Connect with us

វប្បធម៌ ជំនឿ

ដឹងថាហេតុអ្វី “តាកំប៉ោង” ពេញនិយមក្នុងចំណោមជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិនដែរ?

បានផុស

នៅ

“តាកំប៉ោង” នៅស្រុកចិនគេតែងហៅ ទេវតាប៊ូដាយ (Laughing Buddha ) ជាបដិមាមួយពេញនិយមបំផុតសម្រាប់លើកហុងស៊ុយក្នុងគេហដ្ឋាន និងរបររកស៊ីនានា។ “តាកំប៉ោង” ត្រូវបានជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន ចាត់ទុកជាទេវតារីករាយ នាំមកនូវសំណើចពេញគ្រួសារ ភាពបរិបូរណ៍ ភាពរុងរឿង និងភាពសំបូរសប្បាយដល់គេហដ្ឋាន និងជំនួញ។

SHUN brass select size copper Maitreya money Laughing Buddha Sitting money  Buddha living room Offering Lucky decoration Crafts|Statues & Sculptures| -  AliExpress
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហុងស៊ុយនៃតាកំប៉ោង

“តាកំប៉ោង” ច្នៃពីគជ់ពណ៌បៃតងតំណាងឱ្យធាតុឈើ ជានិមិត្តរូបនៃចំណងមេត្រីភាពរឹងមាំ និងការរីកចម្រើនក្នុងគ្រួសារ។

បើឆ្លាក់វាពីថ្មឬឈើ មានពណ៌ត្នោត តំណាងឱ្យធាតុដី ដែលអត្ថន័យនឹងមានស្ថេរភាពហិរញ្ញវត្ថុ ព្រមជាមួយនឹងការរកស៊ីអាចឈរជើងរឹងមាំយូរអង្វែង។

ប្រសិន “តាកំប៉ោង” មានពណ៌ក្រហម តំណាងឱ្យធាតុភ្លើង ​ជានិមិត្តរូបនៃស្មារតីផុសផុល រួមនឹងបំណងប្រាថ្នាដែលអាចសម្រេចក្នុងពេលឆាប់ៗ។

Small figurine of the Laughing Buddha, also called Budai or Maitreya Buddha, a Chinese monk from the 10th century.

រីឯរូបដែលមានលាបពណ៌ខ្មៅ តំណាងឱ្យធាតុទឹក ក្នុងជំនឿ វាអាចជួយបង្កើនបញ្ញា ប្រាជ្ញាវាងវៃ និងជំរុញថាមពលផ្លូវចិត្ត។

feng shui use of the Laughing buddha

ដោយឡែក “តាកំប៉ោង” ធ្វើពីលោហៈ កញ្ចក់ឬកែវ ពណ៌ស តំណាងឱ្យធាតុដែក។ វាជានិមិត្តរូបនាំនូវភាពរីករាយ និងភាពស្រស់ថ្លា។

ទីតាំងហុងស៊ុយនៃតាកំប៉ោង

ច្រកចូលផ្ទះ

ច្រកចូលផ្ទះ ជាកន្លែងដ៏ល្អសម្រាប់តាំង “តាកំប៉ោង” ពីព្រោះតំបន់នេះតំណាងឱ្យរាសីនៃម្ចាស់លំនៅ។ ការដាក់ “តាកំប៉ោង” នៅទីនេះ មានន័យថា អ្នកកំពុងអញ្ជើញភាពរុងរឿង ភាពរីករាយ និងសំណើចចូលក្នុងជីវិត និងគ្រួសារផងដែរ។

Handmade White Marble Laughing Buddha Statue, for Decoration, Rs 51000  /piece | ID: 21384054191

សួន

សួនច្បារ ក៏ជាជាកន្លែងល្អមួយទៀត សម្រាប់តាំង “តាកំប៉ោង” ព្រោះវាជាផ្នែកមួយនៃគេហដ្ឋានដែលមានទំនាក់ទំនងជាមួយធម្មជាតិ។ អ្នកអាចយក “តាកំប៉ោង” ច្នៃពីថ្មដាក់តាំងក្នុងសួន ដើម្បីហៅថាមពលល្អៗពីធម្មជាតិចូលមកនៅក្នុងផ្ទះទាំងមូល។

ជ្រុងទ្រព្យសម្បត្តិ

ប្រសិនចង់អញ្ជើញថាមពលទ្រព្យសម្បត្តិឱ្យហូរមកពេញផ្ទះ អ្នកអាចតាំង ​“តាកំប៉ោង” នៅជ្រុងណាមួយនៃគេហដ្ឋាន ឬនៅជ្រុងក្បែរទ្វារចូល។

តុធ្វើការក្នុងផ្ទះ

Archies Gold Ceramic Laughing Buddha Showpiece 7487164.htm - Buy Archies  Gold Ceramic Laughing Buddha Showpiece 7487164.htm online in India

នៅក្នុងក្បួនហុងស៊ុយ តុឬបន្ទប់ធ្វើការនៅផ្ទះ តំណាងឱ្យអាជីពរបស់អ្នកទាំងស្រុង។ ដូច្នេះអ្នកអាចដាក់តាំង “តាកំប៉ោង” នៅលើតុ ដើម្បីហៅភាពរុងរឿងចូលក្នុងអាជីពឱ្យលូតលាស់ដោយរលូន។

បន្ទប់ទទួលភ្ញៀវ

ដាក់រូបបដិមា “តាកំប៉ោង” ក្នុងបន្ទប់ទទួលភ្ញៀវ ជាប្រផ្នូលហៅភាពបរិបូរណ៍ និងបន្ថែមសុភមង្គលដល់សមាជិកទាំងអស់។

បន្ទប់សមាធិ

បន្ទប់ឬកន្លែងសមាធិ ជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីដាក់វត្ថុដែលមានអត្ថន័យខាងវិញ្ញាណក្នុងនោះរួមទាំងរូបរបស់ “តាកំប៉ោង” ផងដែរ។ ប្រសិនដាក់លើអាសនៈ ឬដាក់ក្បែរកន្លែងសមាធិ នោះជានិមិត្តរូបនូវការសម្រេចបំណងប្រាថ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តាំងរូបសត្វ ៥ ប្រភេទក្នុងផ្ទះឬការិយាល័យ អាចជួយការពារសំណាងអាក្រក់បាន

ចុចអាន៖ ដាក់កាក់ប្រាក់ក្នុងកាបូប ឬមានព្យួរនៅផ្ទះ ​ជានិមិត្តរូបហៅលាភសក្ការចូលឥតដាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៨ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២០ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម