ម្ហូបមួយមុខទាក់ទងនឹងពពួកប្រេត កូនចៅខ្មែរចោលមិនបាន ក្នុងពិធីកាន់បិណ្ឌថ្ងៃទីមួយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ម្ហូបមួយមុខទាក់ទងនឹងពពួកប្រេត កូនចៅខ្មែរចោលមិនបាន ក្នុងពិធីកាន់បិណ្ឌថ្ងៃទីមួយ

បានផុស

នៅ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងប្រារព្ធពិធីនេះឡើង ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ ​ពុទ្ធសាសនិក​ខ្មែរ​តែង​មាន​ជំនឿ​លើ​មុខ​ម្ហូប​មួយ​មុខ ​ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​ ជា​ពិសេស​គឺ​ពពួក​ប្រេត​តែ​ម្ដង។

ឆាមីសួរ​ ជាមុខម្ហូបមួយ​ស្រួល​ធ្វើ​និង​រហ័ស​មិន​សាំ​ញាំ​ច្រើន​ដូច​ម្ហូប​ដទៃ​ទៀត​។ ម្ហូប​មួយ​នេះ​ មាន​ប្រវត្តិ​ចាក់ស្រេះ ​និង​ជំនឿ​ដ៏​យូរលង់​ណាស់​មក​ហើយ។

បើ​តាម​ការ​រៀបរាប់​ពី​ចាស់ៗ​ក្នុង​ផ្ទះ​បាន​មាន​ប្រសាសន៍​ថា​ ឆា​មី​សួរ​ជា​ម្ហូប​ដែល​ពពួកប្រេត​អាច​ហូប​បាន​ជាង​ម្ហូប​ណា​ទាំងអស់។ ដោយសារ​ប្រេត​ខ្លះ​ មាន​មាត់​តូច​ជាង​ម្ជុល ​មិន​អាច​បរិភោគ​ម្ហូប​អាហារ​បានតាមចិត្តដូចប្រេតផ្សេងៗបាន​ទេ។ មូលហេតុក៏ដោយសារប្រេតនេះមានកម្មក្រាស់ជាងប្រេតផ្សេង ទើបតម្រូវឲ្យមានតូចជាម្ជុល ពិបាកហូប ពិបាកផឹកទឹក និងពិបាកដកដង្ហើមជាងគេ។

ដូចនេះ​ហើយ​ទើប​កូន​ចៅ​ស្រករក្រោយ​ ដែល​មាន​ជំនឿ​ជាប់ ​តែង​និយម​ធ្វើ​ឆាមី​សួរ​ទៅ​វត្ត​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ ​មិនដែល​អាក់ខានឡើយ។ ​ជាពិសេសដើម្បី​បានប្រគេន​ទៅ​ដល់ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ និង​ជឿ​ថា​ ម្ហូប​ពិសេស​នេះ​ នឹង​អាច​ទៅ​ដល់​ដូនតា​ពួកគេ​ ដែល​មិន​ដឹង​ថា​ទៅ​កើត​ជា​អ្វី​ឬ​យ៉ាងណា​នោះ​ទេ។

យ៉ាងណាមិញ បើ​តាម​ល្បើក​ប្រេត​របស់​លោក សុង ស៊ីវ បាន​បញ្ជាក់​ថា ​ប្រេត​ក្នុង​លោក​នេះ​មាន​ចំនួន ១២ ប្រភេទ ហើយប្រេត សូចិមុខ ជាប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុល​ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទ​ដូចជើងភ្នំ សក់ក្បាល​ពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេត​នេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះ​តែ​រស់នៅ​ដោយ​ផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នាវេលាម៉ោង ៤ ទៀបភ្លឺ

ចុចអាន៖ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services