Connect with us

វប្បធម៌ ជំនឿ

ពស់ឈើ កើតឆ្នាំ១៩៦៥ រាសីឡើងខ្ពស់ទាំងឆ្នាំនេះនិងឆ្នាំ២០២១

បានផុស

នៅ

ដោយផ្អែកលើធាតុទាំង ៥ របស់ចិន ម្សាញ់ដែលកើត​ឆ្នាំ ១៩៦៥ គឺជាឆ្នាំនៃពស់ឈើ។ ដូច្នេះមនុស្សដែលកើតនៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ១៩៦៥ ដល់ថ្ងៃទី ២០ ខែមករាឆ្នាំ ១៩៦៦ ជាពស់ឈើ មាន​ពណ៌សំណាង ដីឥដ្ឋ ឬពណ៌ដី ពណ៌លឿងល្មៀត ពណ៌សូកូឡាស្តើង និងមាន​លេខសំណាង​១និង២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់ពស់ឈើកើតនៅឆ្នាំ ១៩៦៥
ខុសពីពស់នានា រាសីនៅឆ្នាំ ២០២០ និងផ្កាយទ្រព្យសម្បត្តិរួមរបស់អ្នកឆ្នាំពស់ឈើដែលកើតក្នុងឆ្នាំ ១៩៦៥ គឺអស្ចារ្យណាស់។ ទោះយ៉ាងណា រាសីចក្រ​ពស់ឈើនេះមានផ្លូវលំបាកក្នុងទំនាក់ទំនង តម្រូវ​អត់ធ្មត់និងអធ្យាស្រ័យឲ្យបានច្រើន ហើយហ៊ាន​សូមអភ័យទោសឲ្យទាន់ពេលវេលាចំពោះអ្វីដែលពួកគេបានធ្វើខុស។

ទោះយ៉ាងណាឆ្នាំ ២០២០ នឹងមានការកើនឡើងនូវឱកាស​អាជីព។ មនុស្សពស់ឈើដែលមានបទពិសោធន៍ អាចបង្កើតសមិទ្ធិផលច្រើនឡើងៗ បើធ្វើការជាបុគ្គលិក នៅឆ្នាំ ២០២០ និងឡើងតួនាទី បើមានមុខជំនួញឬដែលគិតចង់បាន និងបានសម្រេច​។ នៅពេលអាជីពត្រូវបានកែលម្អក្លាយជាវិជ្ជមាន​យ៉ាងខ្លាំងនៅឆ្នាំនេះ មនុស្សពស់ឈើនឹងរកប្រាក់បានថែមទាំង​មាន​ប្រាក់សោធននិវត្តន៍គួរឱ្យកត់សម្គាល់។ ពួកគេទំនងជាមានអារម្មណ៍ឆ្ងល់ដែលអាចមានចំណូល​ច្រើនមាន​លុយមកភ្លាមៗ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ពស់ឈើកើតនៅឆ្នាំ ១៩៦៥
នៅឆ្នាំ ២០២១ រាសីពស់ឈើ អាចអភិវឌ្ឍបានកាន់តែល្អនិងយ៉ាងលឿនស្លេវនៅក្នុងការងាររបស់ពួកគេ។ ប្រឈមមុខនឹងបន្ទុកការងារធ្ងន់នៅដើមឆ្នាំខ្លះក្តី ពួកគេនឹងមានភាពឧស្សាហ៍ព្យាយាមនិងត្រូវបានគេឱ្យតម្លៃដោយចៅហ្វាយហើយទទួលបានឱកាសមានឥទ្ធិពលនិងដើរតួយ៉ាងល្អក្នុងការលើកកម្ពស់អាជីពនាពេលអនាគត។ សម្រាប់អ្នករកស៊ីព្យាយាមកុំសហការជាមួយមិត្តភក្តិឬមានទំនាក់ទំនងអាជីវកម្មច្រើនពេកនៅឆ្នាំ ២០២១ នេះរកមួយៗបានហើយ​។

ផ្អែកលើផ្កាយសំណាងខាងសហគ្រិនព្រិលបន្តិចរបស់ពស់ឈើនៅឆ្នាំ ២០២១ នៅពេលណាចង់ធ្វើការវិនិយោគត្រូវពិចារណាដោយប្រុងប្រយ័ត្នចៀសវាងហានិភ័យនិងជាប់អន្ទាក់។ ជាទូទៅ គុណភាពនៃជីវិតឆ្នាំពស់ឈើ កាន់តែ​ប្រសើរឡើងចាប់ពីពេលនេះ ប៉ុន្តែពួកគេនៅតែត្រូវទទួលទានក្នុងកម្រិតមធ្យម ហើយល្អបំផុតក្នុងការសន្សំប្រាក់ដើម្បីផ្តល់នូវការគាំទ្រផ្នែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ការអភិវឌ្ឍបន្ថែម​នាពេលអនាគត។

ទំនាក់ទំនងរវាងពស់និងគូស្នេហ៍របស់ពួកគេនឹងមានភាពធូរស្រាលឡើងៗក្នុងឆ្នាំ ២០២១។ ភាគីទាំងពីរអាចឈានដល់ការព្រមព្រៀងគ្នាដោះស្រាយបញ្ហាមួយចំនួន អាចអត់ធ្មត់និងយល់ចិត្តគ្នា ឈប់ឈ្លោះប្រកែកគ្នាលើរឿងតូចតាច។ បើមិនមានគូនៅឡើយ នៅក្នុងឆ្នាំនេះអាចជួបមនុស្សម្នាក់ជាទីពេញចិត្ត។

សំណាងសុខភាពមិនជាល្អទេ។ បើនិយាយពីរបបអាហារវិញពួកគេមិនគួរបរិភោគអាហារប្រៃនិងផ្អែមខ្លាំងពេកឡើយពិសេសអ្នកដែលទទួលរងពីជំងឺរ៉ាំរ៉ៃគួរតែបរិភោគអាហារដែលងាយៗ។ លើសពីនេះទៀតពួកគេត្រូវពង្រឹងការហាត់ប្រាណរបស់យកចិត្តទុកដាក់លើស្ថានភាពប្រែប្រួលរាងកាយ​ដែលមិនបានរំពឹងទុកពេញមួយឆ្នាំនេះ ព្រោះផ្កាយ​សុខភាពក៏រងទង្គិច​។ ចូររកឃ្លោកចិនមកពាក់ការពារខ្លួន ឬក៏ដាក់តាំងក្នុងទីដំណេក។

ឆាកជីវិត​ពស់ឈើកើតឆ្នាំ ១៩៦៥
មនុស្សដែលមានរាសីចក្រ​ពស់ឈើកើតនៅឆ្នាំ ១៩៦៥ មានការគិតឡូជីខល ហើយចូលចិត្តធ្វើអ្វីដែលមានលក្ខណៈជាវិធីសាស្ត្រ។ ពួកគេចូលចិត្តរៀបចំអ្វីៗឱ្យមានសណ្តាប់ធ្នាប់ ហើយរស់នៅក្នុងកន្លែងស្អាតៗនិងស្រស់ៗ។ ពួកគេមានទេពកោសល្យដ៏អស្ចារ្យក្នុងការកោតសរសើរអ្នកដទៃ ​ម៉្លោះហើយគេអាចជាមេដឹកនាំមានអ្នកដើរតាមជានិច្ច។ ការសិក្សាគេហាក់ខ្ចិលបន្តិច​តែ​ពោរពេញទៅដោយភាពច្នៃប្រឌិត។ ពួកគេងាយនិងភ្ជាប់សារៈសំខាន់ទៅនឹងមិត្តភាពដូច្នេះពួកគេមានប្រជាប្រិយភាពគួរសម។

ទោះជាយ៉ាងណាក៏ដោយសត្វពស់ជាញឹកញាប់គិតថាពួកគេខុសពីអ្នកដទៃ មានលក្ខណៈពិសេស ហើយពួកគេចូលចិត្តរាប់អានមិត្តភក្តិថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ពួកគេរឹងចចេសណាស់នៅពេលមានបញ្ហា លើកលែងតែ​គេព្រមចុះចាញ់ដោយខ្លួនឯង​ ចំណែកឱ្យស្តាប់យោបល់អ្នកដទៃហើយ​ដកថយ គឺមិនងាយទេ។

អាជីព
អ្នកកើត​ឆ្នាំ ១៩៦៥ រមែង​មានសំណាងល្អក្នុងអាជីព។ នៅក្នុងជីវិតពួកគេ អាចទទួលបានជំនួយពីមនុស្សជាច្រើននៅ​ពេលពួ​កគេមានការលំបាក។ ដូច្នេះពួកគេអាចបង្កើតសមិទ្ធិផលមួយចំនួនយ៉ាងងាយស្រួលនៅក្នុងវិស័យការងារនិងមាន​ឱកាសហើយឱកាសទៀត។ នៅឆ្នាំក្រោយពួកគេជាទូទៅនឹងអាចក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុនផ្ទាល់ ហើយនឹងតែងតែ​ត្រូវបានស្រឡាញ់យ៉ាងខ្លាំងពីអ្នកក្រោមបង្គាប់។
ដៃគូអាក្រក់ដែលនៅជុំវិញខ្លួនមិនចេះខ្វះទេ កុំអោយចាញ់បោកគេប្រសិនបើមាននរណាម្នាក់ខ្ចីប្រាក់ពីត្រូវប្រាកដថាមាន​នីតិវិធីដោះស្រាយច្បាស់លាស់។

អាជីវកម្មនិងអាជីពល្អបំផុត
ទោះបីជាមនុស្សកើតក្នុងឆ្នាំពស់១៩៦៥និង១៩៧៧មានកម្លាំងចិត្តស្រួចស្រាល់ក៏ដោយក៏ពួកគេធ្លាប់ធ្វើអ្វីៗតាមវិធីផ្ទាល់ជាជាងត្រាប់អ្នកណា។ យុគសម័យល្អបំផុត ដើម្បីចាប់ផ្តើមអាជីវកម្មសម្រាប់ពស់ គឺពីវ័យ​រវាង​អាយុ ៤០ដល់៦០ ឆ្នាំ។​ហើយ​ផ្នែកជំនួញនិងអាជីពល្អបំផុតសម្រាប់ពស់មាន ជាអាថ៌ ហាង​លក់​សម្លៀកបំពាក់ មនសិការម៉ូដទាន់សម័យ ក្រុមហ៊ុនកម្សាន្ត ជីវិតចម្រុះពណ៌និងពន្លឺភ្លឺឬបង្កើតស្ថាប័នបុរាណវិទ្យា ធ្វើការស្រាវជ្រាវផ្នែកបុរាណវិទ្យា។ល។

ដៃគូដែលអាចផ្តល់នូវជំនួយដ៏អស្ចារ្យនៅក្នុងអាជីវកម្មរបស់ពស់ឈើ

ទោះបីជាពួកគេងាយនឹងទទួលបានជោគជ័យក្នុងអាជីវកម្មក៏ដោយ ក៏ពួកគេមិនពូកែក្នុងការទំនាក់ទំនងជាមួយបុគ្គលព្រោះមិនសាំញ៉ាំ ដូច្នេះ​ត្រូវការរក​ដៃគូណាស្មគ្រ័ដោះស្រាយទំនាក់ទំនងរវាងបុគ្គលនិងផ្នែក​ខាងក្រៅជំនួស​ទើបបាន​។

ពួកគេអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងបានលុះត្រាតែពួកគេចូលរួមក្នុងឧស្សាហកម្មច្នៃប្រឌិតដែលមិនត្រូវការជួបមនុស្សច្រើន។

ដៃគូអាជីវកម្មនិងអាជីពល្អសម្រាប់ពស់ រួមមាន៖

កណ្តុរ
កិច្ចសហប្រតិបត្តិការរវាងពស់និងកណ្តុរ​ គឺមិនសហការគ្នាល្អក្នុងក្រសែភ្នែកអ្នកដទៃទេ ប៉ុន្តែផ្ទៃក្នុង​ជាការសហការគាទ្រគ្នាបាននិងបំពេញចំណុចខ្សោយ​ដល់គ្នា។

ទន្សាយ
ពួកគេទាំងពីរយកចិត្តទុកដាក់ស្តាប់គ្នាដូច្នេះអាចទទួលបានជោគជ័យរួមគ្នាបាន។

នាគ

អាចសហការបាន តែ​ពស់គួរតែកុំដាក់ការងារទាំងអស់លើនាគ ហត់នឿយពេកពិបាកក្នុងការថែរក្សាស្ថេរភាពនៃទំនាក់ទំនងសហប្រតិបត្តិការ។

ពស់និងពស់
ពួកគេអាចបង្កើតគំនិតជាមួយគ្នា ប៉ុន្តែវាពិបាកក្នុងការធ្វើសកម្មភាពរួម។

សេះ

ជាដៃគូល្អបំផុត ព្រោះពស់ពូកែផ្តល់ដំបូន្មានក្នុងន័យស្ថាបនាហើយសេះអាចធ្វើឲ្យក្លាយជាការពិត។

ជ្រូក

ដៃគូល្អ តែ​ពស់គួរតែចាត់ទុកកិច្ចសហប្រតិបត្តិការជាអាទិភាពជាជាង​កេងចំណេញលើចំណងជាមួយជ្រូក។

ទ្រព្យសម្បត្តិ
សំណាងរបស់ពស់ឈើគឺល្អណាស់នៅក្នុងឆាកជីវិតរបស់ពួកគេ។ សត្វពស់ ១៩៦៥ អាចអភិវឌ្ឍទំលាប់សន្សំសំចៃបានល្អ ដែលអាចអោយពួកគេប្រមូលទ្រព្យសម្បត្តិបានលឿនជាងអ្នកដទៃ។ ហើយដោយមានជំនួយពីអ្នកជំនាញពួកគេតែងតែអាចជ្រើសរើសគម្រោងវិនិយោគត្រឹមត្រូវដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ច្រើនគួរសមនិងធ្វើឱ្យពួកគេមានជីវភាពធូរធារពេលចាស់ឡើងៗ។

ស្នេហានិងទំនាក់ទំនង
ពួកគេអាចជួបប្រទះនូវឧបសគ្គមួយចំនួននៅក្នុងជីវិតស្នេហា ព្រោះតែងប្រាថ្នាចង់បានស្នេហាដែលចេះពិចារណានិងកក់ក្តៅដូច្នេះតែងតែមានស្ត្រីឬបុរសជាច្រើនមកផ្លាស់ប្តូរ​នៅជុំវិញខ្លួន។ ពួកគេដឹងច្បាស់ពីរបៀបបង្ហាញសេចក្តីស្រឡាញ់ហើយពូកែវិភាគចិត្តសាស្ត្រផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេមិនចូលចិត្តប្រាប់ពីការព្រួយបារម្ភរបស់ពួកគេដែលធ្វើឱ្យអ្នកដទៃមិនអាចយល់ពីដួងចិត្តរបស់ពួកគេយ៉ាងជ្រាលជ្រៅដូច្នេះវាពិបាកសម្រាប់ពួកគេក្នុងការស្វែងរកស្នេហាពិត។ សូម្បីតែបន្ទាប់ពីរៀបការពួកគេទំនងជាឈ្លោះប្រកែកជាមួយប្តីប្រពន្ធរបស់ពួកគេ។

សុខភាព
ស្ថានភាពរាងកាយរបស់ពួកគេគឺល្អណាស់មិនង្វេងស្មារតីនឹងជំងឺតូចៗទេ។ ទោះជាយ៉ាងណាក៏ដោយពួកគេអាចមានទម្លាប់រស់នៅនិងបរិភោគមិនល្អដូច្នេះពួកគេគួរតែប្រុងប្រយ័ត្នមិនឱ្យទទួលរងពីជំងឺមាត់និងក្រពះ។ ការហាត់ប្រាណបន្តិចបន្តួចមុនពេលចូលគេងរាល់ថ្ងៃនឹងមានប្រយោជន៍ដល់សុខភាព។ ចំពោះអ្នកដែលធ្លាប់មានជំងឺឆ្អឹងខ្នងនិងតំរងនោមពីមុនវាជាការប្រសើរជាងមុនដែលត្រូវទៅមន្ទីរពេទ្យជាទៀងទាត់ដើម្បីពិនិត្យរាងកាយ៕

គ្រូ ឯម

ចុចអាន៖ ម្សាញ់ឆ្នាំ១៩៨៩ជា ​«ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែ​ខ្លាំង

ចុចអាន៖ មនុស្ស​កើតឆ្នាំម្សាញ់ ការផ្លាស់ប្តូរថ្មី ពីថ្ងៃស្អែកនេះដល់១៥មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម