តារានិករ ៣នេះ នឹងផ្លាស់ប្តូរជោគវាសនាវិជ្ជមាន មុនចូលឆ្នាំថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

តារានិករ ៣នេះ នឹងផ្លាស់ប្តូរជោគវាសនាវិជ្ជមាន មុនចូលឆ្នាំថ្មី

បានផុស

នៅ

ការ​ផ្លាស់​ប្តូរ​ជាវិជ្ជមាននឹងចូល​មក​ដល់តារានិករចំនួន ​៣​ ខាងក្រោម ​ក្នុង​អំឡុង​​ចុង​ឆ្នាំ​នេះ​!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Taurus  (២១ មេសា- ២១ ឧសភា)

Traits of Taurus Sign: All About Taurus Man & Woman

Taurus ជីវិតនឹងផ្លាស់ប្តូរច្រើន មិននឹកស្មានដល់។ ជាពិសេសទាក់ទងនឹងភារកិច្ចការងារដូចជា ការផ្លាស់ប្តូរអាជីព ការផ្ទេរតំណែង ការតម្លើងឋានៈ ប្តូរកន្លែងការងារទៅទីឆ្ងាយ ឬនៅកន្លែងដើមតែផ្លាស់មុខងារថ្មី។ ទោះយ៉ាងណា កុំមានការបារម្ភ ព្រោះការផ្លាស់ប្តូរទាំងអស់ សុទ្ធតែនាំមកនូវអ្វីរឿងល្អៗ ចូលក្នុងជីវិត។ មិនតែប៉ុណ្ណោះ ជោគជ័យនៃការងារដែលអ្នកតែងតែទន្ទឹងរង់ចាំ ជិតក្លាយជាការពិតហើយ។

Gemini (២២ ឧសភា -២១ មិថុនា)

Astrology Horoscope December 2021 Gemini zodiac sign

Gemini ត្រូវ​បាន​​ចាត់​ទុក​​ជាតារានិកសំណាងខ្ពស់ ​ព្រោះ​មាន​ផ្កាយ​ស័ក្តិសិទ្ធិ​ត្រួត​លើរាសីចក្រ។ សំណាងធំ​នឹងមកកៀកជាមួយអ្នកដែល​មិន​នឹក​ស្មាន​ដល់ មិន​ថា ​ការងារ ការរកស៊ី ហិរញ្ញវត្ថុ ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​ការ​ប្រាថ្នា។ ជាពិសេស អ្នកនឹងបានចាស់ទុំផ្សេងទៀតមកជួយឧបត្ថម្ភគាំទ្រជីវិត ឱ្យជួបតែការរីកចម្រើន។

Sagittarius (២៣ វិច្ឆិកា- ២២ ធ្នូ)

900+ Sagittarius - best sign :-) ideas | sagittarius, zodiac sagittarius,  sagittarius quotes

ហោរាសាស្ត្រ Sagittarius ក៏ចាត់ទុកថាមានរាសីល្អខ្លាំងដែរ។ ផ្នែកហិរញ្ញវត្ថុនឹងមានផ្លូវរលូនល្អនាំទៅរកមាសប្រាក់។ គិត​លុយ​បាន​លុយ គិត​មាស​បាន​មាស ជា​ពិសេស​នៅ​ចុង​ខែ​វិច្ឆិកា។ តារានិករនេះ ត្រូវធាតុជាមួយទ្រព្យសម្បត្តិខ្លាំងបំផុតកំលុងមុនចូលឆ្នាំថ្មី ឆ្នាំ២០២២។

ដំបូន្មានសម្រាប់តារានិករទាំង៣

ដើម្បី​បង្កើន​លាភ​សំណាង​របស់​អ្នកឱ្យកាន់ល្អឡើង ​អ្នកត្រូវរៀបចំ​តុធ្វើការឬតុរកស៊ីថ្មី ដែលការធ្វើបែប​នេះ ​នឹង​ជួយកែប្រែ​ជោគជតា​ជីវិត​​ពី​អាក្រក់​ទៅជា​ល្អ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទស្សន៍ទាយតារានិករ ​ជួប​លាភខ្លាំងខាងអាជីព និងរបររកស៊ី

ចុចអាន៖ ហុងស៊ុយប្រើកាបូបហៅលុយចូលណែនៗ និងរបៀបទុកដាក់មិនងាយចាយផ្ដេសផ្ដាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ២៨ នាទី មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ៣២ នាទី មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា៥០ នាទី មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services