Connect with us

វប្បធម៌ ជំនឿ

ត្រីខ្មៅក្រឹបក្នុងសុបិនជាប្រផ្នូលនៃភាពរុងរឿងស្តុកស្តម្ភ

បានផុស

នៅ

សុបិនឃើញ​សត្វត្រីមាន​ស្បែកសម្បុរខ្មៅគឺជាសញ្ញានៃភាពរុងរឿងក្នុងជីវិតពិត។ ស្ត្រីមានផ្ទៃពោះណាម្នាក់ដែល សុបិនអំពីត្រីខ្មៅជាប្រផ្នូលនៃ​និមិត្តរូបកូនមានសុខភាពល្អឬជីវភាពនាង​នឹ​ងសម្បូរបែប។។

រូបភាពនៃត្រីខ្មៅលេចឡើងនៅក្នុងក្តីសុបិន ជាប្រផ្នូលបង្ហាញថា ម្ចាស់យល់សប្តិត្រូវចូលរួមការប្រជុំអាជីវកម្មសំខាន់ៗនិងធំដុំបន្ថែមទៀតដោយ​ទទួលបាន តួនាទីភារកិច្ច​ថ្មី បង្កើតមិត្តភក្តិថ្មី សក្តានុពលថ្មីៗ ឱកាសថ្មីៗជាច្រើនទៀតដែលអាចនាំមកនូវមាសប្រាក់បានកាន់តែច្រើន ទោះបីជាពេលនេះអ្នកគ្មានមួយសេនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន្តឃើញទិញត្រីខ្មៅមកហូប គឺជាសញ្ញាល្អដល់កំពូល ដែលបង្ហាញថាជីវិតខាងមុខគឺជាអ្នកមានស្តុក ហើយមិនមានការព្រួយបារម្ភអ្វីទាំងអស់។ (ក្បួន អ្នកប្រាជ្ញ ចូវហ្គុង ដែលបកស្រាយសុបិន)

សុបិនណាក្តី ដែលទាក់ទិននឹងត្រីខ្មៅ មានន័យថា មានសំណាងឡើងខ្លាំងនៅពេលថ្មីៗនេះ។ បើនិយាយពីការងារវិញ គឺរលោងនិងរលូន។ ថៅកែឬមេដឹកនាំនឹងឱនមករកអ្នក មើលអ្នកក្នុងលំដាប់ពិសេស​ផ្សេងមួយ។ នៅក្នុងជីវិតគ្មានអ្វីដែលត្រូវព្រួយបារម្ភទាំងអស់ ព្រោះក្រោយសុបិននេះ​ទៅ អ្នកនឹង​រស់នៅដោយសប្បាយរីករាយជារៀងរាល់ថ្ងៃ ហើយមានអារម្មណ៍ស្រណុកស្រួល រាល់ភាពទំនាក់ទំនងជាមួយមេដឹកនាំ រឹងមាំ យល់ចិត្ត​ស្អិតរមួត រីគូជីវិត​មានសុភមង្គល ។

បុរសៗ បើបានសុបិនអំពីត្រីខ្មៅ អាជីវកម្មសំខាន់ដំណើរការរលូនល្អ ហើយ​ឧបសគ្គធំតូចនានា​ឥឡូវនេះនរណាម្នាក់នឹងចេញមុខ​មកជួយអ្នកឱ្យទៅមុខជាមួយគ្នាល្អឥតខ្ចោះ។

ស្ត្រីដែលសុបិនអំពីត្រីខ្មៅដែលមានន័យថា ទំនាក់ទំនងរបស់នាងជាមួយស្វាមីកាន់តែប្រសើរឡើងក្នុងពិភពមនុស្សពីរនាក់យល់គ្នា​បំផុត រីឯស្ត្រីនៅលីវណាសុបិនបានហូប​ត្រីខ្មៅបង្ហាញថា មាន​ប្រុសៗដែលលួចស្រលាញ់នឹងសារភាពប្រាប់ឈានដល់មង្គលការ។

ការបកស្រាយពិសេស៖ ត្រីខ្មៅប្រភេទគ្មានស្រកានេះ កម្រសម្តែងក្នុងសុបិនណាស់ ទោះចង់ក៏មិនងាយ។ ព្រោះថា​វាតំណាងអោយទ្រព្យសម្បត្តិធំៗ ចំណែក​បើយល់ប្តិឃើញវា មកតែពីសួគ៌ាចង់ប្រាប់អ្នកប្រផ្នូលនេះ។

ក្នុងក្បួនចិន ត្រីគ្រប់ប្រភេទក្នុងសុបិនតំណាងឱ្យសម្ភារៈ និងជា​ទ្រព្យសម្បត្តិខាងព្រលឹងវិញ្ញាណផងដែល ជារឿយៗអាចតំណាងឱ្យ “ ឱកាស” ដែរ។ នៅសុខៗ សុបិនឃើញទៅទិញត្រីមួយ ត្រីណាមិនរើស ទៅរើសយកអាខ្មៅមួយមកធ្វើហូប ជាដំណឹង​នៃភាពវិជ្ជមាន បានន័យថា ក្នុងទំនាក់ទំនងការងារ អ្នកជួបជាមួយមនុស្សដែលស្មោះត្រង់និងពិសេស៕

គ្រូឯម

ចុចអាន៖ ដល់ម្លឹង? សុបិនឃើញសំពត់ ក្នុងជីវិតពិត​ត្រូវប្រុងប្រយ័ត្ន

ចុចអាន៖ លុយពេញៗកាបូប ប្រសិនមាន​វត្ថុទំាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម