Connect with us

វប្បធម៌ ជំនឿ

២ វិធី ជួយកែលំអហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមក្បួនលើករាសី នាំលាភសំំណាង និងលុយកាក់ ចូលមកក្នុងជីវិត

បានផុស

នៅ

មានដែរនឹកឆ្ងល់ ថាខ្លួនឯងខំរកយ៉ាងណា ក៏មិនសល់ ឬចាយវាយផ្ដេសផ្ដាសតាមតែចិត្តចង់ គ្មានចេះសន្សំទុកដាក់ ​ដើម្បីឆាប់ទទួលបាន ភាព​មានបានដូចគេឯង​នោះទេ។ ថ្ងៃ​នេះ​ គ្រូ ណុប​ នឹង​បង្ហាញ​ពី​វិធី ​២ ស្រប​តាម​ក្បួន​ច្បាប់​ហៅ​លុយ​ចូល​មក​ក្នុង​ជីវិត​ ជា​ពិសេស ​អ្នក​ដែល​យល់​ថា​ជីវិត​បច្ចុប្បន្ន​នេះ​ កំពុង​ជាប់​គាំង​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដោះស្រាយមិនចេញ ឬគិតថា ខ្លួនមិនដឹងទៅមុខឬក្រោយ។

ដើម្បី​បន្ថែម​​លាភ​សំណាង​ដល់​ខ្លួនឯង សូម​សាកល្បង​ ២​ ចំណុច​នេះ​ គ្រូសូមធានាថា​ ជីវិត​យើង​ប្រសើរ​ជាង​មុន ទោះលុយកាក់មិនហូរចូលមកខ្លាំងក្លារហូតទប់លែងឈ្នះ តែអ្នកបានចិត្តជ្រះថ្លា ពេញដោយកុសលផលបុណ្យ។

សាងកុសល​ដោយ​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ ឬ​ជន​អត់ឃ្លាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ធ្វើ​បុណ្យ​ដោយ​​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ដែល​គង់​នៅ​តាម​ទី​វត្តអារាម ​ជួយ​ដល់​ជន​ក្រីក្រ លោះ​ជីវិត​គោ ក្របី ឬ​លែង​សត្វ​ផ្សេង​ៗ ​នឹង​ជួយ​ពង្រីក​ជីវិត​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សិរីសួស្ដី​ អាយុវែង​ ​ជួប​តែ​សុខ​សុភមង្គល ដល់​សមាជិក​គ្រួសារ។ ជា​ពិសេស​ទៀត​នោះ ​ការ​ធ្វើ​បុណ្យ​ ជួយ​បំពេញ​នូវ​ចំណុច​ខ្វះខាត​ លើក​កម្ពស់​ជីវិត​របស់​យើង​ ឲ្យ​កាន់​តែ​ថ្កុំថ្កើង​នូវ​រឿង​លុយកាក់ ។

ការ​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ​តាម​ទី​វត្តអារាម

កាល​បើ​អ្នក​បាន​គោរព​វត្ថុ​ស័ក្ដិសិទ្ធិ អធិស្ឋាន​ដល់​ព្រះ​ នោះ​ដូច​ជួយ​ដោះ​គ្រោះ​ចង្រៃ​ចេញ​ពី​ខ្លួន ​ឬ​ដោះស្រាយ​ឧបសគ្គ​ហិរញ្ញវត្ថុ​ ឲ្យ​ឆ្លងកាត់​ដោយ​រលូន​វិញ។

ការ​គោរព​ឬ​ថ្វាយបង្គំ​ដល់​ព្រះពុទ្ធរូប ​គឺ​ដូច​ជួយ​សុំ​សេចក្ដី​សុខ​ចម្រើន ​ចូរ​មាន​ដល់​ជីវិត។ ម្លោះ​ហើយ​ កាល​បើ​យើង​យល់​ថា​ ជីវិត​គ្មាន​រាសី​ ហុងស៊ុយ​មាសប្រាក់​ហូរ​ចូរ​មក​ទេ​ គួរ​ងាក​ទៅ​រក​ធម៌​ព្រះ​ខ្លះ​ ដើម្បី​សុំ​ឲ្យ​ជីវិត​មាន​សេចក្ដីរុងរឿង​បន្ថែមទៀត នាពេលខាងមុខ៕

គ្រូ ណុប

ចុចអាន៖តាមជំនឿ ពេលណាត្រូវអុចធូប ១៦ ដើម ដើម្បីនាំសំណាងល្អ នៃផ្នែកហិរញ្ញវត្ថុចូលមក

ចុចអាន៖មើលរាសីខែឆ្នាំទាំង ១២ ក្នុងអំឡុងខែ មករា ដល់ មីនា​ ល្អអាក្រក់ឬយ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Sokha Hotels

ព័ត៌មានពេញនិយម