Connect with us

វប្បធម៌ ជំនឿ

ប្រជ្រុយកម្រ ៤កន្លែង បុរាណចារមកជាមនុស្សមានលាភធំ

បានផុស

នៅ

មនុស្សគ្រប់រូប រមែង​មានប្រជ្រុយ តិចឬច្រើន រៀងៗខ្លួន ខណៈខាងផ្នែកវិទ្យាសាស្ត្របកស្រាយមួយបែប ចំណែកខាងអប្បិយជំនឿបកស្រាយមួយបែប គួរជឿតាម។ ​បើតាមជំនឿ​ចាស់​បុរាណ​ ប្រជ្រុយ សម្គាល់ទៅលើជោគវាសនាអាក្រក់ឬល្អ ពេញមួយ​ជីវិត តាមរយៈទីតាំង​នៃរាងកាយផ្សេងៗគ្នា។ ក្នុងនោះមានទីតាំង ៤ ចំណុចដែលបុរាណចារមកថា ជាមនុស្សមានវាសនាល្អពាក់ព័ន្ធនឹងលុយកាក់ និងទ្រព្យសម្បត្តិ។

១. ប្រជ្រុយ​នៅ​ត្រង់​ចង្កា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ចង្កា ជាមនុស្ស​មិន​សូវ​ចេះ​នៅ​ស្ងៀម និងខិតខំប្រឹងប្រែងប្រមូលទ្រព្យទុក។ គេមិនត្រឹមតែមាន​សមត្ថភាព​អាច​​រក​ចំណូល​បាន​ច្រើននោះទេ ថែមទាំងចេះទុកដាក់លុយកាក់ ​មិនងាយ​ចាយ​ផ្តេស​ផ្តាស​ទៀតផង។ មនុស្សមានប្រជ្រុយត្រង់កន្លែងនេះ ចាស់ៗថា សម្បូរទ្រព្យ ហើយឆាប់ក្លាយជាអ្នកមាន។  

២. ប្រជ្រុយ​នៅកញ្ចឹង ​ក

បុគ្គលណា មានប្រជ្រុយត្រង់ណេះ គឺជានិមិត្តសញ្ញា​នៃ​សេដ្ឋកិច្ចសម្បូរបែប។ ប្រុសស្រី​មានប្រជ្រុយនៅកញ្ចឹង ក ជាមនុស្សពូកែរកស៊ី ហើយមិនយូរទេគេនឹង​មាន​ទ្រព្យហូរហៀរ ក៏ដូចជាមានឋានៈល្អ​​​ក្នុង​សង្គមផងដែរ។

៣. ប្រជ្រុយ​នៅ​លើ​ដើម​ទ្រូង

មិនថា ប្រជ្រុយស្ថិតនៅ​ផ្នែក​ខាង​ស្តាំ​ឬ​ខាង​​ឆ្វេង​ទេ ​វាជាសញ្ញាសំណាងនាំ​លាភ​សំណាង​ លុយ​កាក់​ ហូរចូលឥតដាច់។ មិនតែប៉ុណ្ណោះ គេ​នឹង​មាន​ដី​ធ្លីច្រើនកន្លែង ផ្ទះសម្បែងស្កឹមស្កៃ ​ព្រមទាំងទ្រព្យសម្បត្តិ​ស្តុកស្តម្ភ។

៨. ប្រជ្រុយ​នៅ​លើ​បាត​ដៃ

ត្បិតតែប្រជ្រុយនេះ កម្រមានពិត តែបើមានលើបុគ្គលណា ទំនាយទាយថា គេ​ជា​មនុស្ស​សំណាងខ្លាំងខាងមាសប្រាក់។ គេជាមនុស្សពូកែរក​លុយ ​ពូកែ​ទុក​ដាក់ចាត់ចែង ទើបបានជាជំពូកគេ ងាយក្លាយជាអ្នកមាន។ ក្រៅពីនោះ គេជាប្រភេទមនុស្សដែលស្រឡាញ់គ្រួសារយ៉ាងខ្លាំង៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជ្រុយ ៦ កន្លែងនៅលើមុខមនុស្សស្រី ទំនាយថា មានជោគជតាល្អនិងរាសីខ្ពស់

ចុចអាន៖ ប្រជ្រុយបុរសត្រង់កន្លែងទាំងនេះ បុរាណទស្សន៍ទាយបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម