Connect with us

វប្បធម៌ ជំនឿ

ផ្កាសំណាងទាំង ១០ ដាំក្នុងផ្ទះ នឹងបង្កើនភាពរុងរឿង លើកកិត្យានុភាពការងារ និងស្នេហា

បានផុស

នៅ

ដាំផ្កាគឺដើម្បីតុបតែងផ្ទះ ក្រៅ​​ ពីភាពស្រស់ស្អាត យោងទៅ តាមជំនឿ ផ្កាទាំងនេះ ក៏លាក់ដោយអត្ថន័យល្អ ជួយបង្កើនភាពរុងរឿងក្នុងផ្ទះថែមទៀតផង។

ខាងក្រោមនេះ ជាផ្កានាំសំណាងដ៏ពេញនិយមចំនួន ១០ ដែលអាចដាំក្នុងផ្ទះបាន ៖

១ ផ្កាកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាពណ៌សក្រអូប ដែលគេនិយមដាំនៅតាមគេហដ្ឋានជាច្រើន។ ក្រៅពីភាពស្រស់ស្អាត ក៏មានជំនឿមួយដែរថា ពេលដាំក្នុងផ្ទះ អាចជួយឲ្យ​មនុស្សក្នុងផ្ទះមានសេចក្តីសុខ និងរីករាយ។

២ ផ្កាស្បៃរឿង


ផ្កាពណ៌លឿងមាសនេះ ជាផ្កាមួយប្រភេទទៀតដែលងាយស្រួលដាំ។ តាមជំនឿ ដាំផ្កាស្បៃរឿងក្នុងផ្ទះ នឹងពង្រឹងភាពរុងរឿង ហើយ​វា​ក៏​ជា​ផ្កា​ដែល​ប្រជាជន​អាស៊ី​ និយមប្រើ​ក្នុង​ពិធី​បូជា​ផ្សេងៗ​ផង​ដែរ​។

៣ ផ្កាអ័រគីដេ


ផ្កា​ចម្រុះពណ៌ លាក់ដោយភាពស្រស់ស្អាត អ័រគីដេ ត្រូវបានគេជឿថា ជានិមិត្តរូប​នៃសេចក្តី​ស្រឡាញ់ ស្ថេរភាព ភាព​ថ្លៃថ្នូរ និង​ភាព​ឆើតឆាយ។

៤ ផ្កា​អង្គាបុស្ប

តាមជំនឿជឿថា ប្រសិនបើដាំផ្កាប្រភេទនៅ ក្នុងផ្ទះ នឹងជួយមនុស្សក្នុងផ្ទះ​ឲ្យ​រកបានតែរបស់ល្អ និង​បរិសុទ្ធ វា​ក៏​ជួយ​លើក​តម្កើង​សិរី​មង្គល កិត្យានុភាព និង​ជួយ​គ្រួសារ​​ឲ្យ​​មាន​សុភមង្គល​ផង​ដែរ ។

៥ ផ្កាទំហូ

ផ្កា​ពណ៌​ស្វាយ​ស្រស់ ស្អាត​គួរ​​ឲ្យ​ចង់​គយគន់ ហើយ​ក៏​មាន​ជំនឿ​ថា ​ផ្កាទំហូ​ នឹង​ជួយ​លើក​កម្ពស់​ស្នេហា ចំណង​និង​ស្ថិរភាព។

៦ ផ្កាដកខឹមក្រហម ឬផ្កា​ម្ជុល

តាមជំនឿ ប្រសិនបើដាំផ្កា​ម្ជុលនៅក្នុងផ្ទះ នឹងផ្តល់​ឲ្យ​អ្នក​នូវភាពវៃឆ្លាត​ដ៏មុតស្រួច ស្រដៀង​នឹងរូបរាងនៃផ្កាម្ជុល ដែល​ស្តើង​តូចនេះដែរ។

៧ ផ្កាម្លិះ

ផ្កា​មួយ​ប្រភេទ​នេះ​ ​មាន​អត្ថន័យ​ល្អ ទាំងពណ៌​សស្អាត មាន​ក្លិន​ក្រអូប ​តាម​ជំនឿ​បើ​ដាំ​ក្នុង​ផ្ទះ នឹង​ធ្វើ​​ឲ្យ​​មនុស្ស​នៅ​ក្នុង​ផ្ទះ​ទទួល​បាន​តែ​ការ​ជូនពរ​ ហើយ​ត្រូវបានមហាជន​ទូទៅស្រលាញ់ និង​ចូលចិត្ត។

៨​ ផ្កាឈូក


ផ្កាឈូក ជា​ផ្កា​បរិសុទ្ធ ហើយក៏ជានិមិត្តសញ្ញានៃការមានកូនផងដែរ។ បើដាំក្នុងផ្ទះ នឹង​ជួយ​គ្រួសារ​ឲ្យ​មាន​គំនិត​ច្បាស់លាស់ មាន​ទំនាក់ទំនង​ខ្លាំង ស្រឡាញ់​គ្នាបានយូរ​ បើ​មានបញ្ហា ​ក៏​ឆាប់​ផ្សះផ្សា​គ្នា​ទៅ ​វិញ​បាន​លឿន។

៩ ផ្កាកុលាប

តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់ ជឿ​ថា​ បើ​ដាំ​នៅ​ក្នុង​ផ្ទះ ​នឹង​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត និង​បង្កើន​ភាព​កក់​ក្ដៅ​ ដល់​គ្រួសារ។

១០ ផ្កា Adenium

ប្រសិន​បើដាំ adenium នៅ ក្នុងផ្ទះ ​នឹង​លើក​កម្ពស់​មនុស្ស​នៅ​ក្នុង​ផ្ទះ​​ ឲ្យ​មាន​ប្រជាប្រិយភាព និង​មានគេ​ចូលចិត្ត​ច្រើនៗ៕

គ្រូ ណុប

ចុចអាន៖យល់សុបិនឃើញ ជីងចក់ តាមជំនឿ គឺទាក់ទងនឹងការងារបច្ចុប្បន្ននេះ

ចុចអាន៖សត្វមាន់ ក្នុងសុបិន តំណាងឲ្យលុយកាក់ហូរចូលឥតដាច់ និងជីវិតសប្បាយរីករាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម