្មជាមួយគ្នាបានយ៉ាងប្រសើរ តែភាពវៃឆ្លាតដ៏អស្ចារ្យរបស់ស្វា​ជារឿយៗដាក់សម្ពាធយ៉ាងខ្លាំងទៅលើពស់។

មមែ: ដៃគូដ៏អស្ចារ្យដែលកិច្ចសហប្រតិបត្តិការរបស់ពួកគេនឹងទទួលជោគជ័យ។

ឆ្នាំស្វា: ប្រហែលជាអាចសហការជាមួយគ្នាខ្លះតែ ទោះជាយ៉ាងណាក៏ពិបាកក្នុងមិនលេងល្បិចដាក់គ្នាណាស់។

ឆ្នាំកុរ ល្អខ្លាំងតែត្រូវស្វាព្រមឱ្យជ្រូកដឹកនាំ។

ដំបូន្មានស្តីពីការវិនិយោគអាជីវកម្មនិងការគ្រប់គ្រងហិរញ្ញវត្ថុ
ស្វាលោហៈ កើតមកមានមហិច្ឆតាអស្ចារ្យក្នុងអាជីព។ ទោះជាយ៉ាងណាក៏ដោយកុំទុកចិត្តអ្នកដទៃខ្លាំងពេក។ ទោះបីជាមិត្តភក្តិក៏ដោយពួកគេគួរតែពិចារណាដោយប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្តព្រោះគេអាចមានចំណុចធ្វេស ដែលត្រូវបាន​អ្នកដទៃយកទៅ​ធ្វើជាឈ្នាន់បាន។ ពួកគេក៏មិនមានជតារាសីរកស៊ីបានល្អជាមួយមិត្តភក្តិដែរ ត្រឹមរាប់អានគ្នាបាន៕

គ្រូ ឯម

ចុចអាន ៖ ក្រឡេកមើលទៅមនុស្សឆ្នាំវកនៅឆ្នាំ២០២១ពេញដោយ​សំណាងល្អមិនធ្លាប់មាន​រវាង៧ឆ្នាំមកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រឹបអូសគ្រឿងញៀន ១.៨​តោន ប្រធានាធិបតី ហ្វីលីពីន ថា នេះជាការបង្ក្រាបគ្មានបង្ហូរឈាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំ៖ ស្នងការនគរបាលខេត្តព្រះសីហនុ ចុះល្បាតផ្ទាល់ និងមានកម្លាំងប្រចាំការតាមគោលដៅនានា

ព័ត៌មានជាតិ៣ ម៉ោង មុន

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ដេចថ្មី ម៉ាឡេស៊ី ក្លាយជាម្ចាស់ដំបូងគេ ដែលទិញរថយន្តថ្លៃបំផុតរបស់ ចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស សុខា៖ សង្ក្រាន្តព្រៃវែង បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក្រោមម្លប់សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម