Connect with us

វប្បធម៌ ជំនឿ

ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

បានផុស

នៅ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងប្រារព្ធពិធីនេះឡើងចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។

យ៉ាងណាមិញ ក្នុងនាមជាពុទ្ធសាសនិកខ្មែរ នៃអ្នកកាន់សាសនាព្រះពុទ្ធ តែងមានទម្លាប់អុជធូបទានថ្វាយបង្គំព្រះ ក៏គួរដឹង និងស្វែងយល់ពីពិធីបុណ្យសាសនាដ៏ធំនេះដូចខាងក្រោមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ជា​បុណ្យ​ប្រពៃណី​ដ៏​ពេញនិយម

ភ្ជុំបិណ្ឌ​គឺ​ជា​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​បំផុត​មួយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ពិធី​នេះ បាន​នាំ​គ្រួសារ​នៅ​ទូទាំង​រាជធានី​ខេត្ត​ មក​ជួប​ជុំ​គ្នា ​បន្ទាប់​ពី​បែក​គ្នា​ជា​យូរមក​ហើយ។

២ ជា​បុណ្យ​ដែល​មាន​ប្រវត្តិ​និង​អត្ថន័យ​ពី​បុរាណកាល

“ ភ្ជុំ” មានន័យថា“ ប្រមូល​ផ្ដុំ​គ្នា” និង“ បិណ្ឌ” មានន័យថា“ បាយ​ដែល​មូល​ជា​ដុំៗដូចបាល់” ។ ដូច្នេះបានបញ្ជាក់យ៉ាងពេញន័យថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាការជួបជុំមូលគ្នា។

៣ តំណាង​ឲ្យ​ការ​គោរព​ដល់​ឪពុកម្ដាយ ​(ព្រះ​រស់)

ពិធី​បុណ្យ​នេះ​អប់រំ​មនុស្ស​វ័យក្មេង​ស្រករក្រោយ ​ឲ្យ​ដឹង​អំពី​របៀប​ដែល​ពួកគេ​គួរ​ផ្ដល់​ការ​គោរព​ចំពោះ​សាច់ញាតិ​ចាស់​ទុំ ​ឬ​ឪពុកម្ដាយ។ ដែល​ជា​ទូទៅ​គឺ​ការ​ជូន​គ្រឿង​ឧបភោគបរិភោគ​ ឬ​លុយកាក់ ​ឲ្យ​ព្រះ​រស់​បាន​ទៅ​វត្ត​រក្សា​ទាន​សិលនៅតាមទីវត្តអារាម ជាមួយយាយជីតាជី។

រូបភាពពី Google

៤ ថ្ងៃចុងក្រោយជាថ្ងៃជួបជុំនិងពិសេសជាងគេ

ថ្ងៃទី ១៥ គឺជាថ្ងៃដ៏សំខាន់បំផុត​នៃភ្ជុំបិណ្ឌ​ ហើយក៏ជាថ្ងៃ​ចុង​ក្រោយនៃពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​អស់រយៈពេលកន្លះ​ខែ។ ជា​ពិសេស​គ្រួសារនីមួយៗ នឹងបានទទួលទានអាហារ​ជុំគ្នា​ ក្រោយ​ខកខានជួបគ្នាអស់រយៈកាលយូរក៏ព្រោះតែរវល់កិច្ចការងារ។

៥ ហាមដាច់ខាតកុំប្រើសំលៀកបំពាក់​ពណ៌​ស​ពេល​ជួបជុំ

ពណ៌ស​គឺ​ជា​ពណ៌​បុណ្យ​សព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង (អាច​ប្រើ​បាន​ពេល​ទៅ​វត្ត)។ ដូច្នេះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ចាស់ៗ​ហាម​ផ្ដាច់​កុំ​ប្រើ​ពណ៌​ស ​ស្លៀក​ចូលរួម​ពិធី​ជួបជុំ​គ្រួសារ​ឲ្យ​សោះ។ គួរស្លៀកឈុតចម្រុះពណ៌ ឬឈុតភ្លឺៗ ដើម្បីនាំសេចក្ដីសុខនាំសុខសប្បាយដល់ខ្លួនឯងនិងក្រុមគ្រួសារ៕

គ្រូ ណុប

ចុចអាន៖ចុងខែកញ្ញា ឆ្នាំទាំង ៥ នេះ នឹងទទួលបានលាភសំណាងផ្នែកលុយកាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម