Connect with us

វប្បធម៌ ជំនឿ

ទំនាយសុបិន ដើរជាន់លាមក (អាចម៌) ឬប្រឡាក់តាមខ្លួនប្រាណ ប្រាប់ហេតុឲ្យដឹងអ្វីខ្លះ?

បានផុស

នៅ

ខេត្តបាត់ដំបង÷ បច្ចុប្បន្ននេះវិទ្យាសាស្រ្ត​រីកចម្រើន តែ​ជំនឿក៏​នៅតែ​ដិតដាមក្នុងផ្នត់​គំនិតរបស់ជនជាតិ​ខ្មែរ។ តួយ៉ាង​ការសុបិន្តដើរជាន់លាមក (អាចម៌) ឬប្រឡាក់តាមខ្លួនប្រាណ​ ខ្មែ​រយើងដែល​មាន​ជំនឿ​នឹង​គិត​ថា អាច​នឹង​មាន​ហេតុការណ៍​ផ្សេងៗ​កើត​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការស្រាវជ្រាវនៅក្នុងតម្រាបុរាណឈ្មោះថា (ទំនាយនិមិត្តព្រហ្មជាតិច្បាប់ពលរដ្ឋ) បានទស្សទាយថាមនុស្សប្រុសស្រីឯណាសុបិន្តថាខ្លួនបានជាន់លាមក (អាចម៌) ឬលាមក​ប្រឡាក់តាមរាងកាយ សុបិន្តនេះប្រាប់ហេតុឱ្យដឹងថា អ្នកនឹងជួបប្រសព្វជោគលាភប្រាក់ឬរបស់របរផ្សេងគួរជាទី​គាប់ចិត្ត។ ទំនាយក្នុងគម្ពីតម្រា ក៏ប្រាប់ទៀត​ថាមនុស្សប្រុសស្រីណាដែលសុបិន្តបែបនេះ បើ​​ផ្សងលេខឆ្នោត​អាច​ត្រូវ​លាភធំ។

តាម​ជំនឿជនជាតិខ្មែរ សុបិន្តក៏ជាហេតុឱ្យមនុស្សយើងម្នាក់ៗ ដឹងអំពីគ្រោះកាចឬលាភកើតឡើង ដែល​ត្រូវ​ការពារមុនទើបជាការ​ប្រសើរ។

កម្ពុជាថ្មី នឹង​មាននាំ​ជំនឿ​សុបិន្តជាច្រើនទៀតបង្ហាញជូនបងប្អូនបានយល់និងជ្រាបបន្ត តាមក្បូន​តម្រាពី​បុរាណ​ ដើម្បី​ជា​ចំណេះដឹង​សម្រាប់​បងប្អូនអាច​សិក្សាស្វែងយល់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម