បុគ្គលិកលក្ខណៈមនុស្សឆ្នាំ «ច» និងដៃគូការងារសក្ដិសមបំផុតក្នុងឆ្នាំ ២០២២
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

បុគ្គលិកលក្ខណៈមនុស្សឆ្នាំ «ច» និងដៃគូការងារសក្ដិសមបំផុតក្នុងឆ្នាំ ២០២២

បានផុស

នៅ

បុគ្គលិកលក្ខណៈរបស់ឆ្នាំ ច គឺ​ភាពស្មោះត្រង់ អាចទុកចិត្តបាន និងរហ័សរហួន។ ពួកគេមាន​ប្រុងប្រយ័ត្នដោយធម្មជាតិ ដែលមានន័យថា វា​អាចចំណាយពេលយូរសម្រាប់សត្វឆ្កែ ដើម្បីទទួលយកមិត្តថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលឆ្កែទទួលយកមិត្តម្នាក់ ពួកគេនឹងស្មោះត្រង់នឹងមិត្ត ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក។ ឆ្កែគឺជាមិត្តស្មោះត្រង់ ស្រលាញ់ស្មោះត្រង់ និងជាគ្រួសារដែលអាចទុកចិត្តបាន។ សូម្បីតែដៃគូការងារ អាជីព និងស្នេហាក្ដី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដៃគូការងារល្អបំផុត៖

ខ្លា ទន្សាយ និងសេះ ដរាបណាមនុស្សឆ្នាំចសហការជាមួយពួកគេ អាជីព​របស់​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ។

ស្វា និង មាន់ជល់ ពួកគេ​ទាំង​បី​ត្រូវ​តែ​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​បាន ជាឧទាហរណ៍ បើ​គ្មាន​ការ​ចូលរួម​របស់​មាន់ កិច្ច​សហ​ប្រតិបត្តិការ​រវាង ឆ្កែ​និង ស្វា មិន​មាន​ភាព​រលូន​នោះ​ទេ។

ដៃគូ​ការងារ​អាក្រក់​មាន៖

គោ នាគ និង​ចៀម

ឆ្កែ​និង​នាគ​​មាន​ចរិត​ផ្ទុយ​គ្នា និស្ស័យ និង​តម្លៃ ដូច្នេះ​ការ​សហការ​គ្នា​ គឺ​មិន​ចុះសម្រុង​គ្នា​ខ្លាំង​។ ឆ្កែ គោ និង ចៀម សុទ្ធ​សឹង​តែ​គិតតែ​ពី​ខ្លួនឯង មិន​ទុកចិត្តគ្នា ហើយ​អាចធ្វើ​ឲ្យ​ខូចចិត្ត​គ្នា​ទៅវិញទៅមក ដែល​នាំឲ្យ​ទំនាក់ទំនង​សហករណ៍​បែកបាក់​គ្នា​ជាយថាហេតុ។

ភាពខ្លាំង៖ ក្លាហាន ស្មោះត្រង់ ទទួលខុសត្រូវ ឆ្លាត រស់រវើក។

ភាព​ទន់ខ្សោយ: រសើប, អភិរក្ស, រឹងរូស, អារម្មណ៍​រវើរវាយ។

បុរស​ឆ្នាំច៖ បុរស​កើត​ឆ្នាំ​ឆ្លូវ ចេះ​សង្កេត និង​ត្រង់។ ចរិតលក្ខណៈខាងក្រៅ​តែងតែ​ធ្វើ​ឲ្យ​ពួកគេ​ពេញ​និយម ក្នុងចំណោម​មិត្តភក្តិនិងមិត្តរួមការងារ។ ទោះយ៉ាងណាក៏ដោយ ពួកគេ​អាចឆាប់មាន​អារម្មណ៍​ញាប់ញ័រ​នៅ​ខាងក្នុង ហើយមិនអាចទ្រាំទ្រនឹងភាពមិនច្បាស់លាស់ណាមួយបានទេ។ ភាពរឹងចចេស ផ្តល់លទ្ធភាព​ឲ្យ​ពួកគេដើរទៅមុខយ៉ាងក្លាហាន និងមិនបោះបង់ដោយងាយ។

ស្ត្រី​ឆ្នាំច ៖ ចំពោះ​ស្ត្រីដែលមានឆ្នាំច ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ វាពិបាកសម្រាប់ពួកគេ​ក្នុងការជឿទុកចិត្តនរណា​ម្នាក់ដោយងាយស្រួល ប៉ុន្តែពួកគេ​នឹងព្យាយាម​ឲ្យ​អស់ពីសមត្ថភាព ដើម្បីជួយមិត្តភក្តិដែលគួរ​ឲ្យ​ទុកចិត្ត។ មនុស្ស​នេះតែង​ទម្លាប់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារយ៉ាង​ខ្លាំង។ តែ​ពេលខ្លះ ក៏​ឆេវឆាវ​​ខឹង​សម្បារ​មកខ្លះ​ដែរ។ ប៉ុន្តែ​ភាគច្រើន ពួកគេ​ខ្វល់ខ្វាយ​ពី​អារម្មណ៍​អ្នក​ដទៃ ហើយ​ស្ទាត់ជំនាញ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​មនុស្សគ្រប់គ្នា​ដោយ​ឥត​សៅហ្មង៕

គ្រូ ណុប

ចុចអាន៖ទាយចរិតលក្ខណៈមនុស្សឆ្នាំ «រកា» តាមថ្ងៃខែឆ្នាំកំណើត

ចុចអាន៖«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង

ចុចអាន៖ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

មក​ដឹង​មូលហេតុ ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ពន្យល់​រឿង​ម្តាយ​ចេញ​ទៅ​អាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ថា ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ គឺជា​សោដ​នាដកម្ម​មួយ​ប្រៀបបាន​ទៅនឹង​របប​ប៉ុលពត

ជីវិតកម្សាន្ដ៩ ម៉ោង មុន

រំភើប​ជំនួស !​តា ចេក ទទួលបាន​ថវិកា​២​ពាន់​ដុល្លារ​និង​សម្ភារ​:​មួយចំនួន​ពី​អ្នកស្រី ទ្រី ដា​ណា

នយោបាយ១១ ម៉ោង មុន

គ​.​ជ​.​ប ពន្យល់​គណបក្ស​៣ អំពី​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ឬ​ទម្រង់​បែបបទ​១១០២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services