Connect with us

វប្បធម៌ ជំនឿ

ប្រុសស្រីឆ្នាំ «ម្សាញ់» មានលាភជាមួយរឿងប៉ុន្មាននេះ

បានផុស

នៅ

តាំងពីបុរាណកាលមកចិន និងខ្មែរ រាប់ទុក «ម្សាញ់» ជាឆ្នាំនៃពស់វែក ពង្សមនុស្សប្រុស ធាតុភ្លើង។ ដូច្នេះមនុស្សដែលកើតក្នុងឆ្នាំនេះ មាន​ពណ៌បង្កើនលាភសំណាង ដីឥដ្ឋ ឬពណ៌ដី ពណ៌លឿងល្មៀត ពណ៌សូកូឡាស្តើង បៃតង និងខៀវ។

snake, cobra, toad, talisman, amulet, money, success, figurine, feng shui,  wealth | Pxfuel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើម្សាញ់ជាស្ត្រីនឹងមានមន្តស្នេហ៍ ប្រុស​នឹងមាន​កិត្តិយសធំ។ ពួកគេ​ជាផ្កាយភ្លឺបំផុតនៅកន្លែង​ធ្វើការ​ឬ​ជាពេជ្រមិនទាន់ច្នៃ កាន់តែមានជោគជតា​រាសីធំឡើងនៅពេលចូលវ័យ​៣០ឆ្នាំ។ ពួកគេនិយាយកុហកបន្តិចតែមាន​ចិត្ត​មេត្តាច្រើន​ ឆាប់ចេះ​ឆាប់ចាំ​ឆាប់សម្របបាន​ល្អ។ កាលនៅវ័យក្មេងច្រើន​លំបាកនិងរសាត់កាយឆ្ងាយពីគ្រួសារ ឬកំព្រីកំព្រា​តែ​ពេលវ័យ៤០ប្លាយ ​សឹងមាន​គ្រួសារ​ធំ​សុខដុមរមនា​ដោយបាតដៃខ្លួនឯងផ្ទាល់។

ទោះជាយ៉ាងណាក៏ដោយមនុស្សដែលមានរាសីចក្រ​ពស់ ជាញឹកញាប់គិតថាពួកគេខុសពីអ្នកដទៃ មានលក្ខណៈពិសេស ហើយពួកគេចូលចិត្តរាប់អានមិត្តភក្តិថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ពួកគេរឹងចចេសណាស់នៅពេលមានបញ្ហា លើកលែងតែ​គេព្រមចុះចាញ់ដោយខ្លួនឯង​ ចំណែកឱ្យស្តាប់យោបល់អ្នកដទៃហើយ​ដកថយ គឺមិនងាយទេ។

Snake weekly horoscope: What your Chinese zodiac sign means for you  December 6 – 12

ទំនាយតាមក្បួនតម្រាចិន មនុស្ស​ឆ្នាំ «ម្សាញ់» ជាតិជាសត្វពស់ រមែងតែងទម្លាប់ជ្រើសយក​ព្រៃឬស្សី មកធ្វើ​ជាជម្រកដ៏សុខសាន្តមួយ។ ដូច្នេះបើមាន​ដើមឬស្សីក្នុងរបងផ្ទះ ឬក្លោងទ្វារ ឬអាច​តាំងជា​សង្ហារឹម​ធ្វើពី​ធាតុឬស្សី ​វានឹងនាំហុងស៊ុ​យ ធ្វើឱ្យគេហដ្ឋាន​ពោរពេញដោយ ភាពសុខដុម និងមាន​ភាពរីកចម្រើន​ កើតជាកូន ពូនជាចៅ សម្បូរសប្បាយពេញគ្រួសារ។

ប្រសិន «ម្សាញ់» រៀបការមុនវ័យឆ្នាំ៣០ ភាគច្រើន​គេនឹងមាន​ស្វាមី ឬភរិយាក្រោយទៀត។ គូជីវិតល្អរបស់គេគឺ ឆ្នាំឆ្លូវ និងរកា ឬម្សាញ់ដូចគ្នាក៏សមល្មម តែហាមផ្តាច់ឆ្នាំ ខ្លា និងជ្រូក។ ប្រសិ​នមានមេកោយឆ្នាំរោង​ ជីវិតគេ​នឹង​ឡើងឋានៈឆាប់។

សត្វពស់មាន​លេខលើកហុងស៊ុយ ឬហៅថាលេខនាំលាភសំណាងគឺ ​១, ២, ៣ និង ៨៕

អត្ថបទ៖ សន្យា

ចុចអាន៖ ដៃគូជីវិត និងសហការីល្អ ដែលសក្ដិសមជាមួយឆ្នាំ «រោង»

ចុចអាន៖ មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម