Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក

បានផុស

នៅ

សុបិនឃើញសត្វស្លាប មិនថាជាឥន្ទ្រី ទីទុយ ឬសត្វបក្សីផ្សេងៗគ្នា តាមជំនឿគឺសត្វទាំងនោះ កំពុងតែចង់​ប្រាប់ពីប្រផ្នូលនិងហេតុការណ៍កើតឡើងក្នុងជីវិតពិតនាបច្ចុប្បន្ននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​បក្សី​មួយ​លើ​ដើមឈើ​បាន​ន័យថា​​ អ្នក​នឹង​មាន​លាភ​សំណាង​ក្នុង​វិស័យ​ការងារ​ ដែល​ទំនង​ជា​មាន​ដំណើរ​ល្អ​ និង​រុងរឿង​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង។

សុបិន​ឃើញ​សត្វ​ឥន្ទ្រី​បានន័យថា ​អ្នក​នឹង​ទទួល​បាន​ថាមពល​នៃ​សំណាង ឬ​ត្រូវ​បាន​តំឡើង​ឋានៈ។ ជោគជ័យ​កំពុង​ខិត​មក​រក​អ្នក​ហើយ!

សុបិន​ឃើញ​សេក​បានន័យថា ​អ្នក​នឹង​ជួប​ប្រទះ​ការ​ឈឺចាប់​ពី​នរណា​ម្នាក់​ ដែល​មាន​វ័យ​ក្មេង​ជាង។ ដូច្នេះ​តោង​ឲ្យ​ប្រយ័ត្ន​រាល់​ពាក្យ​សំដី​ ដែល​និយាយ​ទៅ​កាន់​នរណា​ម្នាក់។

សុបិន​ឃើញ​សត្វ​ទីទុយ​បាន​ន័យ​ថា ​អ្នក​គួរតែ​ចៀសវាង​ពី​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ។ គួរ​តែ​ប្រយ័ត្ន​ចំពោះ​សុខភាព អាច​មាន​រោគសញ្ញា​ពី​ការ​ឈឺ​ឆ្អឹង​ខ្នង​ជាដើម។

សុបិន​ឃើញ​លាមក​បក្សី​នៅ​លើ​ក្បាល​បាន​ន័យថា ​អ្នក​នឹង​មាន​លាភ​ធំ​មិនខាន។ លាភ​ធំ​នោះ​អាច​ជា​ទម្រង់​មរតក​នៅ​ក្នុង​គ្រួសារ​របស់​យើង​ក៏​មាន។

សុបិន​ឃើញ​ខ្លួនឯង​ចង់​សម្លាប់​បក្សី​ បានន័យថា ​ជីវិត​របស់​អ្នក​នឹង​មិន​សំណាង នឹង​រក​ឃើញ​សុភមង្គលឃើញពិតៗ។

សុបិន​ឃើញ​បាន​ដោះលែង​បក្សី ​បានន័យថា ​អ្នក​នឹង​រក​ឃើញ​សុភមង្គល​ពិតៗ​ ក្រោយ​ជួប​រឿង​អតីតកាល​ដែល​មាន​តែ​បញ្ហា​មិន​ចេះ​ចប់។ ដែល​នេះ​ប្រៀប​ដូច​ជា​ការ​ដោះលែង​អ្វី​គ្រប់យ៉ាង ​ឲ្យ​វា​ទៅ​តាម​កម្ម​របស់​វា​ចុះ។

សុបិន​ឃើញ​បក្សី​ច្រៀង​បានន័យថា អ្នក​កំពុង​ត្រូវ​បាន​នរណា​ម្នាក់​ដែល​ជា​មិត្ត​ជិតស្និទ្ធ​ ឬ​មនុស្ស​ស្គាល់​គ្នា​​ បាន​បង្កើត​ក្រុម​និយាយ​ដើម​អ្នក​​ ឬ​បង្កាច់បង្ខូច​ឈ្មោះ​។

សុបិន​ឃើញ​បក្សី​នៅ​ក្នុង​ទ្រុង​មាន​ន័យថា ​អ្នកនឹងទទួលបាន​ដំណឹង​ល្អ។ បើ​ធ្វើ​អាជីវកម្ម​លុយកាក់​នឹង​ហូរ​ចូល ​មក​តាមវិធីដែល​យើង​​បាន​រំពឹង​ទុក។

សុបិន​ឃើញ​​ត្រូវ​បាន​បក្សី​ចឹក​ បានន័យថា​ មនុស្ស​ដែល​គិត​អាក្រក់​ពី​យើង ​នឹង​រងទុក្ខ ឬ​​បាត់បង់​អ្វីមួយ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់

ចុចអាន៖សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ

ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៧ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍១៣ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម