Connect with us

វប្បធម៌ ជំនឿ

បកស្រាយ​អត្ថន័យ​​ ​និមិត្ត​សញ្ញា​ត្រី​នៅ​លើ​បាតដៃ អាក្រក់ ឬល្អ

បានផុស

នៅ

ខ្សែ​បន្ទាត់​នៃ​និមិត្ត​សញ្ញា​នេះ​ អាច​រក​ឃើញ​គ្រប់​ទីកន្លែង​នៅ​លើបាតដៃ។ ប្រសិន​បើ​សញ្ញា​នេះ​មាន​ភ្នែក​កាន់​តែ​ប្រសើរ។ ចំណែក​អត្ថន័យ​អាច​ប្រែប្រួល​បន្តិចបន្តួច​ អាស្រ័យ​លើ​វិធី​ដែល​ត្រី​កំពុង​ប្រឈមមុខ​និង​នៅ​លើ​ទីតាំង​ដែល​វា​ស្ថិតនៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. និមិត្ត​សញ្ញា​ត្រី​នៅ​ក្រោម​ម្រាមដៃ​កណ្ដាល

និមិត្ត​សញ្ញា​នៅ​ក្រោម​ម្រាមដៃ​កណ្ដាល បង្ហាញ​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​ ឬ​បញ្ហា​ទស្សនវិជ្ជា​ជាដើម។ បុគ្គល​ដែល​មាន​និមិត្ត​សញ្ញា​ត្រី​ទាំងនេះ ​នៅ​ក្រោម​ម្រាមដៃ​កណ្ដាល​​ ជា​មនុស្ស​មាន​វិន័យ​និង​ម៉ត់ចត់​ជាមួយ​ការងារ។

ប៉ុន្តែ​ប្រសិន​បើ​វា​លេចឡើង​នៅ​ពាក់​កណ្ដាល​ម្រាម គឺ​ទាក់ទង​នឹង​ខ្សែ​អាជីព​ឬ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ផ្នែក​ហិរញ្ញវត្ថុ​ មិន​ថា​តាម​រយៈ​អាជីព​ការងារ​ ឬអាពាហ៍ពិពាហ៍​ព្រមទាំង​រឿង​ផ្សេង​ទៀត​។

២. និមិត្ត​សញ្ញា​ត្រី​ក្រោម​ម្រាមដៃ​កូន

ក្រោម​ម្រាមដៃ​​កូន ជា​សញ្ញា​មួយ​ដែល​ចង្អុល​បង្ហាញ​ថា​យើង​នឹង​មាន​សំណាង​នៅ​ក្នុង​អាជីវកម្ម​ឬ​អាជីព​​នៃ​ជំនាញ​ទំនាក់ទំនង​ល្អ​បំផុត​ ហើយ​ក៏​មាន​គេ​ចូលចិត្ត​និង​ស្រលាញ់​រាប់អាន​ច្រើន​ដែរ។ សញ្ញា​នេះ​ក៏​អាច​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​ បន្ទាប់ពី​បុគ្គល​នោះ​មាន​អាយុ​ប្រហែល ៥០ ឆ្នាំ។

៣. និមិត្ត​សញ្ញា​ត្រី​នៅ​ក្រោម​ម្រាមដៃ​នាង

និមិត្ត​សញ្ញា​ត្រី​ស្ថិត​នៅ​ក្រោម​ម្រាមដៃ​នាង​ គឺ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​ទិសដៅ​ស្ថិតនៅ​លើ​បន្ទាត់​ព្រះអាទិត្យ។

បុគ្គល​រូប​ណា​ដែល​មាន​សញ្ញា​ត្រី​នេះ​នៅ​ទីតាំង​ដែល​បាន​ប្រាប់​ មានន័យថា​ ភាព​រីករាយ​នៅ​ក្នុង​វិស័យ​ច្នៃប្រឌិត ​សូម្បី​តែ​កិត្តិនាម​និង​សំណាង​ល្អ​នឹង​កើតឡើង​ភ្លាមៗ ​នៅ​ពេល​អនាគត​ឥត​បង្អង់​យូរ​ឡើយ។

៤. និមិត្ត​សញ្ញា​ត្រី​នៅ​ចំ​កណ្ដាល​បាតដៃ

និមិត្ត​សញ្ញា​ត្រី​នៅ​ចំ​កណ្ដាល​បាតដៃ ​គឺ​តំណាង​ឲ្យ​ភ្នំ​ដែល​មាន​​ព្រះចន្ទ។ ហើយ​នេះ​គឺ​ជា​រឿង​កម្រ​ណាស់​ ប៉ុន្តែ​នៅ​លើ​ភ្នំ​នៃ​ព្រះចន្ទ​គឺ​បង្ហាញ​ពី​ភាព​ល្បីល្បាញ​ ឬ​​ជាមនុស្សដែលមានជំនាញពូកែទាក់ទង និងវិស័យ​ច្នៃប្រត​ិដ្ឋនៃ​ស្មារតី​ ​រឹងមាំ​ចំពោះ​បុគ្គលរូបនោះ។

វាក៏​អាច​មានន័យថា ​ការ​ធ្វើដំណើរ​នឹង​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​បុគ្គល​ដែល​មាន​និមិត្ត​សញ្ញា​នោះ​ដែរ។

៥. សញ្ញា​ត្រី​ស្ថិតនៅ​ចុង​បញ្ចប់​នៃ​ខ្សែ​ជីវិត

ប្រសិន​បើ​សញ្ញា​ត្រី​ស្ថិតនៅ​ចុង​បញ្ចប់​នៃ​ខ្សែ​ជីវិត​ នៅ​លើ​ដៃ​លេចធ្លោ​ឡើង​មក​ នោះ​ឥទ្ធិពល​នៃ នូវ​ភាព​រុងរឿង ​សំណាងល្អ​នឹង​កើតឡើង​ក្នុង​ជីវិត។

នៅ​ដំណាក់កាល​ដំបូង​នៃ​ខ្សែ​ជីវិត​ តែង​បង្ហាញ​ពី​សក្ដានុពល​និង​ភាព​ឆ្លាតវៃ។ ចំណែកនៅ​ពាក់​កណ្ដាល​ខ្សែ​ជីវិត​ វា​បង្ហាញ​ពី​ការ​តស៊ូ​ ប៉ុន្តែ​ក៏ជា​មនុស្ស​ដែល​ពូកែ​មើលថែ​អ្នកដទៃដែរ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព ៖ destinypalmistry

ចុចអាន៖ ជំនឿពីបុរាណស្រ្តីមិនគួរធ្វើព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត

ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម