Connect with us

វប្បធម៌ ជំនឿ

រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

បានផុស

នៅ

សម្រាប់អ្នកដែលកំពុងស្វែងរកជំនួយ ដើម្បីជួយបង្កើនស្នេហា និងចង់ឲ្យខ្លួនឯង មានមនុស្សចូលចិត្តច្រើន ថ្ងៃនេះ គ្រូ ណុប នឹងបង្ហាញ​រុក្ខជាតិមួយចំនួន ដែលគេជឿថា ជួយបង្កើនស្នេហា និង​ភាពទាក់ទាញ បានយ៉ាងច្រើនផងដែរ។

កុលាប​ក្រហម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយពីផ្កានៃដើមឈើអំពីស្នេហា គេមិនអាចចៀសបានទេ​ ដែលមិនគិតដល់ “ផ្កាកុលាប” វាជា​ផ្កាតំណាង​ឲ្យ​សេចក្តីស្រឡាញ់ ដោយ​ត្រូវបានផ្តល់ឲ្យ​មនុស្សសំខាន់​ណា​ម្នាក់ ​ក្នុងឱកាស​ផ្សេងៗ។

គេ​ជឿថា ផ្កាកុលាបក្រហម វា​ជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​មិន​ចេះ​រីងស្ងួត ​របស់​ដៃគូ។ ចំណែក​អ្នក​នៅ​លីវ មាន​ជំនឿ​ថា ការ​ដាំ​ផ្កា​កុលាប​ក្រហម ​នឹង​ជួយ​បង្កើន​ស្នេហា បង្កើន​ភាព​ទាក់ទាញ ហើយ​ប្រាកដ​ជា​ជួប​ស្នេហ៍​ល្អ​ជាក់ជា​មិន​ខាន ។

ប្រទាល​ម្លូ​លឿង

ជា​រុក្ខជាតិ​ដ៏​ល្អ​មួយ​ ដែល​គេ​ជឿ​ថា ​ បើដាក់ដាំ​នៅ​ផ្ទះ ​នឹង​បង្កើន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​ជួយ​លើក​ស្ទួយ​ភាព​ទាក់ទាញ​ខាង​ស្នេហា។ ប្រទាល​ម្លូ​លឿង ក៏​ល្អ​សម្រាប់​ពាណិជ្ជករ​និង​ម្ចាស់​អាជីវកម្ម​នានា​ផង​ដែរ។ ដោយសារ​តែ​គេ​ជឿ​ថា​ ​វា​នឹង​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​នៃ​ការ​ជួញដូរ ចំណេញ​ជាងមុន ជួយ​ក្នុង​បញ្ហា​លំបាក មកជាសំណាង​ផង​ដែរ។

រុក្ខជាតិ Kalong

គេ​ជឿ​ថា ​បើ​អ្នក​បាន​ដាំ​ផ្កា​កាឡុង នឹង​ជួយ​លើក​កម្ពស់​ប្រធានបទ​នៃ​សេចក្ដី​មេត្តា​ករុណា​ដ៏​អស្ចារ្យ ជួយ​ឲ្យ​ស្នេហា​មាន​ភាព​ផ្អែមល្ហែម​ ជា​ពិសេស​វា​ក៏​ជួយ​​លើក​រាសី ហើយ​បន្ថែម​ពីនោះ វាក៏ជារុក្ខជាតិនាំសំណាង​ផង​ដែរ។

ប្រទាលទេវតាប្រាំបីទិស

គ្រាន់​តែ​ឈ្មោះ​ក៏​គេដឹងថា ជារុក្ខជាតិហុងស៊ុយមិនធម្មតា ​ហើយ​ជាពិសេស ​​គេ​ឃើញ​ជា​ញឹក​ញាប់​នៅ​តាម​ផ្ទះ​ជា​ច្រើន​ដែល​និយមដាំពណ៌​ស្រស់​ស្អាតដូចជា ពណ៌ផ្កាឈូក ជាមួយពណ៌ស ដែល​បង្ហាញ​អត្ថន័យ​ល្អផងដែរ។

ប្រទាល​ទេវតា​ប្រាំបីទិស ​នឹងបង្កើនភាព​ទាក់ទាញ​ដល់​អ្នក​ដាំដុះ ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ និង​ការ​ស្រលាញ់​រាប់អាន​ជា​ច្រើន​ផង​ដែរ។

រុក្ខជាតិ Amaranth

ដូច​ដែល​ឈ្មោះ​បានបង្ហាញ វាគឺជាផ្កាដែលត្រូវបានគេជឿថា​ អាចជួយឲ្យ​​ស្នេហារីកដុះដាល​មិន​ចេះ​ចប់។ បើ​អ្នក​ណា​មាន​គូ​ស្នេហ៍ វា​នឹង​ជួយ​លើក​កម្ពស់​ឲ្យ​ផ្លែ​​ផ្កា​នៃ​សេចក្ដី​ស្រលាញ់ ហើយ​នឹង​ជួយ​គូ​ស្នេហ៍​ កាន់តែ​ស្រឡាញ់​គ្នា​ខ្លាំង​ឡើង ​មួយ​កម្រិត​ទៀត៕

គ្រូ ណុប

ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព

ចុចអាន៖ឃ្លោក ចិន ហុងស៊ុយហៅលុយកាក់ បង្កើនលាភសំណាង និងអាយុយឺនយូរក្នុងគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម