Connect with us

វប្បធម៌ ជំនឿ

ក្បួន​ហោរ៉ា​ជនជាតិ​ជប៉ុន​ ទស្សន៍​ទាយ​​មនុស្ស​កើត​ឆ្នាំ​ជូត

បានផុស

នៅ

វាប្រាកដណាស់បច្ចុប្បន្នមនុស្សយើង តែងតែ​មានការទស្សន៍ទាយស្ទើរគ្រប់ស្រទាប់វណ្ណៈ រួចហើយទៅលើក្បួនខ្មែរនិង​ចិន ដោយភាគច្រើនគេសង្កេតឃើញការទស្សន៍ទាយតាមក្បួនចិនតែម្តង ដែលនិយមជាងក្បួនបុរាណ្យខ្មែរ។ តែពេលនេះកម្ពុជាថ្មីបានស្វែងរកអំំពីក្បួនជប៉ុន សម្រាប់ធ្វើការទស្សន៍ទាយម្តង ខណះប្រជាជនជប៉ុនកំពុងអនុវត្តន៍ប្រកបដោយភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីយល់ដឹងអ្នកដែលកើតឆ្នាំជូត សូមធ្វើការទស្សន៍ទាយតាមក្បួនជប៉ុនដូចតទៅ មនុស្សកើតឆ្នាំជូតតាមទស្សនៈជនជាតិជប៉ុនគេថា ជាមនុស្សមាននិស្ស័យចេះធ្វើឱ្យអ្នកដទៃសប្បាយភ្នែក ក៏ប៉ុន្តែច្រើនមានការសោកសៅនឹងរឿងកំប៉ិកកំប៉ុកមិនចេញជាអ្វីធំដុំ។ បើគ្រាន់តែជួបភ្លាមជាការត្រួសត្រាយនោះ មនុស្សឆ្នាំជូតហាក់ដូចជាមានភាពស្រគត់ស្រគំមានចិត្តមេត្តាសន្តោស ហើយរួសរាយប៉ុន្តែខាងក្នុងនៃភាពសប្បាយរីករាយនោះ គេតែងបង្កប់នៅរាល់ក្តីបារម្ភនិងចរិតក្រេវក្រោធទៀតផង។

ក្បួនដដែលថាគេជាមនុស្សលាក់គំនូច មិនងាយបញ្ចេញភាពទុក្ខព្រួយនៅទឹកមុខខាងក្រៅឱ្យអ្នកដទៃបានឃើញឡើយ។

មនុស្សឆ្នាំជូតធម្មតា សូវជាអ្នកបានរៀនសូត្រជ្រៅជ្រះប៉ុន្មានទេប៉ុន្តែគេជាមនុស្សស្មោះត្រង់ សុទិដ្ឋិនិយមពិតប្រាកដហើយមានសេចក្តីមានៈអត់ធន់ព្យាយាមតស៊ូក្នុងកិច្ចការ ដែលខ្លួនបានធ្វើគឺធ្វើទាល់តែសម្រេចចប់ចុងចប់ដើមតែម្តង។ គេចូលចិត្ត​ចាយវាយក្នុងការសំអិតសំអាងផ្ទាល់ខ្លួន ពុំនោះសោតគេក៏មិនដែលឱ្យឆ្លងផុតនូវអ្វីដែលជាចំណង់ចំណូលចិត្ត របស់គេដែរ។ ប៉ុន្តែគេតែងតែខិតខំរក្សាមិនឱ្យធ្លាក់ខ្លួនក្នុងភាពខ្ចីបុលអ្នកដទៃឡើយ គេចូលចិត្តទំនាក់ទំនងទូលំទូលាយហើយចូលចិត្តប្រឌិតរឿងពីនេះពីនោះ ហើយគេមានមិត្តភក្តិស្គាល់រាប់អានច្រើនជាងមិត្តភក្តិដែលស្និតស្នាល។

មនុស្សឆ្នាំជូតកាលកុមារភាពរស់សុខសាន្តត្រាន លុះពេលពេញវ័យគេអាចជួបប្រទះនឹងគ្រោះខាតបង់ឬទុក្ខលំបាកចិត្តគំនិតវិលវល់។ ជាងនោះទៅទៀតច្រើនជួបប្រទះនឹងការវង្វេងក្នុងសេចក្តីស្នេហា ដែលប្រកបដោយឧបសគ្គនឹងភាពខកខាន លុះវ័យចំណាស់មនុស្សឆ្នាំជូតជាទូទៅគឺសុខសាន្តត្រានល្អ។

មនុស្សឆ្នាំជូតរៀបអាពាហ៍ពិពាហ៍សមស្របជាមួយឆ្នាំវក,ឆ្នាំរោង,និងឆ្នាំឆ្លូវ មិនស្របនិងឆ្នាំចរ,កុរនិងឆ្នាំម្សាញ់ទេហើយ​ឆុង​ទំនាស់បំផុតគឺត្រូវជៀសឆ្នាំមមី។ ជនជាតិជប៉ុនមានជំនឿថា បុរសឆ្នាំជូតយកប្រពន្ធឆ្នាំមមីដល់អាយុ៦០ឆ្នាំគឺត្រូវតែរងគ្រោះជាទម្ងន់ ព្រោះគេអាចនឹងត្រូវស្លាប់ដោយទាន់ហន់ទៀតផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម