Connect with us

វប្បធម៌ ជំនឿ

ឆ្នាំ២០២២ «រោង» ប្រឈមរឿងមិនល្អទាំងនេះ កំលុង ៤ខែដំបូង

បានផុស

នៅ

ឆ្នាំរោង សត្វនាគ កើត​ក្នុង​ឆ្នាំ​ ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០ និង ២០១២ យោងតាមប្រតិទិនចន្ទគតិ ស្ថានភាពហិរញ្ញវត្ថុ អាជីព វិស័យជំនួញ និងផ្នែកមនោសញ្ចេតនា ប្រឈមនឹងបញ្ហាមួយចំនួន អំឡុង៤ខែដំបូង នៃឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមក្បួនទស្សន៍ទាយចិន ក្នុងឆ្នាំ ២០២២ នាគ ខាងវិជ្ជាជីវៈរងសម្ពាធច្រើនគួរសម និងអាចកើតទំនាស់ជាមួយមិត្តរួមការងារ ដូច្នេះទាមទារការអត់ធន់ខ្លាំងណាស់។ ខាងឯជំនួញ នាគ ត្រូវពន្យារពេលលើគម្រោងដាក់ទុនរកស៊ីជួញដូរ កំលុងត្រីមាសដំបូង​ជាបណ្ដោះអាសន្នសិន ពុំនោះទេដូចយកលុយទៅជះចោល ពោលគ្មានការចំណេញ មានតែបង្ខាតពេលឥតប្រយោជន៍។

ចំពោះហិរញ្ញវត្ថុ ​ឆ្នាំរោង រមែងចំណាយច្រើន ទៅលើរឿងមិនចាំបាច់ ឬភ្លេចខ្លួនចាយវាយ ឥតបើគិត។ នាគ នឹងមានការធ្លាក់ចុះនៃប្រាក់ចំណូល ដោយសារតែមិនមែនជាផ្កាយសំណាងលុយ។ ទ្រព្យសម្បត្តិ នៅឆ្នាំ២០២២ អាចរក្សាឱ្យគង់បាន លុះណាតែមិនភ្លើនភ្លើនភ្លេចខ្លួន។

Chinese Golden Dragon by artforgame on Dribbble

យ៉ាងណាមិញ ខាងទំនាក់ទំនងសង្គមនឹងមានសំណាងល្អ នាគ មានឱកាសក្នុងការកសាងមុខមាត់កាន់ខ្ពស់ឡើង មានមានកេរ៍ឈ្មោះ ​មានគេស្គាល់ច្រើន ដោយសារមានចៅហ្វាយនាយជួយជ្រោមជ្រែង និងមានមនុស្សស្រឡាញ់រាប់អាន ចាំជួយឧបត្ថម្ភគាំទ្រ។

ក្នុង​រឿង​ស្នេហាឯណោះវិញ នាគ ដែលធ្លាប់មានជម្លោះជាមួយដៃគូ ​នឹង​មាន​ការ​សម្រុះ​សម្រួល ឬ​ចរចា​ពី​ចម្ងាយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់។ ប៉ុន្តែចំពោះអ្នកគ្មានជម្លោះពីមុន បែរជាមានភាពរកាំរកូស ដែលតម្រូវឱ្យគូស្នេហ៍ទាំងសងខាង ចេះយោគយល់ អាធ្យាស្រ័យគ្នា។

ដើម្បីបង្កើនសំណាងល្អ នៅពេលឆ្នាំ២០២២មកដល់ នាគគួរឧស្សាហ៍ប្រើពណ៌​បៃតង និង​ពណ៌​មាស៕

អត្ថបទ៖ សន្យា

ចុចអាន៖ គួរត្រៀមខ្លួន! «ឆ្លូវ» ឆ្នាំ២០២២ ឆាកជីវិតជួបបញ្ហាច្រើនណាស់

ចុចអាន៖ ទំនាយជោគជតារាសីមនុស្សឆ្នាំ «ខាល» កំលុងឆ្នាំ ២០២២​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៥ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២០ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៧ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម