Connect with us

វប្បធម៌ ជំនឿ

«ខាល» ២០២២ ជាឆ្នាំល្អ អាចរៀបអាពាហ៍ពិពាហ៍​បាន តែត្រូវរើសថ្ងៃខែ ទើបមានសុភមង្គលយូរអង្វែង

បានផុស

នៅ

ការជ្រើសរើសថ្ងៃមង្គលការ គឺជារឿងធំបំផុត និងត្រូវប្រយ័ត្នប្រយែង ដែលតម្រូវឲ្យអ្នកផ្ដើមពិធីត្រូវព្យាករណ៍ ធ្វើការវិភាគប្រកបដោយគោលបំណង និងសមហេតុផលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ គ្រូ ណុប នឹងពន្យល់ម្ដងបន្តិចៗ ពីឆ្នាំខាល ដែលអាចរៀបការបាននៅឆ្នាំ ២០២២​ ខាងមុខនេះ​ តែក្នុងថ្ងៃណាបាន ឬខែណា ទើបសុខសប្បាយទាំងប្ដីប្រពន្ធ ។

-ឆ្នាំ និងកាលបរិច្ឆេទនៃអាពាហ៍ពិពាហ៍​ មិនត្រូវទាស់ទែងគ្នាជាមួយកន្លែងរៀប​អាពាហ៍ពិពាហ៍ ​របស់ភាគី​ទាំងពីរ។

– កាលបរិច្ឆេទ​នៃ​ការ​រៀប​ការ ​មិន​ត្រូវ​ប៉ះ​គ្នា​នឹង​តួ​ទាំង​ ៨ នៃ​ហោរា​របស់​ភាគី​ទាំង​សង​ខាង​ឡើយ ។

ថ្ងៃល្អបំផុតសម្រាប់អាពាហ៍ពិពាហ៍ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមហោរាសាស្រ្តចិនមាន​ដូចជា ៖

ពិធី​បុណ្យចូលឆ្នាំ​ចិន

កាលបរិច្ឆេទសំណាងបំផុត​នៅលើប្រតិទិន តាមច័ន្ទគតិរបស់ចិន ដែលរាប់បញ្ចូលទាំងថ្ងៃ​ចូលឆ្នាំ​ចិន ផ្លាស់ប្តូរ​ជារៀងរាល់ឆ្នាំ​ ដោយផ្អែកលើការគណនាស្មុគ្រស្មាញនៃចន្ទគតិ និងព្រះអាទិត្យ និង​ព្រឹត្តិការណ៍​តារាសាស្ត្រ​ផ្សេងទៀត។

កាលបរិច្ឆេទណាមួយដែលមាន ៨ ឬ៩

ជនជាតិចិន​ចាត់ទុកកាលបរិច្ឆេទ ដែលរាប់បញ្ចូលទាំងលេខ ៨ និង ៩ ជាសំណាង ពាក្យចិន​សម្រាប់ “៨” ស្ដាប់​ទៅ​ដូចជា​ពាក្យ “ទ្រព្យសម្បត្តិ” និង “៩”គឺបានន័យថា “យូរអង្វែង” ។

ដូច្នេះមនុស្សឆ្នាំខាល បើរៀបការត្រូវរើសថ្ងៃ ៨ ក៏បានលេខ ៩ ក៏បាន ដើម្បីជួយជាជំនួយនាំឲ្យប្ដីប្រពន្ធមានសុភមង្គលយូរអង្វែង និងមិនសូវទាស់ទែង ខ្វែងគំនិតនៅពេលខាងមុខ។

ខែ​សំណាង​ដើម្បី​រៀបការ​មានសុភមង្គល

នៅក្នុងវប្បធម៌ចិន មនុស្សជឿថា ខែ​បង្គ្រប់ឬខែគត់ៗ ​គឺល្អបំផុតសម្រាប់ពិធីមង្គលការ។ នៅក្នុងភាសាចិន​ ខែបង្គ្រប់​ត្រូវបានគេហៅថា “Runyue” មានន័យថា ការប្រមូលផលនិងភាពបរិបូរណ៍។ មនុស្ស​ជឿថា ​ខែ​បង្គ្រប់​គឺ​អស្ចារ្យ​សម្រាប់​គូស្វាមីភរិយាដែលចង់​មានអាពាហ៍ពិពាហ៍ជោគជ័យ​ និងជីវិត​សប្បាយ​រីករាយតកូនចៅ។

ខែដែលត្រូវជៀសវាង

នៅ​ក្នុង​ប្រតិទិន​តាមច័ន្ទគតិ ខែមីនា កក្កដា និងខែកញ្ញា ត្រូវបានចាត់ទុកថា​ជា​ខែ​ដែល​មិន​មាន​សំណាង ​ក្នុង​ពិធីមង្គលការ ព្រោះមានពិធីបុណ្យ Qingming ពិធី​បុណ្យខ្មោច និង​ពិធី​បុណ្យ Double Ninth រៀងគ្នា។ ពិធី​បុណ្យ​ទាំង​នេះ​ទាក់ទង​នឹង​ការ​ស្លាប់ ដូច្នេះ​ខែ​ មីនា កក្កដា និងកញ្ញា ត្រូវបាន​គេ​ចាត់​ទុក​ថា​មិន​សមរម្យ​ សម្រាប់​អាពាហ៍ពិពាហ៍។

ប៉ុន្តែបើអ្នកនៅតែរឹងទទឹង រៀបការខែទាំងនោះ អាចនឹងជួបបញ្ហាស្មុគស្មាញនៃជីវិតប្ដីប្រពន្ធ ឬមានជម្លោះមិនលោះពេលណាមួយឡើយ៕

គ្រូ ណុប

ចុចអាន៖«ច» ២០២២ ស្នេហារលូន​ លាភសំណាងនៃមុខតំណែង ក៏មកដល់​ក្នុងជីវិតព្រមគ្នា

ចុចអាន៖ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម