Connect with us

វប្បធម៌ ជំនឿ

មើលរាសីខែឆ្នាំទាំង ១២ ក្នុងអំឡុងខែ មករា ដល់ មីនា​ ល្អអាក្រក់ឬយ៉ាងណា

បានផុស

នៅ

នៅក្នុងអំឡុង ៣ ខែនេះ មានរាសីខែឆ្នាំទាំង១២ខ្លះល្អ ខ្លះក៏អាក្រក់សមគួរ តាមការទស្សន៍ទាយ នៃជោគជតាឆ្នាំនីមួយៗ។ យ៉ាងណាមិញ​ ប្រសិន​បើ​មិន​ល្អ​ទេ ​គ្រូ ណុប សូមណែនាំឲ្យមិត្តអ្នកអាន ចូរ​រក្សា​ចិត្ត​នឹងន​ និង​មាន​ចិត្ត​ជ្រះថ្លា​ក្នុង​កិច្ច​ការងារ​សប្បុរសធម៌​ ទើប​សំណាង​នឹង​បាន​មក​វិញ។ បើ​ទោះ​តិច​ក្ដី​ តែ​គ្រាន់​ជាង​អត់​ដែរ។ ​

ខាងក្រោមនេះ ជាជោគជតាខែឆ្នាំទាំង ១២ អំឡុងដើមខែ មករា ដល់ចុងខែ មីនា ៖

ឆ្នាំជូត រាសីអ្នកគឺស្ថិតនៅក្នុងស្ថានភាពមិនល្អក្នុងអំឡុងពេលនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ​ស្ថានភាពអ្នកនឹងប្រសើរឡើងពី​សំណាង​នៃរឿង​ខ្លួន​ឯង ។ ដូច្នេះបើជួបរឿងមិនល្អ ត្រូវខិតខំព្យាយាមកែខៃឲ្យបានមកប្រសើរវិញ ទើបអ្វីៗល្អមកដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំឆ្លូវ រាសីឡើងខ្ពស់ ដែលនាំឲ្យអ្នកមានកាក់​សំណាង​ មានឱកាស​ល្អ​ក្នុងពេល ៣ ខែនេះ។ អ្នកនឹងលេចធ្លោ​ ទាក់ទងនឹងភារកិច្ចការងារ ហើយហិរញ្ញវត្ថុរបស់អ្នក នឹងកាន់តែប្រសើរឡើងក្នុងអំឡុងពេលនេះ។ សំណាងអាចបានមកពីមិត្តភក្តិ ឬមនុស្សភេទផ្ទុយយកឲ្យ។

ឆ្នាំខាល រាសីគឺមធ្យម កំឡុងពេលនេះ អ្នកមានឱកាសរកលុយបានច្រើន សំណាង​នោះ​នឹង​មក​ពី​បុណ្យ​របស់​សមាជិក​គ្រួសារដែលខិតខំធ្វើមក។

ឆ្នាំ​ថោះ រាសី​របស់​លោក​អ្នក​មិន​ល្អ​ឡើយ ត្រូវចេះធ្វើបុណ្យដាក់ទានរក្សាទានសិល និងសមាធិ ដើម្បីនាំសេចក្ដីរីកចម្រើនដល់ខ្លួនឯង និងក្រុមគ្រួសារ។

ឆ្នាំរោង រាសីអ្នកមិនសូវល្អទេ ស្ថិតក្នុងពេលនេះ អ្នកនឹងមានឱកាសចាញ់អ្នកជុំវិញច្រើនជាង ប៉ុន្តែប្រសិនបើអ្នកមានសំណាង រាសីគឺមកពីភេទផ្ទុយ ​( មិត្តភក្តិសង្គម )។

ឆ្នាំ​ម្យាញ់ សំណាង​របស់​អ្នក​នឹង​មាន​តិច​តួច​ មិន​ច្រើន​ទេ សំណាង​បាន​មក​ពី​សហការី មនុស្សពេញវ័យឬចៅហ្វាយនាយដែលនៅក្បែរៗ។

ឆ្នាំមមី រាសីអ្នកគឺមិនសូវល្អទេ តែក៏មានសំណាងលុយកាក់តិចតួចមកខ្លះៗ មិនអត់ទេ។ ចូរតោងរក្សាចិត្តឲ្យបានល្អ និងខិតខំបំពេញភារកិច្ចការងារ ទើបបានទទួលផលនាពេលខាងមុខ។

ឆ្នាំមមែ រាសីអ្នកមធ្យមក្នុងអំឡុងពេលនេះ យ៉ាងណាមិញចូររក្សាចិត្តមុះមុត ហើយក្លាហាន ហ៊ានសម្រេចរាល់កិច្ចការដែលបានដាក់ឲ្យ ហើយចិត្តស្មោះត្រង់ក៏ជារឿងមួយ ដែលមនុស្សឆ្នាំមមែគួរធ្វើដែរ។

ឆ្នាំវក សំណាង​របស់​អ្នក​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ សំណាង គឺ​អាស្រ័យ​លើ​វត្ថុ​ស័ក្តិសិទ្ធិ ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ ការ​ធ្វើ​បុណ្យទានដល់អ្នកអត់ជាងខ្លួន។ ចូររក្សាចិត្តឲ្យជ្រះថ្លា ហើយកុំទម្លាប់បង្កើតពាក្យកុហក ប្រយ័ត្នវានឹងត្រលប់មករកអ្នកវិញ។

ឆ្នាំរកា រាសី​របស់​អ្នក​ល្អណាស់ ក្នុងពេលនេះរកាមានឱកាសរកលុយបានច្រើន តែភាគច្រើនទ្រព្យសម្បត្តិរបស់អ្នក បានមកពីគូស្នេហ៍ ឬភេទផ្ទុយ ដែលនាំមកនូវសំណាងល្អពេញមួយជីវិត។

ឆ្នាំច រាសីគឺមធ្យម អ្នក​នឹង​ទទួលបាន​លាភ​សំណាង​ពី​កូនចៅ និង​សមាជិក​គ្រួសារ​​ ឬទ្រព្យសម្បត្តិពីនរណាម្នាក់ ដែលបម្រុងយកមកឲ្យដល់កន្លែង។

ឆ្នាំ​កុរ រាសី៣ខែនេះសមគួរ អាចទទួលយកបាន ​អ្នក​មាន​ឱកាស​ទទួល​បាន​សំណាង​ពី​មនុស្សភេទ​ផ្ទុយ ដូចជា ប្តីប្រពន្ធ គូស្នេហ៍ ឬមិត្តប្រុស។ ប៉ុន្តែបើទោះជាសំណាងបានមកតិចក្ដី ចូររក្សាទុក និងដឹងគុណ។ ថ្ងៃណាមួយ វានឹងមកម្ដងទៀតក្នុងន័យល្អប្រសើរជាងមុន៕

គ្រូ ណុប

ចុចអាន៖ក្រោយចូលឆ្នាំ ចិន ជូតនិងកុរ រាសីឡើងខ្ពស់ត្រដែត ហើយទទួលបានលាភសំណាងធំៗ ពីផ្នែកហិរញ្ញវត្

ចុចអាន៖«ច» ឆ្នាំនេះទទួលបានលាភសំណាងនៃមុខតំណែងផ្ទួនៗ រីឯមនុស្សនៅលីវ នឹងជួបស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម