Connect with us

វប្បធម៌ ជំនឿ

ភ្ជុំបិណ្ឌមានអត្ថន័យ ៣ សំខាន់ខ្លាំង ចំពោះពុទ្ធសាសនិកខ្មែរគ្រប់ៗរូប

បានផុស

នៅ

ប្រជាជនកម្ពុជាគ្រប់រូបប្រាកដជាបានដឹងច្បាស់ ពីបុណ្យប្រពៃណីមួយនេះ និងបានចាត់ទុកថា ជាបុណ្យដែលមិនអាចអាក់ខានបានឡើយ។

ភ្ជុំ​បុណ្យ​មាន​ប្រវត្តិ​យូរ​អង្វែង​ណាស់​មក​ហើយ ចំពោះ​អត្ថន័យ​វិញ​ក៏​សំខាន់​ខ្លាំង សម្រាប់​ពលរដ្ធ​កម្ពុជា​គ្រប់ៗ​គ្នា​ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ជា​ថ្ងៃ​មួយ​ដែល​ប្រជាជន​កម្ពុជា​គោរព​ដល់​បុព្វបុរស​របស់​ខ្លួន

ការ​បួងសួង​ថ្វាយ​ដល់​បុព្វបុរស​ ឬ​ដូនតា​ជំនាន់​មុន ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ​ដែល​មាន​​ជំនឿ​បែប​ព្រះ​ពុទ្ធសាសនា។ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​គឺ​ជា​បុណ្យ​ដ៏​ពិសេស​មិន​អាច​កាត់​ថ្លៃ​បាន ​សម្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​អាច​មក​ធ្វើ​បុណ្យ​ដល់​ទៅ ១៥ ថ្ងៃ​ ​ជា​ពិសេស​គឺ​ដើម្បី​សាង​បុណ្យ​កុសល​ថ្មី​ លុបលាង​កម្ម​ធ្លាប់ធ្វើដោយចេតនាឬអចេតនា និង​ចម្អិន​អាហារ​ជា​តង្វាយ​សម្រាប់​ញាតិ​សន្ដាន​ដែល​បាន​ស្លាប់ ៧ ជំនាន់។

២ បង្ហាញ​ពី​ការ​គោរព​ដល់​ព្រះសង្ឃ

ក្នុងរយៈពេល ១៤ ថ្ងៃ​ដំបូង​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រជាជន​ខ្មែរ​គ្រប់រូប​នឹង​ធ្វើ​ម្ហូប​ប្រគេន​ដល់​ព្រះសង្ឃ​ ហើយ​ក៏​ចែកចាយ​ទាន​ដល់​អ្នក​ខ្សត់ខ្សោយ​ជាង​ខ្លួន​ ដើម្បី​បាន​មគ្គផល​ដល់​ខ្លួន​គេ​ និង​បាន​ដល់​ដូនតា​ផង​ដែរ។

៣ ជា​ការ​ជួបជុំ​សាមគ្គី​គ្នា​ទៅ​វិញ​ទៅ​មក

ភ្ជុំបិណ្ឌ​គឺ​ជា​ពេល​វេលាដ៏ពិសេស សម្រាប់ឲ្យពលរដ្ធកម្ពុជាគ្រប់គ្នា អាចមកជួបជុំ​គ្រួសារ​និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ ដែលបានឃ្លាតកាយចាកចោលស្រុកកំណើតអស់ពេលជាយូរមកហើយ។ ក្នុង​ឱកាស​នេះដែរ ​គ្រួសារ​ខ្មែរ​នឹង​ធ្វើ​អាហារ​ដើម្បី​​​ចែករំលែក​ដល់គ្នាទៅវិញ​ទៅ​មក។

ជាពិសេស​ ប្រសិន​បើ​មានដំណើរ​កម្សាន្ត​តាម​ខេត្តឬទៅស្រុកកំណើត ​គេនឹង​ជួយ​គ្នា​ម្នាក់​បន្តិចៗ​ ដែល​ហៅថា ​ការ​សាមគ្គី​ជា​កម្លាំង​ឲ្យ​គ្នា ​ក្នុង​ពិធី​បុណ្យ​មួយ​នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?

ចុចអាន៖អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នាវេលាម៉ោង ៤ ទៀបភ្លឺ

ចុចអាន៖តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម