Connect with us

វប្បធម៌ ជំនឿ

តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន

បានផុស

នៅ

បើតាម ភិក្ខុ វជិរប្បញ្ញេ គូ សុភាព បាន សង្ឃដីកាថា សាកល្បង​គិត​ទៅ​មើល​ថា​ បើ​សិន​អ្នក​បាន​ធ្វើ​អាក្រក់​ ហើយ​មក​ពូន​ភ្នំខ្សាច់ ​តើ​វា​ផុត​ពី​កម្មពៀរ​ចាស់ ​ឬ​បាប​ហ្នឹង​អា​ច​រលត់​បាត់​ទៅ​ដែរ​ទេ?

រូបភាពពី Google
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា​ ការ​ពូន​ភ្នំ​ខ្សាច់​គឺ​ធ្វើឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មុនីចេតិយ របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​តាំងនៅឯ​ស្ថាន​តាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់​ដែល​គរ​លើ​គ្នា​នោះ ប្រៀប​បាន​ដូចជា កូន​ភ្នំមួយ តំណាង​ឲ្យព្រះ​ចេតិយ​ដែល​មាន​តម្កល់​ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ)។ ដោយ​បុគ្គល​នោះ ​នឹង​ទទួល​ផល​អានិសង្ស​​ខ្ពស់​ពី​ការ​ធ្វើទាន​នេះឯង។ ប៉ុន្តែ​ការ​ពូន​ភ្នំ​ខ្សាច់​ មិន​អាច​លុប​លាង​ ឬ​លាង​អំពើ​បាប​ដែល​យើង​បាន​ប្រព្រឹត្ត​កន្លងមក​បាន​ឡើយ។

ការ​ពូន​ភ្នំ​ខ្សាច់ ប្រៀប​ដូចជា​សម្ល​មួយ​ឆ្នាំង​មាន​រសជាតិ​ប្រៃ​ យើង​នឹង​ចាក់​ទឹក​បន្ថែម​ ឲ្យ​កាត់​ជាតិ​ប្រៃ​ ប៉ុន្តែ​សួរ​ថា ​ជាតិ​ប្រៃ​នោះ​​រត់​ទៅ​ណា​ទេ គឺអត់ឡើយ ​វា​នៅ​តែ​ក្នុង​ឆ្នាំងហ្នឹង​តែ​ប៉ុណ្ណោះ។ គ្រាន់តែ​យើង​បាន​សាប​បន្តិច ​ ដោយសារ​បុណ្យ​យើង​ធ្វើ​ថែម​ប៉ុណ្ណឹង​ឯង។

យ៉ាងណាមិញ​ អំពើ​បាប​ពី​អតីត​របស់​យើង​គ្រប់គ្នា​ ប្រាកដជា​មាន ​គ្រាន់​តែ​តិច​ឬ​ច្រើន​ អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​រៀងៗខ្លួន។ តែ​យើង​ត្រូវ​សាង​បុណ្យ​ថ្មី​ ដើម្បី​ជួយ​ការពារ​ខ្លួន​យើង។ ឧទាហរណ៍​ថា​ ពន្លឺ​ភ្លើង​ទៀន​បើ​ត្រូវ​ខ្យល់​ អាច​នឹង​រលត់ ​ប៉ុន្តែ​យើង​យក​ក្រដាស​មក​បាំង ​វា​នឹង​ធ្វើ​ឲ្យ​ភ្លើង​មិន​រលត់​វិញ។

បុណ្យ​ដែល​យើង​ធ្វើ​ នឹង​ជួយ​ការពារ​បាប​មិន​ឲ្យ​បានផល​ នេះ​មានន័យថា​ មិនមែន​ឲ្យតែ​យើង​ពូនភ្នំ​ខ្សាច់​ហើយ​អាច​ផ្ដាច់​កម្មពៀរ​បាន​ទាំងអស់​ឡើយ​ នេះ​វា​ខុស​ពី​ច្បាប់​កម្មផល​ហើយ។ ប៉ុន្តែ​ការ​ពូន​ភ្នំ​ខ្សាច់​នៅ​តែ​ធ្វើ​ ប៉ុន្តែ​ជា​បុណ្យ​ថ្មី​ដែលយើង​ធ្វើ ​ដូចជា​ការ​ចាក់​ទឹក​ថ្មី​លើ​សម្ល​ដែល​ប្រៃ​ ឲ្យ​ប្រែទៅ​ជា​សាប​ខ្លះ​ដែរ។

រូបភាពពី Google

ការ​ធ្វើ​បុណ្យ​ទៅ​លើ​អ្វី​មួយ ​មិនមែន​មាន​ន័យ​ថា ​ផ្ដាច់​រាល់​កម្មពៀរ​ចាស់ៗ​បាន​ឡើយ ​តែ​អំពើ​បុណ្យ​របស់​អ្នក​នឹង​ជួយ កាត់​បន្ថយ​ឬ​រារាំង​មិន​ឲ្យ​ផល​កម្ម​មក​យី​យារ​ឬ​ធ្លាក់​មក​លើ​យើង១០០ភាគរយ។ អ្នក​មិន​អាច​បង្ខំ​កម្មពៀរ​ដែល​ខ្លួន​បាន​សាង​ពី​អតីត​ជាតិ​ ឲ្យ​រលត់​ដោយសារ​ធ្វើ​បុណ្យ​បានទេ។ សូម្បី​តែ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ធ្លាប់​មាន​កម្ម​ពី​ដើម ​ត្រូវ​ក្អួត​ឈាម ​ត្រូវ​នៅ​ហាល​ក្ដៅ ​អត់​ទឹក​ឆាន់ ​ព្រះ​ពុទ្ធ​នៅ​លុប​កម្ម​ចាស់​មិន​បាន​ផង។ ចុះ​ទម្រាំ​យើង ​​ដែល​បាន​ពូន​ភ្នំ​ខ្សាច់​ ក៏​មិន​អាច​ផ្ដាច់​​កម្មពៀរ​ចាស់​បាន​ទេ​ ព្រោះ​នេះ​ជា​រឿង​មិន​សម​ហេតុផល​ក្នុង​ច្បាប់​របស់​ព្រះពុទ្ធ​សាសនា​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

ចុចអាន៖ដើមចមនៃពិធីបុណ្យភ្ជុំបិណ្ឌ និងមូលហេតុប្រជាជនខ្មែរកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធធ្វើឡើងរាល់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម