ដង្វាយផ្លែឈើ ៦ មុខនេះ កូនចៅចិនជឿថា នាំសំណាងនិងលាភសក្ការៈ ដល់ម្ចាស់ផ្ទះក្នុងថ្ងៃសែនព្រះខែ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ដង្វាយផ្លែឈើ ៦ មុខនេះ កូនចៅចិនជឿថា នាំសំណាងនិងលាភសក្ការៈ ដល់ម្ចាស់ផ្ទះក្នុងថ្ងៃសែនព្រះខែ

បានផុស

នៅ

ថ្ងៃនេះជាថ្ងៃល្អ នាំជោគលាភដល់កូនចៅចិនគ្រប់រូប ដែលបានទន្ទឹងរង់ចាំមកជាយូរ។ យប់នេះនឹងជារាត្រីមានព្រះច័ន្ទពេញបូណ៌មីខែទី ៨ យោងតាមប្រតិទិនចន្ទគតិឆ្នាំនេះ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ជាពិសេស​តាម​ផ្ទះ​នីមួយៗ​ នឹង​ចាប់ផ្ដើម​រៀបចំ​របស់របរ​ដើម្បី​ថ្វាយបង្គំ។ ហើយរឿងមួយដែលសែស្រឡាយចិនមិនភ្លេចនោះគឺ​ដង្វាយផ្លែឈើ​ ដែលផ្តល់នូវសំណាងល្អ និងសុភមង្គលពេញលេញដល់អ្នកសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ផ្លែប៉ោម សំដៅ​លើ​សន្តិភាព​សេចក្ដី​សុខ ​គឺ​ប្រៀប​ដូចជា​ការ​ប្រើ​ផ្លែ​ប៉ោម​មួយ​ដើម្បី​ថ្វាយ​បង្គំ​ជាគ្រួសារ​ ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខគ្រប់ៗគ្នា។

២ សារី​ ជា​ផ្លែឈើនាំឲ្យអ្នកសែន​ជួប​តែ​រឿងល្អ ៗ ឬមានរបស់ល្អចូលមកក្នុងជីវិតឥតដាច់។

៣ ផ្លែ​ទទឹម​ មានន័យថា​ភាព​សុខដុមភាព​កក់ក្ដៅ​ គ្មាន​ជម្លោះ​នៅ​ក្នុង​គ្រួសារ ហើយ​ផ្លែ​ទទឹម​គឺ​ជា​ផ្លែឈើ​ដែល​មាន​គ្រាប់​ច្រើន។ ដូច្នេះ​គេ​ជឿ​ថា​ អត្ថន័យរបស់វាគឺតំណាងឲ្យការមាន​កូន និង​ភាព​សម្បូរ​បែប​នៃ​សុភមង្គល​គ្រួសារ។

៤ ផ្លែ​ក្រូច ​​មាន​ន័យ​ថា​និមិត្តរូប​នៃ​ភាព​រុងរឿង ​ទ្រព្យសម្បត្តិ​និង​សំណាង​ល្អ។

៥ ទំពាំងបាយជូរ​ក្រហម​ សំដៅ​ទៅ​លើ​ការ​កើន​ឡើង​នូវ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវិត​ភាព​បរិបូរណ៍ និង​ជោគជ័យ​នៃ​ជីវិត។

៦ ក្រូចថ្លុង ​មានន័យថា​ភាព​រុងរឿង​ ទ្រព្យសម្បត្តិ​ និង​ភាពគង់វង្សយូរអង្វែងនៃជីវិតគ្រួសារ ការងារ និងមិត្តភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ

ចុចអាន៖មូលហេតុដែល “ង៉ូវយ៉េង” មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត

ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ស៊េរី​ទំនើប​ត្រង់​ផ្លូវបំបែក​ជា​បួន​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ​បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services