Connect with us

វប្បធម៌ ជំនឿ

ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ​

បានផុស

នៅ

និមិត្តរូបនៃក្តីសុបិនឃើញថូ ផើង ឬកែវដាក់ផ្កានានា ដែលមានរុក្ខជាតិឬផ្កាផង តំណាងឱ្យភាពជាស្ត្រី ជានិមិត្តរូបនៃការច្នៃប្រតិដ្ឋ និងចម្រុងចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិត្តសាស្ត្រ
វាតំណាង​ឱ្យ​ភាពល្អឥតខ្ចោះនិងការលូតលាស់ ។ ជាញឹកញាប់សុបិនឃើញផើងរុក្ខជាតិ​ឬថូផ្កា មិនថាមានផ្កាឬទំនេរ អាចជាការចង្អុលបង្ហាញថា អ្នកនឹងក្លាយជាអ្វីមួយដែលខ្លួនប៉ងចង់ក្លាយជាយូរមកហើយ។

ជំនឿជាប្រពៃណី
ជនជាតិអឺរ៉ុបបុរាណ (យូដាស – គ្រីស្ទម៉ាស) យល់ថា គេនឹង​កើន​ទ្រព្យសម្បត្តិប្រសិនបើឃើញថូផ្កា ក្នុងសុបិន ហើយ​សុបិននេះនឹងធ្វើឲ្យជីវិតប្រចាំថ្ងៃប្រសើរឡើងសុភមង្គលកំពុងមកដល់ពីមុខអ្នក។
ជំនឿជនជាតិហិណ្ឌូ គេជឿថា ម្ចាស់សុបិននឹង​ទទួលបានការរីកចម្រើនប្រសិនបើឃើញផើងឬថូផ្កា​នៅក្នុងក្តីសុបិន បង្ហាញអ្នកថាចំណេះដឹង តួនាទី​សង្គម និងប្រាក់ចំណូលនឹងកើនឡើង ប្រសើរឡើងនូវសេចក្តីសុខក្នុងជីវិតផ្ទាល់ខ្លួន។
ជំនឿអារ៉ាប់ (អ៊ីស្លាម) គេជឿថាវាជាការចាប់ផ្តើមថ្មីមួយ​ប្រសិនបើយល់សុបិនឃើញថូផ្កាឬផើង។ នេះគឺជាសញ្ញាមួយអំពីរយៈពេលដែលជីវិតត្រូវផ្លាស់ប្តូរថ្មី ។

ឃើញការយកថូ ធ្វើជាអំណោយនៅក្នុងក្តីសុបិន មានន័យថា អ្នកនឹងដោះស្រាយការងារបានឆាប់និងដែលទទួលបាន​ទិន្នផលហិរញ្ញវត្ថុខ្ពស់។ ប្រសិនបើអ្នកកាន់ឬកម្មសិទ្ធិ​លើថូផ្កាណាមួយ​នៅក្នុងក្តីសុបិន្ត ប្រផ្នូលថា អ្នកនឹងចាប់ផ្តើមប្រមូលផលចំណេញពីការវិនិយោគក្នុងជីវិតពិតរបស់អ្នកហើយ។

បើមើលឃើញថូធ្វើឡើងពី ដីឥដ្ឋនៅក្នុងក្តីសុបិន របស់អ្នកសំដៅទៅលើមាសនិងប្រាក់ដែលអ្នកនឹងទទួលបានដូចជាទំហំនៃថូ។ ប្រសិនបើអ្នកឃើញថូមួយធ្វើពីផ្លាស្ទិចឬដែកវិញ អ្នកនឹងទទួលបានការងារលំបាកធ្ងន់ធ្ងរ។

បើយល់សប្តិឃើញថា ថូធ្លាក់ហើយ​មិនបែកសំដៅទៅលើការប្រកួតប្រជែងដែលអ្នកនឹងទទួលបានជោគជ័យដោយពុំចាំបាច់ប្រឹងប្រែងខ្លាំង ហើយ​មានមនុស្សច្រណែននឹងសមិទ្ធិផលរបស់អ្នក៕

គ្រូ ឯម

ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ

ចុចអាន៖ សុបិនឃើញផ្កាក្រហម​តំណាង​ការព្យាបាទ តែយើងនឹងឈ្នះ ផ្កាពណ៌ផ្សេងៗ​គឺ…

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម