Connect with us

វប្បធម៌ ជំនឿ

លេខ​ទូរសព្ទមិនគួរប្រើ សម្រាប់ហុងស៊ុយថ្ងៃកំណើតទាំង ៧

បានផុស

នៅ

លេខ​ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ មិនថាលេខផ្ទះ ខុនដូ អគារផ្សេងៗ ស្លាកលេខម៉ូតូ-រថយន្ត និងលេខទូរសព្ទជាដើម សុទ្ធសឹងពាក់ព័ន្ធនឹងជំនឿហុងស៊ុយ ដែលអាចនាំសំណាង ឬនាំគ្រោះចង្រៃ បើសិនជ្រើសរើសមកប្រើ មិនត្រូវនឹងធាតុរបស់អ្នកនោះទេ។

លេខជាធាតុផ្សំនៃជីវិត អាចនាំទៅរកភាពរុងរឿងនៃការងារ ការរីកចម្រើនផ្នែកជំនួញ ផ្ដល់ថាមពលវិជ្ជមានជីវិត បង្កើនសុខភាពល្អ ហិរញ្ញវត្ថុហូរចូល និងការស្រឡាញ់រាប់អានពីមនុស្សផង។ល។ ព្រោះគេរមែងជឿថា លេខ ជាផ្កាយនៃសំណាង ប៉ុន្តែលុះណា តែរើសឱ្យត្រូវជាមួយរាសីរបស់អ្នកជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទនេះ នឹងលើកយកលេខដែលសក្កិសម និងលេខមិនគួរប្រើ សម្រាប់អ្នកកើតក្នុងថ្ងៃទាំង៧ ដើម្បីបញ្ចៀសសំណាងអាក្រក់ពីអ្នក និងនាំរឿងល្អៗចូលមកក្នុងជីវិត។

ថ្ងៃអាទិត្យ

ចំពោះអ្នកកើតនៅថ្ងៃអាទិត្យ មិនគួរប្រើលេខទូរសព្ទដែលមានលេខ ៦ ឬមានផលបូកស្មើ ៦ឡើយ។

ដោយឡែកលេខ​ទូរសព្ទ​សក្តិសមដើម្បីបង្កើនសំណាងសម្រាប់អ្នកមាន​ដូច​ជា​ លេខ​១, ២​, ​៣, ​៤, ៥, ​៧ និងលេខ ​៨ ។

ថ្ងៃចន្ទ

លេខឆុងសម្រាប់អ្នកកើតថ្ងៃចន្ទគឺ លេខ ១ ឬផលបូកខ្ទង់ទាំងអស់ចូលគ្នាស្មើ ១។

ទោះជាយ៉ាងនោះក្ដី ​អ្នកធាចជ្រើសរើសលេខ​ទូរសព្ទ​​នាំសំណាង​​ដូច​ជា លេខ​ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ៦ លេខ ៧ និងលេខ ៨។

ថ្ងៃ​អង្គារ

មិនត្រូវមានលេខ ២ ឬផលបូលស្មើ ២ ជាលេខរបស់អ្នកកើតថ្ងៃអង្គារទេ ព្រោះលេខនេះ ជាលេខពុំផ្ដល់ភាពរីកចម្រើន។

ចំណែកលេខ​នាំ​សំណាង​សម្រាប់​អ្នកកើតនៅថ្ងៃនេះវិញមាន​ដូច​ជា​ លេខ ១,​ ៣, ៤, ៥, ៦,  ​៧ និងលេខ ៨។

ថ្ងៃ​ពុធ

មនុស្សកើតខែថ្ងៃមិនត្រូវធាតុជាមួយលេខទូរសព្ទលេខ ៣ និងលេខ ៥ ឬផលបូកស្មើ លេខទាំងពីរនេះឡើយ។ ប៉ុន្តែអ្នកអាចបង្កើនសំណាងហុងស៊ុយតាមរយៈការជ្រើសរើសប្រើលេខ ១, ២, ៤, ៦, ៧, និងលេខ ៨។

ថ្ងៃ​ព្រហស្បតិ៍

កុំយកលេខ ៧ ជាខ្ទង់នៃលេខទូរសព្ទរបស់អ្នកកើតថ្ងៃព្រហស្បត្តិ៍ ឬមានផលបូកស្មើ ៧ ឱ្យសោះ។ យ៉ាងណាអ្នកកើតក្នុងថ្ងៃនេះ នៅតែបន្ថែមហុងស៊ុយបានតាមរយៈការប្រើប្រាស់លេខ ១, ២, ៣, ៤, ៥, ៦, ៨។

ថ្ងៃសុក្រ

ថ្ងៃសុក្រ មិនគួរជ្រើសរើសលេខទូរសព្ទមានលេខ ​៨ ឬផលបូកស្មើ ៨ ទេ ដោយអាចជំនួសវិញនូវលេខនាំជោគលាភគឺលេខ ១, ២, ៣, ៤, ៥, ៦  និងលេខ ៧។ ​

ថ្ងៃសៅរ៍

លេខ ៤ ឬផលបូកស្មើ ៤ មិនគួរជាលេខទូរសព្ទរបស់អ្នកកើតថ្ងៃសៅរ៍ឡើយ។ ផ្ទុយមកវិញ បើចង់ចៀសសំណាងមិនល្អគួររើសលេខ ១, ២, ៣, ៥, ៦ , ៧ និងលេខ ៨ វិញ។

ដោយឡែក ចំពោះលេខ ៩ ត្រូវជាមួយមនុស្សគ្រប់ធាតុ ហើយបើសិនមានលេខទូរសព្ទកន្ទុយ ៩៩ នោះរឹតតែបង្កើនសំណាង លាភសក្ការ ជាពិសេសល្អខ្លាំងចំពោះការរកស៊ីជួញដូរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?

ចុចអាន៖ «លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម