Connect with us

វប្បធម៌ ជំនឿ

ឆ្មាក្នុងសុបិន បានន័យថា អ្នកជិតដល់គូព្រេង និងមានលាភសំណាងខាងហិរញ្ញវត្ថុ

បានផុស

នៅ

សុបិន​ឃើញ​ឆ្មា​ពណ៌​ស បាន​ន័យ​ថា ​អ្នក​នឹង​មាន​សុភមង្គល​ក្នុង​រឿង​ស្នេហា ហើយ​ក៏​មាន​លាភ​ចូល​លុយកាក់​ផង​ដែរ ។ប្រសិនបើ​សុបិន​ឃើញ​ឆ្មា​ពណ៌​ស​ ជាមួយ​នឹង​រាងកាយ​ដែល​មាន​សុខភាព​ល្អ និង​មាន​សក់​ភ្លឺ​ចាំង​ នោះ​បាន​ន័យ​ថា ជោគវាសនា​របស់​អ្នក ​ស្ថិត​ក្នុង​ទិសដៅ​មួយ​ដែល​កើន​ឡើង មិន​ថា​​ធ្វើ​សកម្មភាព​ណា​ក៏​ដោយ មាន​ឱកាស​ជោគជ័យ​គឺ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើជា​ស្ត្រី ហើយ​សុបិន​ឃើញ​កូន​ឆ្មា​ពណ៌​ស បាន​ន័យ​ថា​ ឆាប់ៗ​នេះ​នឹង​មាន​សមាជិក​ថ្មី​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ។ បើ​អ្នក​សុបិន​ឃើញ​ឆ្មា​ពណ៌​ស កំពុង​ដេក​យ៉ាង​សប្បាយ​រីករាយ ​បញ្ជាក់​បាន​ថា ​គោលដៅ​ឬ​ការ​រំពឹង​ទុក នឹង​ទទួល​បាន​ជោគជ័យ ​ក្នុង​ពេល​ឆាប់ៗ​នេះ។

សុបិន​ឃើញ​ឆ្មា​ខ្មៅ មនុស្ស​ជាច្រើនប្រហែលជាគិតថា​ឆ្មា​ខ្មៅ គឺ​ជា​និមិត្ត​សញ្ញា​នៃ​សំណាងអាក្រក់។ ប៉ុន្តែ​បើ​​​យល់សប្ដិ​ឃើញ​ បញ្ជាក់​បាន​ថា ​សំណាង​ខ្លាំង​ណាស់។ បើ​សុបិនឃើញ​ឆ្មាខ្មៅ ដែលមានរូបរាងស្រស់ស្អាត បានន័យ​ថា ​នៅ​ពេល​នេះ ​បើ​អ្នក​ចាត់​វិធានការ​លើ​បញ្ហា​ផ្សេងៗ នោះ​នឹងជោគជ័យក្នុងរឿង​ទាំងនោះ។

សុបិនឃើញឆ្មាខ្មៅមួយភ្លែត រួច​ក៏​បាត់​ទៅវិញ បានន័យ​ថា ទុក្ខសោកដែលមាន នឹងបានធូរស្រាលមកវិញ។

ប៉ុន្តែបើ​ឃើញឆ្មាខ្មៅ មើលទៅកាចសាហាវ នោះអាច​ជួបមនុស្សដែលមានបំណងមិនល្អ ហើយគេនឹងវិនិច្ឆ័យអ្នក ​គ្រាន់តែជា​រូបរាង​ខាងក្រៅ​ប៉ុណ្ណោះ។ ដូច្នេះ​គួរ​បង្ហាញ​ចំណុច​ខ្លាំង ​ដែល​ខ្លួន​មាន ​ដើម្បី​យក​ឈ្នះ​បេះដូង​អ្នក​ដទៃ។

ឃើញឆ្មា​បីពណ៌ នោះជាឆ្មា​គឺជាអាទិទេពដែលការពារផ្ទះ។ ប្រសិនបើអ្នក​ឃើញ​ឆ្មា​បី​ពណ៌​នៅ​ក្នុង​សុបិន បញ្ជាក់​ថា ​ឆ្មា​មក​ដាស់តឿន​ឲ្យ​​ប្រយ័ត្ន​នឹង​បញ្ហា​ធំ​ៗ​ ដែល​អាច​នឹង​កើតឡើង​ក្នុង​ផ្ទះ ។ សូមប្រុងប្រយ័ត្ន ជាពិសេស​ចំពោះបុរស និង​ចោរកម្ម​ផ្សេងៗ។

សុបិន​ឃើញឆ្មាវង្វេង ឆ្មាវង្វេងគឺជាឆ្មាដែលគ្មានម្ចាស់ និងមិនមានផ្ទះជាប្រភពចម្បង ប្រសិនបើសុបិនឃើញ ឆ្មាវង្វេងនោះបង្ហាញពីស្នេហារបស់អ្នកត្រូវការគ្នាមកហើយ។ ដូច្នេះ គួរ​ស្វែងរក​មនុស្ស​ជិតស្និទ្ធ​ ដែល​អាច​ជាទី​ពឹង​ផ្លូវចិត្ត​ក្នុងពេលនេះ ឬមនុស្សដែលនៅ​ជាមួយ​ហើយ មានអារម្មណ៍ថាសុខស្រួល វា​នឹងជួយ​ឲ្យ​មានអារម្មណ៍នៃ​ស្ថេរភាពផ្លូវចិត្ត។

សុបិន​ឃើញសត្វឆ្មាជាច្រើន មនុស្សជាច្រើនប្រហែលជាគិតថា សុបិនឃើញឆ្មាជាច្រើន ជាអំណរនៃការ​ការ​សប្បាយ ប៉ុន្តែតាមពិត វាជាសញ្ញាមួយបង្ហាញថា អ្នកប្រហែលជាមានបញ្ហាហិរញ្ញវត្ថុ ដូច្នេះ​សូមក្រឡេកមើលទៅក្រោយ ហើយពិនិត្យមើលការចំណាយ​សព្វថ្ងៃ។ អ្នកនឹងបាត់បង់លុយដោយឥតប្រយោជន៍ ឬ​ត្រូវបានបោកប្រាស់ដោយអ្នកណាម្នាក់ ឬអាចត្រូវបានទាញចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ។

សម្រាប់បុរស សុបិនឃើញសត្វឆ្មាជាច្រើន នោះ​បញ្ចាក់​ អ្នកនឹងត្រូវបាន​ស្ត្រី​បោក​បញ្ឆោត​ដោយក្ដីឈឺចាប់។

សម្រាប់ស្ត្រី សុបិនឃើញសត្វឆ្មាជាច្រើន បញ្ចាក់បានថា ​អ្នកនឹងត្រូវបានមើលឃើញដោយស្ត្រីផ្សេង​ទៀត នៅជុំវិញអ្នក​ជាសត្រូវ។ សូមប្រយ័ត្នចំពោះទង្វើខ្លួនឯង ​និងសុជីវធម៌​ការនិយាយទូទៅ។

សុបិនឃើញឆ្មាញី បានន័យថា អ្នកកំពុងត្រូវការស្នេហា​​ ហើយចង់ទទួលបានការទទួលយកពីមនុស្សជុំវិញខ្លួន ប្រសិនបើអ្នកតាំងចិត្តកសាងទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន នឹងទទួលបានជោគជ័យ វា​ជា​សុបិន​ល្អ​ណាស់ ។

សុបិនចង់ចិញ្ចឹមឆ្មាថ្មី បញ្ចាក់ថាអ្នកនឹង​មាន​សំណាង​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ។ លើសពីនេះទៀត ប្រសិនបើនៅក្នុងសុបិនអ្នកសប្បាយចិត្តដែលមានឆ្មាថ្មី នោះ​អ្នក​មាន​អ្វី​ដែល​រីករាយ​ក្នុង​ចិត្ត​អ្នក​។ តែបើអ្នកនៅឆ្ងាយពីមនុស្សជាទីស្រឡាញ់ នោះការនឹករលឹកនិងថយចុះ។

ប៉ុន្តែបើអ្នកស្ទាក់ស្ទើរក្នុងការចិញ្ចឹមឆ្មាថ្មី បង្ហាញពីទុក្ខព្រួយដែលមិនអាចនិយាយជាមួយនរណាម្នាក់បាន។ ដូច្នេះ​គួរ​ព្យាយាម​រក​ឱកាស​និយាយ​ជាមួយ​អ្នក​ដែល​អ្នក​ទុក​ចិត្ត​ ដើម្បី​បញ្ចេញ​ និងបំបាត់ទុក្ខដែលជ្រៅក្នុងចិត្ត។

សុបិន​ចង់និយាយជាមួយឆ្មា ប្រសិនបើអ្នកសុបិនឃើញឆ្មានិយាយជាមួយអ្នកជាភាសាមនុស្ស សូមចងចាំនូវអ្វីដែលឆ្មាបាននិយាយទៅកាន់អ្នក។ ព្រោះអ្វីដែលឆ្មាបាននិយាយនោះ តាមពិតជាដំបូន្មានដែលអ្នកអាចអនុវត្តបានក្នុងជីវិតពិត ឬនិយាយម្យ៉ាងទៀត វាគឺជាពាក្យរបស់ឆ្មានៅក្នុងសុបិននោះ។

វាគឺជាវិធីសាស្រ្តដែលនឹងជួយអ្នកក្នុងការដោះស្រាយទុក្ខលំបាក និងបញ្ហាផ្សេងៗក្នុងជីវិតបច្ចុប្បន្ន ដែលអ្នកកំពុងជួប។ បើសុបិនឃើញខ្លួនឯងចង់និយាយលេងសើចជាមួយឆ្មានោះបញ្ចាក់បានថា លាភ​សំណាង​ច្រើន​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

គ្រូ ណុប

ចុចអាន៖ឃើញស្ត្រីពោះធំក្នុងសុបិន ដូចនាំលាភ និងសំណាងល្អ មកឲ្យដល់ជីវិត

ចុចអាន៖យល់សប្ដិឃើញសត្វក្របី ប្រយ័ត្នមានគ្រោះអាក្រក់​ ចូលមកយាយីក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម