Connect with us

វប្បធម៌ ជំនឿ

សែនព្រះខែស្អែកនេះហើយ មកមើលនំបីប្រភេទ ល្បីឆ្ងាញ់និងលក់ដាច់អស់រាល់ឆ្នាំមិនដែលសល់

បានផុស

នៅ

នំសែនព្រះខែ ជានំមួយប្រភេទកំពុងពេញនិយមសម្រាប់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិននៅកម្ពុជា។ ជាពិសេសស្អែកនេះ​ គឺជាពេលវេលាមួយដែលកូនចៅចិនគ្រប់គ្នា កំពុងទន្ទឹងរង់ចាំ ដើម្បីជុំគ្រួសារ អបអរពិធីបុណ្យជាតិដ៏ធំនៃពាក់​កណ្ដាល​សរទរដូវ។

លោក ជួន ណារ័ត្ម ជា​ប្រធាន​ផ្នែក​លក់​ក្នុង​ហាង​នំ​ ទៀ តេកប៊ួយ បាន​ថ្លែង​មក​កាន់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ​ក្នុង​ឆ្នាំ​នេះដែរ ​នំ​សែន​ព្រះខែ​ដែល​លក់​ដាច់​បំផុត​រហូត​ដល់​អស់ៗ​ពី​ហាង​គ្មាន​សល់ ​គឺ​មាន​តែ ៣ ប្រភេទ​តែ​ប៉ុណ្ណោះ​​ ដែល​កំពុងតែ​ពេញ​និយម។

១. ង៉ូវយ៉េង​ពិសេស​ពងទាពីរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នំ​សែន​ព្រះ​ខែ​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ង៉ូវយ៉េង​​ គឺ​ជា​ប្រភេទ​នំ​ដែល​មាន​រសជាតិ​បែប​បុរាណ​របស់​ចិន និង​ថ្លៃ​ជាងគេ​ក្នុង​ចំណោម​នំ​ទាំងអស់។ នៅ​ក្នុង​ស្នូល​នំ​មាន​លាយ​ចម្រុះ​ជាមួយ​គ្រាប់​អាល់ម៉ុន ​ គ្រាប់​ឪឡឹក​ គ្រាប់​ស្វាយ​ចន្ទី ល្ង​ ​គ្រាប់​ល្ពៅ​និង​ពង​ទា ​រួម​ជាមួយ​នឹង​សាច់​ជ្រូក​ចិញ្ច្រាំ​បញ្ចូល​គ្នា​ក្នុង​គ្រឿងផ្សំ។ ជនជាតិ​ចិន​ភាគច្រើន ​ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​ ចូលចិត្ត​រសជាតិ​មួយ​ប្រភេទ​នេះ​ជា​ខ្លាំងណាស់។

២. ស្នូល​ឈូ​ក​ពិសេស​ពង​ទា​ពីរ

នំ​ប្រភេទ​នេះ ​គឺ​ជា​បង្អែម​ដែល​ជន​ជាតិ​ដើម​ឈិន​ពេញ​និយម​ទូទាំង​ប្រទេស​ចិន​ និង​សូម្បី​តែ​នៅ​បរទេស។ ស្នូល​ផ្អែម​នៃ​គ្រាប់​ឈូក​ដែល​បាន​កិន​ច្របល់​គ្នា​ក្នុង​សាច់​នំ ​និង​ចំណិត​ពង​ទា​​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំពេញ​រូបរាង​របស់​​ព្រះចន្ទ ​ដែល​នៅ​លើ​មេឃ។

៣. ស្លឹក​តយ​ពិសេស​ពង​ទា​មួយ

ចំពោះ​នំ​ស្លឹក​តយ​ពិសេស​ពង​ទា​មួយ គឺ​ជា​ប្រភេទ​នំ​ទី៣ពេញនិយម ដែល​មាន​ភ្ញៀវ​ចូល​មក​ទិញ​ឥត​ឈប់ឈរ។ ស្នូល​ខាង​ក្នុង​ផ្សំ​ពី​ស្លឹក​តយ​ពណ៌បៃតង​​ លាយ​បញ្ចូល​គ្នា​ជាមួយ​ពង​ទា ​អាស្រ័យ​លើ​នំ​ដែល​ភ្ញៀវ​ចង់​បាន។

ចំពោះ​តម្លៃ​នំ​គឺ​ទៅ​តាម​ប្រភេទ​នីមួយៗ​ ដោយ​អាស្រ័យ​លើ​រសជាតិ ​ទំហំ​ស្នូល​នំ​នៅ​ខាង​ក្នុង ​ឬ​ចំនួន​ពង​ទា​ដែល​អតិថិជន​បាន​កុម្ម៉ង់​ទិញ។

លោក ណារ័ត្ម ក៏បាន​បញ្ជាក់​ដែរ​ថា ​តម្លៃ​នៃ​នំ​នីមួយៗ​ក្នុង​ហាង​របស់​លោក​គឺ​មិន​ប្រែប្រួល​ឡើយ។ លោក​នៅ​តែ​រក្សា​តម្លៃ​ថេរ​ចំពោះ​អតិថិជន​ដដែល​ បើ​ទោះបី​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ក៏​ដោយ។ ណាមួយ​លោក​យល់​ដល់​ស្ថានភាព​កូវីដ ១៩ ដែល​កើត​កំពុង​តែ​មាន​នៅ​ប្រទេស​របស់​យើង​ដែរ៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖មូលហេតុដែល “ង៉ូវយ៉េង” មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត

ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ

ចុចអាន៖ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម