Connect with us

វប្បធម៌ ជំនឿ

មកដឹងពីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច«គួយ» ដែលតែងរៀបចំពិធីសែនព្រេនឡើងអ្នកតា​រាល់ឆ្នាំ​

បានផុស

នៅ

បងប្អូន​ជនជាតិ​គួ​យ​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅមុន​រដូវ​ជិត​ចូលឆ្នាំ​មកដល់បាននាំគ្នា​រៀបចំ​ពិធីសែនព្រេន​ឡើងអ្នកតា ហើយ​ពិធី​ប្រពៃណី​នេះ​ទទួល​ការចាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ​។​

លោក និល​ ណឹ​ម ប្រធាន​គណៈកម្មការ​សហគមន៍​ជនជាតិ​គួយ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី១២ ខែមករា​នេះ​ បាន​មានប្រសាសន៍​នៅក្នុងពេល​រៀបចំ​ប្រារព្ធ​ពិធីសែនព្រេន​ឡើងអ្នកតា​របស់ជនជាតិដើម​ភាគតិច​គួ​យ​ថា ​​ពិធី​នេះត្រូវបាន​រក្សា​ពី​ដូនតា​មក ដែល​បានបង្ហាញ​អំពី​ប្រពៃណី​ជំនឿ​របស់​ជនជាតិ​គួ​យ​ ហើយ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍ពី​ភ្ញៀវទេសចរ​ក្នុងស្រុក និង​អ្នក​រស់នៅ​តំបន់​នេះ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំរិទ្ធ​ ឃុន តំណាង​ឲ្យជនជាតិ​គួ​យ នៅ​ភូមិ​រំដេង​បាន​លើកឡើងថា ដូនតា​នាំ​កូនចៅ​សែន​ព្រេន​ឡើងអ្នកតា​នេះ បង្ហាញ​ពី​ការ​បួងសួង​សុំ​សេចក្តីសុខ​នៅក្នុង​ពេលដែល​បុណ្យចូលឆ្នាំ​ជិត​ឈាន​មកដល់ ​និង​នាំ​កូនចៅ​យក​នូវចំណីអាហារ​មក​បញ្ជូន​ភោគផល​លា​មាត់​លា ក ក្នុង​ពី​ធី​បន់ស្រន់​កាលពីដើមឆ្នាំ ឲ្យ​បាន​ទៅដល់​អារក្ស​អ្នកតា​ភ្នំ នៅតាម​ស្រែចម្ការ​ផង និង​បានមក​ជួបជុំគ្នា​សប្បាយ​ក្នុងភូមិ​ក្នុង​មួយឆ្នាំ​ម្តង​ផង​។

លោក ទាសា ​ណុត ចាស់ទុំ ជនជាតិ​គួ​យ​បាន​ឲ្យ​ដឹងថា ពិធីសែនព្រេន​របស់​ជ​ន​ជាតិ​គួ​យ​នេះ ធ្វើ​ឡើង​ក្នុង​មួយឆ្នាំ​ម្ដង នៅ​មុនពេល​រដូវចូលឆ្នាំ​ជិត​ឈាន​មកដល់ ​ដើម្បី​សុំ​ឲ្យ​មាន​សេចក្តីសុខ​ចម្រុង​ចំរើន​ធ្វើ​ការងារ​បង្កបង្កើនផល​អោយបានភោគផល​ច្រើន និង​បញ្ជា​ក់នូវ​ការដឹងគុណ​ចំពោះ​ភោគ​ផល​ស្រូវ​និង​ថែរក្សា ក្រៅពី​ទុក​ពូជ​ត្រូវ​ទុក​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​ជៀសវាង ការ​ខ្ជីខ្ជា​ដែល​នាំ​ឲ្យ​ខ្វះខាត​។​

លោក ហែរ​ ង៉ុ​យ បាន​បញ្ជាក់ថា ការរៀបចំ​ពិធី​សែន​នេះ​បាន​ជួយ​ផ្ទេរ​ចំណេះដឹង​នេះ​ឲ្យ​ទៅ​កូនចៅ​ជំនាន់​ក្រោយៗ ចេះ​ថែរក្សា​នូវ​ប្រពៃណី​កុំ​ឲ្យ​បាត់បង់​តាមបែប​ព្រហ្មញ្ញសាសនា និង​អាច​ចាត់ទុកជា​ការដឹងគុណ ដល់​ការថែរក្សា​ភូមិ​ចម្ការ​ស្រែ រក្សា​ទំនៀមទម្លាប់​រហូតមក​ដល់ពេលនេះ បង្ហាញ​ពី​ការ​អភិរក្ស​ប្រពៃណី ទំនៀប​ទម្លាប់របស់​ជនជាតិ​គួ​យ​។

សូមបញ្ជាក់ថា បងប្អូន​ជនជាតិ​គ្រប់​អំបូរ បាននាំគ្នា​អភិរក្ស​ប្រពៃណី ជាច្រើន​ដូចជា​ពិធីសែនព្រេន​ស្រូវ​ឡើង​ជង្រុក – សែន​ឡើងអ្នកតា -​សែន​ប្រ​យុង​ស្រែ​- សែន​នឹក​គុណ​ដល់​ម្ចាស់​ព្រះម៉េរុ -​សែន​លា​ប្រ​ណន់​-​សែនអ្នកតា​ចាស់​ស្រុក​ជាដើម ទៅតាម​ពិធី​ផ្សេងៗ​ពីគ្នា ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​៕

អត្ថបទ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម