Connect with us

វប្បធម៌ ជំនឿ

មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត

បានផុស

នៅ

ឲ្យតែដល់រដូវ​កាល​សែន​នំ​ព្រះ​ខែ​ បងប្អូន​ដែល​ជាប់​សែស្រឡាយ​ចិន​គ្រប់គ្នា​ប្រាកដ​ជា​​ត្រៀមខ្លួន​ដើម្បី​ត្រៀម​អបអរ​បុណ្យ​ប្រពៃណី​ខាងមុខ​ដោយការសែននំព្រះខែ។ ក្នុងនោះមាននំមួយប្រភេទ ល្បីថាមានតម្លៃថ្លៃនិងឆ្ងាញ់ជាងគេថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​កត់សម្គាល់សឹងតែរាល់ឆ្នាំ មិនថាម្ចាស់ហាងធ្វើនំឬអ្នកលក់ដូរតាមផ្សារតែងនិយាយថា​ នំ​ង៉ូវយ៉េងជាប្រភេទនំថ្លៃនិង​ពេញ​និយម ​ល្បីថាឆ្ងាញ់ ហើយតែង​តែងតែ​នាំ​មុខ​គេ​ដោយលក់ដាច់អស់ៗ​ឲ្យតែមានបុណ្យសែនព្រះខែ។

តើមានមូលហេតុអ្វីដែលធ្វើឲ្យនំ​ង៉ូវយ៉េង​ តែងតែ​ឈាន​ទៅ​មុខ​មុន​គេពី​រឿង​តម្លៃ? តើ​រសជាតិ​និង​គុណភាព​អ្វី​ ដែល​អាច​ទាក់​ចិត្ត​អតិថិជន​មិន​ឲ្យ​ងាករេ​ទៅ​ណា​ចោល​បាន?

ង៉ូវយ៉េង​ គឺ​ជា​នំ​សែន​ព្រះ​ខែ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ បែប​បុរាណ​របស់​ជនជាតិ​ចិន។ មិន​ថា​រសជាតិ​និង​តម្លៃ​គឺ​សក្ដិសម​ឥត​ខ្ចោះ ​ដែល​ប្រជាជន​ចិន​និយម​ទទួលទាន។ មាន​ហេតុផល​ជាច្រើន​ដែល​ង៉ូវយ៉េង​មាន​តម្លៃ​ថ្លៃ​ជាង​នំ​ផ្សេង​ទៀត ៖

ដោយសារ​គ្រឿងផ្សំ​មាន​មានតម្លៃ​ថ្លៃ ​និង​ច្រើន​ជាង​​ ដូច្នេះ​ហើយ​ទើប​នំ​មួយ​ប្រភេទ​នេះ ​មាន​តម្លៃ​ថ្លៃជាង​នំ​សែន​ព្រះ​ខែ​ផ្សេង​ទៀត។ ចំណែក​គ្រឿងផ្សំ​នៅ​ក្នុង​ស្នូល​នំ​វិញ ​មាន​ដូចជា៖​ គ្រាប់​អាល់ម៉ុន ​ គ្រាប់​ឪឡឹក​ គ្រាប់​ស្វាយ​ចន្ទី ល្ង​ ​គ្រាប់​ល្ពៅ​និង​ពង​ទា ​រួម​ជាមួយ​នឹង​សាច់​ជ្រូក​ចិញ្ច្រាំ​ ​បញ្ចូល​គ្នា​ក្នុង​គ្រឿងផ្សំ​ បញ្ចេញ​បាន​ជា​រសជាតិ​មួយ​ខុស​ពី​នំ​សែន​ព្រះ​ខែ​ដ៏ទៃ។

រី​ឯ​ការ​ចម្អិន​វិញ​ គឺ​យូរ​ខ្លាំងជាង​នំ​ផ្សេងៗ​ទៀត​ ហើយ​ក៏​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ប្រុងប្រយ័ត្ន​ និង​ឧស្សាហ៍​មើល​ភ្លើង​ដែល​ចម្អិន​នំ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ។ ប្រសិនបើអ្នកធ្វើប្រហែសតែបន្តិច នោះនំនឹងចេញមកអន់ថយរសជាតិ ឬគ្មានគុណភាពតែម្ដង។

នេះ​ជា​ផលវិបាក​មួយ​ដែល​ចុងភៅ​ផ្នែក​ចម្អិន​នំ​ង៉ូវយ៉េង​ ត្រូវ​តែ​ឈ្លាសវៃ​និង​រហ័សរហួន ​ទើប​​ការ​ចម្អិន​នំ​កាន់តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ និង​អាច​ទាក់ទាញ​អតិថិជន​បាន​យូរ​អង្វែង។

មាន​ហេតុផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​នំ​ង៉ូវយ៉េង​មាន​តម្លៃ​ថ្លៃ​នោះ​គឺ​ ចំនួន​ពង​ទា​ដែល​មាន​នៅ​ក្នុង​ស្នូល​នំ។ បើ​ពង​ទា​កាន់​តែ​ច្រើន​ នំ​ក៏​រឹត​តែ​ថ្លៃ​ និង​ឆ្ងាញ់​ជាង​មុន​ថែមទៀត​ ហើយ​ពង​ទា​នោះ​ទៀត​សោត ​ក៏​ត្រូវ​បាន​គេ​ផ្សំគ្រឿង​មួយ​បែប​ទៀត​ ដើម្បី​ឲ្យ​ស៊ី​ជាមួយ​សាច់​នំ​នៅ​ខាងក្រៅ។ ជាពិសេស ​រាល់​ពេល​ដែល​មនុស្សហូបនំ ង៉ូវយ៉េង​ បានរសជាតិ​ច្របល់​ចូលគ្នា​ចេញ​ជា​រសជាតិ​តែ​មួយ និង​ដូច​បាន​ហូប​នំ​ទិព្វ​ពី​ស្ថានសួគ៌​គ្មាន​ពីរ​ដូច្នោះ​ដែរ។ ​

លើសពីនេះទៀតសោត ​នំ​សែន​ព្រះខែ​ជា​ប្រភេទ​ផលិតផល​តាម​រដូវ​កាល ឲ្យ​តែ​ដល់​រដូវ​កាល​សែន​នំ​លោកខែ​ ​តម្រូវ​ការ​មិន​ងាយ​ថមថយ​ទេ​។​ ដូច្នេះ​គ្រឿងផ្សំ​មួយ​ចំនួន​អាច​ឡើងថ្លៃ​ទៅតាម​តម្រូវ​ការ​ ​និង​ពេល​រដូវ​កាល​វា​ជិត​មកដល់​។​ ​បូកផ្សំនឹងការវេចខ្ចប់ទាក់ចិត្តអតិថិជន ដើម្បីបង្ហាញសោភ័ណ​ភាព​នៃ​កា​រវេច​ខ្ចប់​របស់​នំ ហើយនេះ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យនំ​មាន​តម្លៃ​ថ្លៃ​ដែរ​។

ដូច​បាន​ជម្រាបជូនពី​ខាងលើ​ ​ក្រៅពី​ទិញ​សម្រាប់​ការ​សែនជូនដូនតា​ហើយ​ ​អ្នកខ្លះ​អាច​ជាវ​ជា​កា​ដូ​ជូន​ដល់​
​ញាតិមិត្ត​ថែមទៀត​ ​ដូច្នេះ​ទើប​តម្រូវ​ការ​នំ​សែន​លោកខែ​នៅតែ​មាន​ ​មិន​ងាយ​ប្រែប្រួល​ឡើយបើទោះបីជាតម្លៃថ្លៃគួរសមក្ដី៕

គ្រូ ណុប

ចុចអាន៖នំ ៧ ប្រភេទ ខ្វះមិនបាន ហើយជនជាតិ ចិន តែងយកជាដង្វាយសែនព្រះខែរាល់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម