Connect with us

វប្បធម៌ ជំនឿ

អ្នកកើតឆ្នាំ «ជូត» មកមើលរាសីខ្លួនឯងក្នុងឆ្នាំថ្មី

បានផុស

នៅ

កណ្តុរ ឆ្នាំ២០២២ រាសីមធ្យមនៅដើមឆ្នាំ។ ចូលឆ្នាំថ្មីអ្នកមានភាពមមាញឹកបន្តិច និងមិនសូវជួបភាពរីករាយប៉ុន្មានទេ។ ក្រៅ​ពី​ការ​ខក​ចិត្ត​ដែល​មិន​នឹក​ស្មាន​ដល់ ​និងមានរឿងស្មុគស្មាញចៀស​មិន​រួច​មួយ​ចំនួន លុះណាតែ កណ្ដុរ ​រៀនជម្នះឧបសគ្គ​ឱ្យបានខ្លាំងណាស់ ទើបឆាកជីវិត​មិនសូវ​តឹងតែងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំថ្មីមកដល់ កណ្ដុរ នឹងរងភាពឯកកោបន្តិច ដូច្នេះគួរស្វែងរកជំនួយ និងការគាំទ្រពីមិត្តជិតស្និទ្ធ ទើបអ្នកអាចឆ្លងផុតរឿងលំបាកៗជាច្រើន។

ក្នុង​រឿង​ស្នេហា ភាព​មិន​ច្បាស់លាស់​នៃ​ពេល​នេះ​អាច​ជាដើមចមនៃការបែកបាក់នា​ពេល​អនាគត​។ ហេតុនេះ ត្រូវប្រមូលភាពក្លាហានដើម្បីប្រឈម ក៏ដូចជាដោះស្រាយឱ្យចប់សព្វគ្រប់ ទើបអ្នកអាចទទួលបាននូវផ្លូវចិត្តស្ងប់ស្ងាត់ និងមានទំនុកចិត្តចំពោះដៃគូស្នេហា។

រឿងរ៉ាវកើតឡើងចំពោះមុខ កណ្តុរមិនគួរធ្វើការសម្រេចចិត្តលើរឿងសំខាន់ៗដែលផ្ទុយនឹងតម្លៃផ្ទាល់ខ្លួន និងសម្បជ្ជញៈរបស់ខ្លួនឡើយ ព្រោះរឿងមិនសមបំណងនឹងកើតឡើងជាបន្តបន្ទាប់ មិនចេះចប់ មិនចេះហើយ។

Rat 2021 zodiac horoscope: What your Chinese zodiac sign means for you this  year | Express.co.uk

ចំពោះការងារ អាជីព ពាណិជ្ជកម្ម និងភាពជោគជ័យអាចត្រូវបានរួមតូចជាងមុន។ ឆ្នាំ ២០២២ អ្នកកើតឆ្នាំជូតអាចមានអារម្មណ៍ចុះខ្សោយ ហើយថែមទាំងជួបប្រទះនឹងការថប់បារម្ភរយៈពេលខ្លីផង។ ដូច្នេះហើយ តាមក្បួនហោរាសាស្ត្រចិន ឆ្នាំ២០២២ កណ្តុរ ត្រូវចេះអត់ធ្មត់ដោយសុទិដ្ឋិនិយមជាទីបំផុត ទើបមិនមានបញ្ហាវែងឆ្ងាយ។

ជាមួយគ្នាដែរ អ្នកនឹងរងការខូចខាតសម្ភារតិចតួចដោយមិនអាចចៀសវាងបាន ប៉ុន្តែវានឹងត្រូវជំនួសដោយរបស់ម្យ៉ាងផ្សេងទៀតមកវិញ។

បើទោះបីជា កណ្ដុរ អាចទទួលរងនូវការលំបាក និងការបរាជ័យមួយចំនួនក៏ដោយ ជាក់ស្តែងរាសីមិនល្អរបស់អ្នក នៅឆ្នាំ ២០២២ មិនមានរយៈពេលវែងទេ ព្រោះបន្ទាប់ពីព្យុះភ្លៀង អ្នកនឹងទទួលបានសុភមង្គលមកវិញ រីឯការបណ្ដាក់ទុននានានឹងងើបប្រសើរឡើង ចាប់ពីពាក់កណ្ដាលឆ្នាំទៅ៕

អត្ថបទ៖ សន្យា

ចុចអាន៖ គ្រោះ ឬលាភ ទស្សន៍ទាយទាំងអស់ រាសីឆ្នាំទាំង ១២ កំលុងឆ្នាំ២០២២

ចុចអាន៖ រឿងសំណាងចំពោះមនុស្សកើត “ឆ្នាំជូត”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម