Connect with us

វប្បធម៌ ជំនឿ

ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច

បានផុស

នៅ

មនុស្សភាគច្រើនប្រហែលជាបានស្គាល់លោកយាយពិការភ្នែក Baba Vanga ហើយ។ សមត្ថភាពទស្សន៍ទាយរបស់គាត់ ត្រូវបានមនុស្សលើសកលលោកកោតសរសើរពោលគឺលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana និងគ្រោះមហន្តរាយ Chernobyl ជាដើម ពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំហើយបានអះអាងនៅពេលនោះថា គាត់បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត។

ក្នុងឆ្នាំ២០២២ដែលកាន់តែខិតចូលមកជិតនាពេលខាងមុខនេះ លោកយាយបានទស្សន៍ទាយអំពីរឿងរ៉ាវដ៏រន្ធត់ចំនួន៦ ដូចជា៖

១. ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ

លោកយាយ Baba Vanga បានទស្សន៍ទាយថា នៅឆ្នាំ២០២២ នឹងមានទឹកជំនន់ខ្លាំងក្លា នៅក្នុងប្រទេសអាស៊ីមួយចំនួន និងអូស្ត្រាលី។

២. ជំងឺរាតត្បាតមួយទៀត

លោកយាយជនជាតិប៊ុលហ្គារីរូបនេះទាយថា នៅឆ្នាំ២០២២ អ្នកស្រាវជ្រាវមួយក្រុម នឹងរកឃើញមេរោគដ៍សាហាវមួយនៅតំបន់ស៊ីបេរី។ ហើយជាការពិតណាស់ ដោយសារតែការប្រែប្រួលអាកាសធាតុ មេរោគនេះនឹងរាលដាល ហើយប៉ះពាល់ដល់ភពផែនដីទាំងមូល។

៣. ខ្វះទឹកផឹក

លោកយាយទស្សន៍ទាយថា នៅឆ្នាំក្រោយ ទីក្រុងជាច្រើននឹងត្រូវរងគ្រោះដោយការខ្វះខាតទឹកផឹក។ ដូច្នេះ នេះ​នឹង​មាន​ផល​វិបាក​ខាង​នយោបាយ ខណៈ​រដ្ឋ​ជា​ច្រើន ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ស្វែង​រក​ដំណោះ​ស្រាយ​ផ្សេង​ទៀត។

៤. ការឈ្លានពានរបស់មនុស្សភពផ្កាយ

លោកយាយទាយថា អាចម៍ផ្កាយដែលមានឈ្មោះ Oumuamua នឹងត្រូវបានបញ្ជូនដោយមនុស្សភពផ្កាយដើម្បីស្វែងរកជីវិតនៅលើផែនដី។ ប៉ុន្តែរឿងនេះហាក់ដូចជាមិនអាចកើតឡើងទេ ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

៥. ប្រទេសឥណ្ឌា ញាំញីដោយរឿងចង្រៃ

យោងតាមលោកយាយ Baba Vanga, សីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌានឹងឡើងដល់៥០អង្សាសេ ដែលនឹងធ្វើឲ្យសត្វកណ្តូប វាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឲ្យមានគ្រោះទុរ្ភិក្សដ៏សម្បើម។

៦. Virtual Reality (VR) នឹងកាន់កាប់

លោកយាយបានឲ្យដឹងថា ឆ្នាំ២០២២ មនុស្សនឹងចំណាយពេលច្រើនជាងពេលណាទាំងអស់នៅមុខអេក្រង់។ នេះមានន័យថា មនុស្សនៅផ្ទះច្រើនជាងពេលណាទាំងអស់ ដោយមានទំនាក់ទំនងតិចតួចជាមួយមនុស្សខាងក្រៅ, មានអេក្រង់រាប់ពាន់សម្រាប់មើលឬប្រើ ដូចជាស្មាតហ្វូន ទូរទស្សន៍ កុំព្យូទ័រ ថេប្លេត វីដេអូ ហ្គេម។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការទស្សន៍ទាយរបស់លោកយាយ?

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bolavip

ចុចអាន​៖ ទំនាយរបស់លោកយាយពិការភ្នែក​ Baba Vanga សម្រាប់ឆ្នាំ២០២១ ពិតជារន្ធត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម