Connect with us

វប្បធម៌ ជំនឿ

ជណ្ដើរក្នុងសុបិន ទាក់ទងនឹងស្ថិរភាពការងារបច្ចុប្បន្ន

បានផុស

នៅ

ជណ្ដើរជាវត្ថុជួយចម្លងយើងទៅកាន់កន្លែងចង់ទៅ ជាពិសេសទីខ្ពស់។ ប្រសិនបើវា ស្ថិតក្នុងសុបិ​នរបស់យើងវិញអត្ថន័យ មានន័យយ៉ាងណា?

ជណ្ដើរក្នុងសុបិន តំណាងឲ្យការងារមានគេតាមសម្លឹងមើល មានគេកំពុងមើលសមត្ថភាពយើងខ្លាំង ឬខ្សោយ។ ម៉្យាងទៀត វាក៏ទាក់ទងនឹងការព្យាយាមរបស់យើង ក្នុងកិច្ចការងារសព្វថ្ងៃនេះដែរ។

សុបិនឃើញ​ជណ្តើរខ្ពស់ នោះបានសេចក្ដីថា អ្វី​ដែល​យើង​កំពុង​គិត​ចង់​ធ្វើ ឬ​មាន​ក្ដី​សង្ឃឹម​​ នឹង​ទទួល​បាន​ជោគជ័យ​ឆាប់ៗ ​សម​តាម​បំណង។ ប៉ុន្តែ​ យ៉ាងណា​ក៏​ដោយ ​ចូរ​កុំ​លោភលន់​នឹង​សំណាង​នោះ​ពេក ​ត្រូវ​ចេះ​ស្គាល់​ថា​គ្រប់គ្រាន់ ទើបជីវិតមានន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​ជណ្ដើរ​ធំ​ទូលាយ នោះ​បង្ហាញ​ពី​ស្ថិរភាព​ក្នុង​ការងារ​នា​បច្ចុប្បន្ន​នេះ​ កំពុង​មាន​លំនឹង​ល្អ​ មាន​គេ​គោរព ​និង​ឲ្យ​តម្លៃ។ ក្នុង​នោះ​ ក៏​មាន​មេកោយសម្លឹង​ឃើញ​ពី​សមត្ថភាព​ពិតៗ​ ចេញពី​ក្នុង​ខ្លួន​ ដើម្បី​ងាយស្រួល​ដំឡើង​តំណែង។ ចូរ​ខិតខំ​និង​ព្យាយាម​ទៅ​មុខ​បន្តទៀត កុំ​បោះបង់​ ជោគជ័យ​កំពុង​នៅ​កៀក​ហើយ។

សុបិនខ្លួនឯងបានធ្លាក់ជណ្តើរ បញ្ជាក់ថា​ អ្វី​ដែល​រំពឹងទុក ​ប្រហែល​ជា​មិន​ដូច​ការ​ចង់​បាន​ ឬ​ជួប​ឧបសគ្គ​ធំ​នៅ​ខាង​មុខ។ វា​ត្រូវ​ការ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់បាន។ ចងចាំ​ថា ​មនុស្ស​ណា​មាន​ការ​ព្យាយាម​ខ្ពស់ ​នឹង​ទទួល​បាន​ផល​នោះ​ដូច​បំណង។ ម្ល៉ោះហើយ​ សុបិន​គ្រាន់​តែ​ជា​សុបិន​ សំខាន់​យើង​នៅ​ពិភព​ខាងក្រៅ​ ត្រូវ​ធ្វើ​ឲ្យ​ល្អ​ជាង​នៅ​ក្នុង​សុបិន៕

គ្រូ ណុប

ចុចអាន​៖ភ្នំក្នុងសុបិន តំណាងឲ្យការងារស្មុគស្មាញ មានគេចង់ផ្ចាញ់មុខតំណែង

ចុចអាន៖សត្វស្វាក្នុងសុបិន មនុស្សនៅលីវ នឹងជួបស្នេហាឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម