បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ

បានផុស

នៅ

សុបិនឃើញឃ្មុំការបកស្រាយ អាចមានឧបសគ្គខ្លះនៅក្នុងរឿងដែលអ្នកកំពុងធ្វើ។ ប៉ុន្តែអ្វីៗនឹងដំណើរការល្អ ហើយអាចទទួលបានរឿងជាទីគាប់នៅក្នុងបញ្ហា នៃ​ភារកិច្ច​ការងារនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​ហ្វូង​ឃ្មុំ​បញ្ជាក់​ថា​​ ប្រហែល​ជាអ្វីមួយនឹងធ្វើ​ឲ្យ​អ្នក​មានបញ្ហា ឬ​សមាជិកគ្រួសារ​យើង​ អាច​បង្ក​ទំនាស់​រហូតដល់​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ក៏មាន។

សុបិន​ឃើញ​ទឹកឃ្មុំ​មានន័យថា​ ប្រសិនបើនៅក្នុងសុបិនអ្នកបាន​ញ៉ាំ ឬផឹក​ទឹកឃ្មុំ ជីវិត​​​អ្នក​កំពុង​ធ្វើ​​រឿង​មួយ​កៀក​នឹង​ជោគជ័យ ឬ​ទទួល​បាន​សំណាង​ពី​រឿង​កំពុង​ធ្វើ។

សុបិន​ឃើញ​ស្ដេច​ឃ្មុំ​បញ្ជាក់​ថា ប្រសិនបើក្នុងអំឡុងពេលនេះអ្នកកំពុងមានបញ្ហា។ រឿង​ទាំងនោះ​នឹង​ឆ្លង​កាត់​បាន​យ៉ាង​ល្អ។ មនុស្ស​ដែល​មាន​បញ្ហាសុខភាព នឹង​មានរោគ​សញ្ញា​ប្រសើរ​ជាង​មុន។

សុបិន្ត​ថាត្រូវឃ្មុំខាំឬវាយ​មានន័យថា អ្នកអាចមានបញ្ហាជាមួយមិត្តភក្តិឬជាមួយមិត្តរួមការងារ ព្រោះអ្នកប្រហែលជាត្រូវមនុស្ស​ដែលខ្លួន​ទុកចិត្ត​បំផុត​ក្បត់​ទំនុកចិត្ត។

សុបិន្តថាត្រូវ​ឃ្មុំ​មួយ​ហ្វូង​ទិច​បកស្រាយ​ថា បើ​សិន​យើង​កំពុង​ធ្វើ​រឿងអ្វីមួយ វា​ប្រហែល​ជា​មិន​ដំណើរការដោយ​រលូនទេ។ ព្រោះថានឹងមានគូប្រជែងដែល​យើង​មិននឹកស្មានមិនដល់ ថា​នឹងចូលមក​យីយារយើង។ដូច្នេះ​ត្រូវខំប្រឹងនិងព្យាយាមបន្តិច ហើយការព្យាយាមនិងបានសម្រេច ​អ្នក​នឹងឆ្លងកាត់​យ៉ាងល្អ។

សុបិនចង់សម្លាប់ឃ្មុំ​មានន័យថា ក្នុងអំឡុងពេលនេះអ្នកនឹងត្រូវខូចខាត។ ដែលអាចជាកម្មសិទ្ធិផ្ទាល់ខ្លួន​ ឬ​អ្វីមួយ​ដែល​អ្នក​ស្រឡាញ់​បំផុត​ត្រូវ​បាត់បង់​ ហើយ​វា​អាចនឹងកើតឡើង។ វា​ការ​បាត់បង់​ដ៏​ធំ។

សុបិនឃើញសំបុកឃ្មុំនៅក្នុងផ្ទះ​ បានន័យថា ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​គឺ​ជា​បញ្ហា​នៃកា​រប្រកួតប្រជែង​រួច​ទៅហើយ។ តែ​អ្នក​នឹង​ទទួល​លាភជ័យ ​​តាមរយៈ​ការ​ប្រកួត​ឈ្នះ។

សុបិនឃើញ​សត្វ​ឃ្មុំមួយបាន​ហោះចូលក្នុងផ្ ទះអត្ថន័យ​ថា​ ក្នុងអំឡុងពេលនេះអ្នកត្រូវប្រយ័ត្ន​ចំពោះខ្លួនឯង។ អាចមានអ្នកណាម្នាក់ប៉ង​ធ្វើ​ឲ្យ​អ្នកអាម៉ាស់មុខ និងចង់​ប្រឆាំង​យើងវិញ​បែបស្ងាត់ៗ។

សុបិនឃើញឃ្មុំហើរជុំវិញសំបុករបស់វា បានន័យថា ​ក្នុងអំឡុងពេលនេះ​អាជីវកម្ម​ឬ​ការងារដែលអ្នកកំពុងធ្វើ នឹង​ទទួល​បាន​មតិ​ល្អៗមកវិញពីអតិថិជន ចំណែក​ប្រាក់ចំណេញ​នឹង​ហូរចូល​មកកាន់តែច្រើន​សម្រាប់អ្នក។

សុបិន្តឃើញ​ឃ្មុំធ្វើសំបុកនៅលើដើមឈើបានន័យថា សំណាងល្អ​កំពុង​រត់ចូលមករក​អ្នក​ហើយ ឬទទួលបានសំណាងធំពីនរណាម្នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សុបិនឃើញផ្ទះ បញ្ជាក់អត្ថន័យនិងប្រផ្នូលយ៉ាងណា

ចុចអាន៖សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៣ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៣ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៤ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services