Connect with us

វប្បធម៌ ជំនឿ

មូលហេតុចាក់ស្រេះតាំងពីយូរលង់ ដែលជនជាតិម៉ុងហ្គោល មិនហូបនំសែនព្រះខែរបស់ចិន

បានផុស

នៅ

មានរឿងព្រេងនិនានមួយដំនាលតៗគ្នាថា ការគ្រប់គ្រងរបស់ជនជាតិម៉ុងហ្គោលលើប្រទេសចិន នៅឆ្នាំ ១២៧៩ ដល់ ១៣៦៨ បានបញ្ចប់ នៅពេលក្រុមឧទ្ទាមចិនវ៉ៃឆ្លាតម្នាក់ ប្រើល្បិចសែននំព្រះខែ ដើម្បី​បំផុស​គំនិត​ជនរួមជាតិខ្លួន ឲ្យ​ក្រោកឡើងប្រឆាំងនឹងស្តេច​ម៉ុងហ្គោវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ១២៨០ ស្តេចចម្បាំងម៉ុងហ្គោល​ឈ្មោះ Genghis Khan និង Kublai Khan បាន​លើក​ទ័ព​ឈ្លានពាន​និងត្រួតត្រា​ប្រទេស​ចិន ហើយ​បាន​បង្កើត​រាជវង្សថ្មីមួយ​ឈ្មោះ រាជវង្ស​យន់ (កាល​នោះ​បាន​ចាត់​រាជទូត​ឈ្មោះ ជី តាក្វាន់ មក​យក​សួយសារ​អាករ​ពី​នគរ​ខ្មែរ)។

អំឡុង​ពេល​ឡើង​ត្រួតត្រា​ប្រទេស​ចិន ពួកម៉ុងហ្គោលបាន​ហាម​ប្រជាជន​ មិន​ត្រូវ​បាន​អនុញ្ញាតប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុម​ធំ​ទេ។ អ្នក​រាយការណ៍​បាន​រាយការណ៍​ជា​ឯកជន​ទាំងអស់​ និង​ត្រូវលបលួច​ដោយ​សំងាត់។ បើ​អ្នកណាប្រមូល​ផ្ដុំ​គ្នា​ជា​បក្ស​ពួក​ នឹង​ត្រូវយក​ទៅ​សម្លាប់​ចោល​គ្មាន​ប្រណី។ ពួកអ្នក​គ្រប់គ្រងដ៏​ឃោរឃៅ​នោះ​ បាន​ហាម​ជនជាតិចិន​មិន​ឲ្យ​កាន់កាប់​អាវុធ​ណាមួយ ​ហើយ​អនុញ្ញាត​ឲ្យ​មាន​កាំបិត​ផ្ទះបាយ​តែ​មួយ​ សម្រាប់មួយគ្រួសារប៉ុណ្ណោះ។

ស្ថានភាព​លំបាក​វេទនា​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​មាន​ការ​បះបោរ​ពីសំណាក់​ជនជាតិ​ចិន​ ដោយ​យក​នំ​សែន​ព្រះ​ខែ​ជា​អាវុធផ្ដួលរលំរបបឃោរឃៅនេះ។

ពេលវេលា​កំណត់​បានមកដល់ នៅឆ្នាំ១៣៦៨ មុនបុណ្យសែននំ​ព្រះ​ខែបីថ្ងៃ មេដឹកនាំ​ក្រុម​ឧទ្ទាមជនជាតិ​ហាន​ ឈ្មោះ Zhu Yuanzhang បានប​ញ្ជារ​ឲ្យ​បក្សពួករបស់ខ្លួន ដើរលក់នំ​លោកខែឲ្យ​ជន​ជាតិ​ហាន ទូទាំង​ប្រទេសចិន។ ក្នុងនំព្រះ​ខែពួកគេបានសរសេរ​សារ​សំងាត់ ជា​ក្រដាស​ខ្មៅ​បិទ​ជាប់​ក្រោម​នំ​ ប្រាប់​ឲ្យ​ជនជាតិ​ហាន​ក្រោក​ពី​ដំណេក​ដើម្បី​បះបោរ នៅ​យប់​ថ្ងៃ​សែន​នំ​លោកខែ ដើម្បី​សម្លាប់​ជនជាតិ​ម៉ុងហ្គោល ​នៅ​គ្រប់ច្រកល្ហក​ទាំងអស់។

រាត្រី​សែន​នំ​ព្រះ​ខែ​បាន​មក​ដល់​ ជនជាតិ​ហាន​បើក​នំហូបក៏ឃើញ​សារសំងាត់​នោះ ហើយ​នាំ​គ្នា​ងើប​បះបោរ​ប្រឆាំង​ទូទាំង​ប្រទេស បញ្ចប់ការត្រួតរយៈពេល៨៩ ឆ្នាំ របស់​ជនជាតិ​ម៉ុងហ្គោល បន្ទាប់មក ពួកគេក៏បង្កើត​រាជវង្ស​ថ្មី​មួយឈ្មោះ “​រាជវង្ស​ម៉េង” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត

ចុចអាន៖ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិចិន

ចុចអាន៖ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម