ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

នំអន្សមគឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញតាំងពីយូរ ជាទូទៅគេធ្វើដើម្បីថ្វាយជាទីសក្ការៈ ឬដល់ជីដូនជីតានៅថ្ងៃបុណ្យភ្ជុំបិណ្ឌ និងសម្រាប់​ហូប​ លក់​ដូរ​ជាដើម។ យ៉ាងណាមិញ​នំ​អន្សមខ្មែរ​ មាន​ច្រើន​ប្រភេទ​ដូចជា៖ នំអន្សមចេក នំអន្សមជ្រូក នំ​អន្សម​ដូង នំគម។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាពពី Google

ដោយ​យោង​តាម​អត្ថន័យ​របស់​នំអន្សម នៃ​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​ថា ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​វេច​ដោយ​ស្លឹក​ស្រស់ (​តាម​ធម្មតា​ច្រើន​ប្រើ​ស្លឹក​ចេក​) មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន​។ ​អន្សម​ មាន​ច្រើន​ប្រភេទ គឺ​អន្សមចេក (​អន្សម​ដាក់​ចេកណាំវ៉ា​ទុំ​ទាំងមូល​ជា​ស្នួល​) , អន្សម​ជ្រូក (​អន្សម​ដាក់​សាច់​ជ្រូក​ជា​ស្នូល​), អន្សម​ដូង ,​អន្សម​ដាក់​ខ្ទិះដូង ឬ​សាច់​ដូង​ទុំ​កោស​លាយ និង​អន្សម​អាំង អន្សម​ដែល​ចម្អិន​ដោយ​អាំង នំអន្សម​ទាំងនេះ​គឺ​អាស្រ័យ​តាម​ការ​ចំណូល និង​ការ​ចូល​ចិត្ត​របស់​បងប្អូន ដែល​ពេញ​និយម​ប៉ុណ្ណោះ ។

មូលហេតុ​ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​វេច​នំអន្សម តាម​ជំនឿ​សាសនា ដោយ​យោង​តាម (Nom Ansom) ឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យ​ព្រះបាទ​ជ័យ​វរ​ន្ម័​ទី​៧ ប្រទេស​កម្ពុជា​ប្រកាន់​សាសនា​ព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារ​ភាគច្រើន​តែ​មាន​ទំនាក់ទំនង​នឹង​សាសនា តួយ៉ាង​នំអន្សម​នេះ​ជាដើម ។ ក្នុង​សាសនាព្រាហ្មណ៍ ​នំអន្សមគឺ​តំណាង​ឲ្យ​លិង្គព្រះ​ឥសូរ ចំណែក​ឯ​នំគម​វិញ គឺ​តំណាង​ឲ្យ​យោនី នាង​ឧមា ដែល​ជា​ព្រះ​មហេសី​របស់​ព្រះ​ឥសូរ ។ ម្ល៉ោះហើយ​ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ មាន​ក្នុង​ពិធីបុណ្យ​ទាន អម​ជាមួយ​នឹង នំគម​ ដែល​ជា​នំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ។

រូបភាពពី Google

ដោយសារ​ជំនឿ​សាសនាព្រាហ្មណ៍ ត្រូវ​បាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​គ្រប់​គ្នា​ទៅ​ហើយ​នោះ (​បើ​តាម​សាសនាព្រះពុទ្ធ ពុំ​មាន​យក​នំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មាន​តែ​សាសនាព្រាហ្មណ៍​តែ​មួយ​ប៉ុណ្ណោះ​) ទើប​ខ្មែរ​យក​នំ​អន្សម​ជ្រូក អន្សមចេក នំគម នំ​បត់​ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំង​ពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វ​ថ្ងៃនេះ ។

រូបភាពពី Google

«​នំអន្សម​» មាន​ដើម​កំណើត​តាំងពី​បរម​បុរាណកាល​មក ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ និង​ត្រូវ​បាន​គេ​ឃើញ​វត្តមាន​នំ​មួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធីបុណ្យ ប្រពៃណី​ខ្មែរ ដូច​ជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សាសនា​មួយ​ចំនួន​ទៀត ។ ការ​ដែល​យក​នំ​ទាំង​អស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មក​ពី​បុណ្យ​នេះ​ក៏​ដូច​ជា បុណ្យ​ផ្សេង​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញ​សាសនា ។ បើ​យើង​មើល​ទៅ​ផ្នែក​សឹកសង្គ្រាម​នា​សម័យ​ដើម​នោះ នំអន្សម គឺជា​ស្បៀង​បម្រុង​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​កងទ័ព ក្នុង​ពេល​ជាប់ដៃ​គ្នា​ប្រយុទ្ធ​ជាមួយ​សត្រូវ​ទៀត​ផង ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

ចុចអាន៖ដើមចមនៃពិធីបុណ្យភ្ជុំបិណ្ឌ និងមូលហេតុប្រជាជនខ្មែរកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធធ្វើឡើងរាល់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៥ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៦ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services