ឆ្នាំ វក ម្សាញ់ កុរ ខាល នឹងទទួលសំណាងធំ បើធ្វើរឿងទាំងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ឆ្នាំ វក ម្សាញ់ កុរ ខាល នឹងទទួលសំណាងធំ បើធ្វើរឿងទាំងនេះ

បានផុស

នៅ

២០២២ មកដល់ មនុស្សឆ្នាំវក ម្សាញ់ កុរ និងខាល មានទាំងសំណាងល្អ និងអាក្រក់ ព្រមៗគ្នា។ ឆាកជីវិតរបស់អ្នកមានជោគជតាល្អលើការងារ​ អាជីព និងស្នេហា តែយ៉ាងណាក៏ជាប់មានគ្រោះមកជាមួយខ្លះដែរ។ អ្នកអាចមានរោគាព្យាធិ តាមយាយី រីឯចំណូលមិនសូវហូរចូលណាស់ណានោះទេ។ ទោះជាអាចជួបហេតុភេទមិនល្អមួយចំនួនក៏ពិតមែន ប្រសិនបើឆ្នាំទាំង ៤ អាចធ្វើ​បុណ្យដាក់ទាន​ខ្លះ ពួកគេនឹងអាចចៀសផុតរឿងចង្រៃ ហើយរឹតតែបបង្កើនសំណាងដល់ឆាកជីវិត ពេញមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំវក ​(ស្វា) ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ឬប្រគេនទេយ្យទាននានា ដើម្បីដោះគ្រោះ និង​យក​រូប​ព្រះ​ដាក់​តាម​ខ្លួន រាល់ពេលធ្វើដំណើរជិតឆ្ងាយ ដើម្បី​ហៅលាភ​សំណាង​។

ឆ្នាំ​ម្សាញ់ (ពស់) យក​រូប​ព្រះពុទ្ធតែអង្គឯង ឬ​​រូប​សត្វ​ពស់ ទុកជាវត្ថុ​ស័ក្តិសិទ្ធិនៅតាមខ្លួនគ្រប់ពេល។​ មិនអ៊ីចឹងទេ ប្រើកាក់រូបព្រះពុទ្ធអង្គក៏បាន ដាក់ក្នុងកាបូបជានិច្ច ដើម្បីផ្ចាញ់ថាមពលអវិជ្ជមានទាំងឡាយ ដែលចង់បៀតបៀន។

ឆ្នាំ​កុរ (ជ្រូក) ​ដោយសារមនុស្សឆ្នាំនេះ មានធាតុទឹកស្រាប់ ដូច្នេះការធ្វើទានពាក់ព័ន្ធនឹងទឹក ពិតជាហុចបុណ្យកុសលច្រើនណាស់។ អ្នកគួរបរិច្ចាគទឹកសុទ្ធ ឬភេសជ្ជៈនានា ទៅវត្តអារ៉ាម និងមណ្ឌលកុមារកំព្រា ឬមណ្ឌលចាស់ជរាជាដើម។ មិនតែប៉ុណ្ណោះ ការចូលរួមបុណ្យសព ក៏អាចបន្ថែមថាមពលវិជ្ជមានដល់អ្នកផងដែរ។

ឆ្នាំខាល (​ខ្លា) ដើម្បីបង្កើនរាសីដល់ជោគវាសនា អ្នកត្រូវឧស្សាហ៍អុជធូបឧទ្ទិសជូនបុព្វការីជន ជាពិសេសត្រូវទៅសែននៅឯចេតិយជារឿយៗ នោះដូនតានឹងតាមរក្សា ហើយឱ្យពរមកហូរហៀរ៕

អត្ថបទ៖ ​សន្យា

ចុចអាន៖ រាសីមនុស្សឆ្នាំ «ជូត» កំលុងឆ្នាំ ​២០២២ មិនសូវសមប្រកបទេ

ចុចអាន៖ ព្យាករណ៍រាសីមនុស្សឆ្នាំ «ខាល» ២០២២​ខាងមុខ លាភឬគ្រោះអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services