Connect with us

វប្បធម៌ ជំនឿ

ទំនាយរាសីចក្រ និងចរិតមនុស្សឆ្នាំ «មមី» តាមក្បួនតម្រាចក្រវាល

បានផុស

នៅ

យោងទៅក្បួនតម្រាចក្រវាល មនុស្សកើតឆ្នាំ «មមី» មានសេះជាសត្វតំណាងជោគជតា ស្ថិតក្នុងធាតុភ្លើង និង​ពង្សទេវតាស្រី។

ពួកគេជាមនុស្ស​មានចិត្តល្អ និងនិយមការងារ​មានប្រយោជន៍ ដូច្នេះពួកគេមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមមិត្តភក្តិ។ ពួកគេមានភាពសប្បាយរីករាយ ពូកែខាងទំនាក់ទំនង និងមានការយល់ដឹងទូលំទូលាយ។ ជាមនុស្សដែលប្រកាន់ភាពយុត្តិធម៌ និងស្មោះត្រង់។ ពួកគេមិនចូលចិត្តធ្វើត្រាប់តាមទេ។ ឆ្នាំសេះ និយមតុបតែងឆើតឆាយ និង​ជារឿយៗស្លៀកសម្លៀកបំពាក់ទាន់សម័យ ក្រេបអាហារ​ដែលមានរសជាតិឆ្ងាញ់នៅគ្រប់ទិដ្ឋភាព។

Crystu Vastu/Feng Shui Golden Horse Statue with Stand for Victory Horses  for Feng Shui and
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយឆ្នាំ «មមី» មានមនសិការផ្ទាល់ខ្លួន ហើយមិនងាយទទួលយកការរិះគន់ពីអ្នកដទៃឡើយ។ ពួកគេខ្លះមានអណ្តាតរហ័ស ហើយតែងតែនិយាយអ្វីដែលពួកគេគិតមិនខ្វល់អ្នកណាអាចរងការឈឺចាប់។ មិនថាគេមាន​លុយច្រើនយ៉ាងណា ​គេតែងធ្វើការ​ជានិច្ច ហើយ​ជាជីវិត​លំបាកលំបិន ទោះរស់នៅគំនរប្រាក់ក្តី។

ចំពោះរឿងស្នេហាវិញ ពួកគេមាន​ចិត្តច្រណែន​ខ្លះ ហើយច្រើន​ដូរគូជីវិត​ចុះឡើង។ ប្រសិនគេអាចជួបមនុស្សឆ្នាំខាល ច រោង ឬម្សាញ់ គេអាចនឹង​នៅបានយូរយារ។ ចំណុចខ្សោយ​គឺពួកគេតែងតែមានការរាយមាយ​សម្រាប់ជីវិតស្នេហា ​និងការឆ្លើយតបរហ័សពេកបានជាភាគច្រើនបរាជ័យ​សូម្បីតែរៀបការរួច។

28cm LARGE 2020 business office efficacious FENG SHUI Talisman Protection  Money Drawing GOLD HORSE ART Sculpture statue|money gold|money  talismanmoney feng shui - AliExpress

បើចង់បានអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល និងវែងឆ្ងាយដល់ចាស់រៀងខ្លួន មិនគួររៀបការជាមួយឆ្នាំវក កុរ ឆ្លូវ​ និងថោះ​​។

ផ្អែកតាមធាតុទាំងប្រាំរបស់ចិន តាំងពីបុរាណកាល អ្នកមាន​ជតារាសីឆ្នាំ សេះ បើសិនជ្រើសរើសលេខ ២, ៦, ៧, ៨ អាចជួយផ្ដល់សំណាងជាទីបំផុត។ ក្រៅពីនោះ មនុស្សឆ្នាំនេះ គួរមាន​ពណ៌ត្នោត លឿង ស្វាយ និងក្រហម​ ទុកប្រើជាពណ៌នាំសំណាងដល់ឆាកជីវិត ព្រមទាំងអាជីពនានា៕

អត្ថបទ៖ សន្យា

ចុចអាន៖ បុគ្គលិកលក្ខណៈ និងសញ្ញាសំណាងសម្រាប់មនុស្សឆ្នាំ «ខាល»

ចុចអាន៖ ប្រុសស្រីឆ្នាំ «ម្សាញ់» មានលាភជាមួយរឿងប៉ុន្មាននេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម