ចូលឆ្នាំថ្មី ជាប្រពៃណីមួយដែលប្រជាជនចិន ឬកូនកាត់ចិនទូទាំងពិភពលោក តែងប្រារព្ធមិនអាចអាក់ខានបានទេ។ ទន្ទឹមនោះ នៅថ្ងៃសែនចូលឆ្នាំនេះ គឺជាថ្ងៃដែលតារាមេឃាទាំង ៩ ធ្វើដំណើរផ្លាស់ប្ដូរទីតាំង ស្របពេលកំពុងចរដំណើរនេះ រាសីរបស់មនុស្សម្នាក់ៗ គឺមិនស្ថិតស្ថេរនោះទេ អាចងាយស៊យ ងាយមានមនុស្សអរូបនានាលួចចូលផ្ទះ។
ដូចនេះហើយ ទើបតម្រូវឲ្យយើង ត្រូវចេះប្រើក្បួនខ្លះៗ ក្នុងថ្ងៃសែនធំ និងថ្ងៃចូលឆ្នាំចិនទី១ ដើម្បីបញ្ចៀស ឬបូមលាភ នាំសំណាងចូរមានដល់ជីវិត។
១ គ្រប់គ្នាត្រូវពាក់អាវពណ៌ទឹកប៊ិច
ក្នុងឆ្នាំនេះ នៅថ្ងៃសែនចូលឆ្នាំ និងថ្ងៃចូលឆ្នាំចិនទី១ បងប្អូនគួរពាក់អាវប្រភេទពណ៌ទឹកប៊ិច ទាំងក្មេង ទាំងចាស់ មិនថាកើតឆ្នាំអ្វីនោះទេ ។ ដោយសារតែឆ្នាំ២០២២នេះ គឺឆ្នាំខាល ធាតុទឹក ពេលសែនចូលឆ្នាំនេះហើយ ដែលខ្យល់ធាតុទឹកនៃដើមឆ្នាំថ្មីធ្លាក់ចុះមកដំបូងគេ គឺជាខ្យល់ធាតុទឹកបរិសុទ្ធ មានអំណាចខ្លាំង ដូចនេះបានយើងត្រូវពាក់អាវពណ៌ធាតុទឹក គឺប្រភេទទឹកប៊ិចនេះហើយ ដើម្បីបូមលាភឆ្នាំថ្មី។
២ បើកទឹកដាក់ធុងឲ្យពេញៗ
យប់ថ្ងៃទី៣០មុនចូលគេង សូមបើកទឹកដាក់ធុង បើកទឹកដាក់ពាង ដាំទឹកទុកផឹកឲ្យពេញៗ លាងអាង ឬទូដាក់ត្រី បើកទឹកថ្មីឲ្យពេញ និយាយរួមរបស់ដែលយើងដាក់ទឹកប្រើប្រាស់រាល់ថ្ងៃសូមបើកទឹកឲ្យពេញៗ។ ព្រោះនៅម៉ោង ១:១១យប់ តារាសាស្ត្រមេឃាចាប់ផ្ដើមធ្វើដំណើរ ដូចនេះលាភអំណាចខ្លះ និងធ្លាក់តាមខ្យល់ធាតុទឹកចូលមកក្នុងផ្ទះយើង ហើយមានទឹក និងទឹក ដែលអាចស្រូបចូលគ្នាបាន។ ពេលព្រឹកយើងងូតទឹកធម្មតា។
៣ កុំប្រើឬបើកអំពូលមានពន្លឺញាក់ចុះឡើង
ដោយសារតែឆ្នាំថ្មី តារាសាស្ត្រពិឃាដ គឺតារាសាស្ត្រលេខ ៥ ត្រូវដូរកន្លែងមកឈរចំកណ្ដាលនៃផ្ទះរបស់យើង តារាសាស្ត្រនេះ គឺជាតារាសាស្ត្រមួយដែលគ្រប់គ្រូហុងស៊ុយបារម្ភខ្លាំងបំផុត។ ហើយចំណុចចំកណ្ដាលនៃផ្ទះនេះ គឺនៅចំណុចជំនាងផ្ទះនេះឯង ចំណែកចំណីដែលអាចឲ្យតារាសាស្ត្រនេះ រឹតតែមានអំណាចកាន់ខ្លាំងគឺភ្លើង ។
យ៉ាងណាមិញ ក្នុងឆ្នាំនេះ ជំនាងផ្ទះ មិនឲ្យបើកភ្លឺអំពូលតូចៗ ដែលមានគ្រប់ពណ៌មាននៅលើជំនាងផ្ទះញាក់ចុះញាក់ឡើងនោះទេ គឺយើងត្រូវតែដកចេញ ឬចុចដុំកំណត់ការញាក់របស់ភ្លើងនោះ ឲ្យជាប់ កុំឲ្យលោតបាន ព្រោះភ្លើងលោតនេះ គឺជាឧបករណ៍ជំរុញធាតុភ្លើង ធ្វើតារាសាស្ត្រពិឃាដកាន់តែសាហាវ។
ភ្លើងទៀន និងភ្លើងធូប គឺយើងត្រូវការចាំបាច់សម្រាប់ការសែន ដូចនេះពេលសែនជំនាងផ្ទះ សូមប្រើកម្រាលពីទឹកប៊ិច ដើម្បីបង្ក្រាបធាតុភ្លើងទាំងនោះ ទឹកពន្លត់ភ្លើង ។
ធ្វើតែប៉ុណ្ណឹងគឺអាច បូមលាភ កាត់អំណាចតារាសាស្ត្រពិឃាដបានហើយ និងអាចសែនបានយ៉ាងសប្បាយរីករាយបំផុតក្នុងថ្ងៃសែនចូលឆ្នាំនេះ៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖ផ្កា-ផ្លែឈើ នាំសំណាងពេញមួយជីវិត ក្នុងឱកាសចូលឆ្នាំ ចិន ខាងមុខនេះ
ចុចអាន៖ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍